Header Ads

គួរឲ្យខ្មាចណាស់!! Zombie វាយប្រហារគ្រួសារមួយនៅក្រុងសេអ៊ូល ធ្វើឲ្យមានការភ្ញាក់ផ្អើល

Tweet Zombie គឺជាតួរអង្គខ្មោចពាក់កណ្តាលមនុស្សពាក់កណ្តាល និងដើរខាំសម្លាប់មនុស្សធម្មតាយ៉ាងសាហាវនៅក្នុងខ្សែរភាពយន្ត តែឥលូវនេះមានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មានករណីនេះបានកើតឡើងពិតមែនចំពោះគ្រួសារមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាដូចគ្នាទៅនឹងហេតុការណ៍នៅក្នុងរឿង “រថភ្លើងទៅប៊ូសាន” អីចឹង។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងសេអ៊ូល នៅម៉ោងប្រមាណជា៣ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅននេះ។ ខ្មោច Zombie ម្នាក់បានវាយបំបែកកញ្ចក់បង្អួចចូលក្នុងគ្រួសារមួយ និងបានខាំចំករបស់បុរសម្នាក់ជាម្ចាស់ផ្ទះ ធ្វើបាបកូនស្រី និងបង្កការវាយតបពេញគ្រួសារនោះទាំងមូលតែម្តង។ កូនប្រុសម្នាក់នៅក្នុងគ្រួសារនោះបានរត់ចេញពីផ្ទះ និងបានទៅប្តឹងប៉ូលិស។

បន្តិចក្រោយមកប៉ូលិសបានមកដល់ និងចាប់ខ្លួនខ្មោច Zombie នោះ បញ្ចូនទៅកាន់ស្ថានីយ៍ប៉ូលិស។ តាមការពិតខ្មោច Zombie នោះ ជាបុរសជនជាតិវៀតណាមម្នាក់ ដែលញៀននឹងថ្នាំញៀនមួយប្រភេទខ្លាំង ឬអាចនិយាយបានថាគាត់កំពុងបែកថ្នាំ។ ថ្នាំញៀនដែលធ្វើមនុស្សមានសភាពដូច Zombie នោះមានឈ្មោះថា Methylene dioxy pyro valerone (MDPV)។ សូមបញ្ជាក់ថា ថ្នាំញៀនប្រភេទក៏បានរាតត្បាតនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកដែរ ហើយឥទ្ធិពលរបស់វាគឺធ្វើឲ្យមានមានសភាពដូចជា Zombie អីចឹងនៅពេលបែកថ្នាំម្តងៗ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments