Header Ads

អុញមិចចឹង!! បវកញ្ញាផែនដី (Miss Earth) ឆ្នាំ២០១៧ ជាជនជាតិហ្វីលីពីន រងការរិះគន់ខ្លាំងព្រោះ..

កាលពីថ្ងៃទី០៤ ខែកញ្ញា បវកញ្ញាផែនដី (Miss Earth) ឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅប្រទេសហ្វីលីពីននោះបានរកឃើញនូវម្ចាស់មកុដហើយ។ ដោយការប្រកួតវគ្គផ្តាច់ព្រ័តនោះបវកញ្ញាហ្វីលីពីន ឈ្មោះ Karen Ibasco បានធ្វើការឆ្លើយសំណួរបានយ៉ាងល្អ ហើយក៏បានក្លាយជាម្ចាស់មកុដវកញ្ញាផែនដី (Miss Earth) ឆ្នាំ២០១៧ ដោយបវកញ្ញាផែនដី (Miss Earth) ឆ្នាំ២០១៦ កញ្ញា Katherine Espin បានធ្វើការបំពាក់មកុដជូន។

ក្រោយពីបានរកឃើញជ័យលាភីក៏មានការរិះគន់ខ្លាំង ដោយសារបវកញ្ញា ថៃ និង Venezuela មិនអាចឆ្លងទៅវគ្គផ្តាច់ព្រ័ត្ត ដោយមានការលើកឡើងថា បវកញ្ញាភីលីពីន ឈ្មោះ Karen Ibasco មានមុខមាត់មិនទាក់ទាញ ហើយកត្តាដែលជាប់មកពីកម្មវិធីនេះប្រទេសភីលីពីនធ្វើជាម្ចាស់ផ្ទះ។ ជាពិសេសនៅលើបណ្តាញសង្គមថៃ យើងឃើញថារហូតដល់មានការបង្ហោះរូបភាព និងកាត់តរូបភាពជាច្រើនដែលបង្ហាញថាសម្រស់បវកញ្ញាភីលីពីន មិនមានភាពស្រស់ស្អាត។ គួរបញ្ជាក់ផងដែលថាចំណែកចំណាត់ថ្នាក់កំពូលទាំង៨ មានប្រទេស អូស្ត្រាលី ហ្វីលីពីន ថៃ Venezuela កូឡុំប៊ី សាធារណរដ្ឋឆេក ហូឡង់ រុស្សី។ ចំណែកជ័យលាភី Miss Earth Fire បានទៅលើប្រទេសរុស្សី កញ្ញា Lada Akimova , Miss Earth Water បានទៅលើប្រទេស កូឡុំប៊ី កញ្ញា Juliana Franco, Miss Earth Air បានទៅលើប្រទេសអូស្ត្រាលី កញ្ញា Nina Robertson និងបវកញ្ញាផែនដី ឆ្នាំ២០១៧ បានទៅលើប្រទេសហ្វីលីពីន កញ្ញាKaren Ibasco៕ តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះរឿងនេះ?

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments