Header Ads

អុញនោះ!! សង្សារមួយគូជិះម៉ូតូឌុបគ្នាលំហែកាយ ស្រាប់តែជួបគ្រោះថ្នាក់ បែរជាខាងប្រុសធ្វើរឿងដ៏ហួសចិត្តមួយ…

ប្រទេសចិន ៖ មានយុវជនខ្លះតែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមជាច្រើននៅក្នុងបណ្តាញសង្គម ដែលធ្វើអោយអ្នកមើលទៅដូចជាពួកគេមិនអាចរស់ខ្វះគ្នាបាននោះទេ ហើយអាចលះបង់អ្វីៗគ្រប់យ៉ាងដើម្បីគ្នា។ នៅពេលដែលស្រលាញ់គ្នាពួកគេក៏តែងតែសន្យាមិនចោលគ្នាបើទោះបីជាមានរឿងអ្វីក៏ដោយ តែនៅពេលដែលជួបនឹងបញ្ហាមែនទែនបែរជារត់ចោលគ្នាទៅវិញ។

ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីដ៏ហួសចិត្តមួយ ហើយទទួលការរិះគន់យ៉ាងផងដែរ ដោយបុរសវ័យក្មេងម្នាក់បានរត់ចោលសង្សា ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ការប៉ះទង្គិចមួយរវាងរថយន្ត និងម៉ូតូបានបង្ករជាគ្រោះថ្នាក់ចរាចរណ៍មួយដែលត្រូវបានមនុស្សម្នាជាច្រើនចាប់អារម្មណ៍។

គ្រោះថ្នាក់នេះវាមិនបានធ្ងន់ធ្ងរណាស់ណានោះទេ មានមនុស្សតែម្នាក់ប៉ុណ្ណោះ​ដែលរងរបួសក្នុងហេតុការណ៍នោះ។ តែអ្វីដែលចម្លែកស្រ្តីជាជនរងគ្រោះនោះស្រែកយំមិនឈប់ មនុស្សជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងក៏បានសួរនាំនាងទើបដឹងថា ស្រ្តីម្នាក់នេះត្រូវសង្សារត់ចោល បន្ទាប់ពីហេតុ​ការណ៍​គ្រោះថ្នាក់នេះបានកើតឡើង។នាងបានបន្តថា នាងនិងសង្សារបស់ខ្លួនបានបានជិះម៉ូតូក្នុងគោលដៅត្រលប់ទៅផ្ទះវិញ តែមកដល់កន្លែងកើតហេតុបុរសជាសង្សាបានបើកម៉ូតូមកប៉ះជាមួយរថយន្តមួយគ្រឿងធ្វើអោយម៉ូតូដែលគេបានជិះនេះដួល។

បុរសជាសង្សាចិត្តអាក្រក់នោះគ្រាន់តែបានឃើញរូបនាងរងរបួសក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយលើកម៉ូតូជិះទៅចោលនាងបាត់ទៅ មនុស្សជាច្រើនដែលបានដឹងរឿងនេះបានរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរដ៏គ្មានការទទួលខុសត្រូវនេះ។

មន្រ្តីប៉ូលីស ដែលទទួលខុសត្រូវក្នុងតំបន់នោះបានបញ្ជូនស្រ្តីម្នាក់នេះទៅកាន់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា នាងរងរបួសត្រង់ផ្នែកចង្កេះ និងថ្ងាសតែមិនមានរបួសធ្ងន់ធ្ងរប៉ុន្មាននោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments