Header Ads

អុញនោះ!! គ្រាន់តែបង្ហោះរូបសោះ! ប្ដីប្រច័ន្ទ ហើយវាយតប់ប្រពន្ធតាមចំនួនអ្នក Like...

ស្ត្រី​ម្នាក់​ត្រូវ​ទទួល​ការ​វះកាត់ ដើម្បី​ព្យាបាល​ផ្ទៃមុខ​របស់​នាង បន្ទាប់​ពី​ត្រូវ​ប្តី​ដែល​ប្រច័ណ្ឌ​ជ្រុល​ហួសហេតុ វាយ​នាង​តាម​ចំនួន Like ដែល​នាង​ទទួល​បាន នៅ​លើ​បណ្ដាញ​សង្គម Facebook។

បើ​យោង​តាម​សម្ដី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​ឈ្មោះ​ថា AdolfinaCamelli Ortigoza អាយុ​២១ឆ្នាំ មក​ពី​ទីក្រុង Nemby ប្រទេស ប៉ារ៉ាហ្គាយ ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ត្រូវ​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ ដោយ​ប្ដី​ចិត្ត​ព្រៃផ្សៃ ឈ្មោះ Pedro Heriberto Galeano។ ផ្ទៃមុខ​របស់ នាង Ortigoza ត្រូវ​ខូច​ទ្រង់ទ្រាយ ដោយសារតែ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ជា​ច្រើនលើកច្រើនសា។

បើ​តាម​មេធាវី​របស់​ស្ត្រី​រងគ្រោះ បាន​អះអាង​ថា លោក Galeano អាយុ​៣២ឆ្នាំ នឹង​ប្រែ​ទៅ​ជា​ព្រៃផ្សៃ​បែប​នេះ នៅ​ពេល​មាន​នរណា​ម្នាក់​ចុច Like រូបថត​ដែល​នាង Ortigoza បាន​បង្ហោះ​នៅ​លើ Facebook។ មិនតែប៉ុណ្ណោះ ក្រោយ​មក​លោក Galeano បាន​ប្រើ​ទំព័រ Facebook របស់ Ortigoza រួច​បង្ហោះ​រូបថត​នាង និង​បន្ត​វាយ​ទាត់​ធាក់ រាល់​ពេល​ដែល​មាន​គេ​ចុច Like រូបថត​របស់​នាង​ទៀត​ផង។

យ៉ាងណាមិញ មិត្តភ័ក្ដិ​របស់​នាង Ortigoza មិន​បាន​ដឹង​ឡើយ​ថា រាល់​ពេល​ដែល​ពួកគេ​ចុច Like រូបថត​របស់​នាង ធ្វើ​ឲ្យ​នាង​ទទួលរង​ការ​វាយតប់​យ៉ាង​ព្រៃផ្សៃ​បែប​នេះ។

គួរ​បញ្ជាក់​ថា លោក Galeano ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត , បិទ​សិទ្ធិ​សេរីភាព និង ការ​ជ្រៀតជ្រែក ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា រយៈពេល ៣០ឆ្នាំ៕

ប្រពភ៖ កូនចាប

អត្តបទបន្ថែម៖ ដំរីឈ្មោល ដែលធ្លាប់ថតរឿង កែងឆេះជង្គង់ហោះ ជាមួយ Tony Jaa វ័ធសម្លាប់ហ្មដំរីម្នាក់ស្លាប់ នៅសួនសត្វឈៀងម៉ៃ

ដំរី​ឈ្មោល​មួយ​ក្បាល​ អាយុ ៣២​ឆ្នាំ​ ដែល​ធ្លាប់​បាន​ដើរ​តួ​នៅ​ក្នុង រឿង “កែង​ឆេះ​ជង្គង់​ហោះ” ឬ “Ong Bak” ជាមួយ​តារាសម្តែង​ថៃ​សុរិន​ដ៏​ល្បី Tony Jaa បាន​សម្លាប់​ហ្មដំរី​របស់​ខ្លួន ​យ៉ាង​កាច​សាហាវ​ក្នុង​សួន​សត្វ​ខេត្ត​ឈៀងម៉ៃ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​សួន​សត្វ លោក Wuttichai Moungman។

លោក Somsak Riang-ngern ដែល​ជា​ហ្មដំរី បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​ដំរី​វ័ធ​ដោយ​ប្រមោយ ​កាល​ពី​ម៉ោង ៨​ព្រឹក​ ដោយ​សារ​តែ​វា​បាន​ចុះ​ប្រេង​ ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ។

សត្វ​ដំរី​មួយ​ក្បាល​នេះ មាន​ឈ្មោះ​ថា Plai Ekkasit បាន​រស់​នៅ​ជាមួយ​លោក Wuttichai តាំង​ពី​ក្មេង​និង​មាន​ចរិត​ស្លូតបូត ដូចនេះ​ប្រហែល​ជា​លោក Somsak គិត​ថា​នឹង​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ នៅ​ពេល​ដែល​លោក​ចូល​ទៅ​ឲ្យ​ចំណី​វា។

ជា​ចុង​ក្រោយ​លោក Wuttichai បាន​និយាយ​ថា​ ការ​សម្ដែង​របស់​ដំរី​ Plai Ekkasit នឹង​ត្រូវ​ផ្អាក​ដោយ​មិន​មាន​ពេល​កំណត់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments