Header Ads

តោះមកមើលទាំងអស់គ្នា!! ប្រទេសទាំង 10 ដែលមានឧក្រិដ្ឋកម្មរំលោភសេពសន្ថវៈច្រើនបំផុតលើពិភពលោក ដែលអ្នកទាំងអស់គ្នាត្រូវតែដឹង និងប្រុងប្រយ័ត្ន

ការរំលោភគឺជាបទឧក្រិដ្ឋដ៏ស្មុគស្មាញបំផុតដើម្បីវិភាគ ឬសើបអង្កេត។ នៅក្នុងផ្នែកជាច្រើននៃពិភពលោកវាកម្រនឹងត្រូវបានគេរាយការណ៍ចំពោះករណីរំលោភនេះណាស់ដោយសារតែភាពខ្មាស់អៀន។ ស្ត្រីនៅក្នុងប្រទេសមួយចំនួនមិនសូវទទួលបានពាក្យបណ្តឹងទេដោយសារតែការស្អប់ខ្ពើមខាងសង្គមដ៏ខ្លាំងក្លាដែលជាហេតុផលដែលបណ្តាលឱ្យស្រ្តីដែលត្រូវបានគេចាប់រំលោភឬរងអំពើហិង្សាឬការភ័យខ្លាចពីការបាត់បង់គ្រួសារ។

ការរំលោភនិងបទល្មើសរំលោភផ្លូវភេទដទៃទៀតជាទូទៅមាននៅក្នុងប្រទេសជឿនលឿនហើយវាកំពុងក្លាយជារឿងធម្មតាទៅហើយ។ ចំនួននៃការចាប់រំលោភជាច្រើនមិនត្រូវបានរាយការណ៍ ឬដាក់ពាក្យបណ្ដឹងនៅទូទាំងពិភពលោក។ នៅទីនេះយើងបានបង្ហាញស្ថិតិសម្រាប់ប្រទេសល្បីៗ ទាំង 10 ដែលមានបទល្មើសរំលោភបំពានអតិបរមា(ច្រើនបំផុត)។ អ្នកនឹងភ្ញាក់ផ្អើលពេលដែលបានឃើញថាប្រទេសអភិវឌ្ឍន៍ភាគច្រើនដូចជាអាមេរិក កាណាដា ស៊ុយអ៊ែត និងចក្រភពអង់គ្លេសគឺជាប្រទេសដែលមានមនុស្សជាប់គុកច្រើនបំផុតដោយសារករណីរំលោភនេះ។ ប្រហែលជា 36% នៃស្ត្រីនៅទូទាំងពិភពលោកបានជួបប្រទះនូវអំពើហិង្សាខាងផ្លូវកាយឬផ្លូវភេទ។ នៅអាមេរិក 83% កុមារីដែលមានអាយុពី 12 ទៅ 16 ឆ្នាំបានជួបប្រទះនូវការយាយីផ្លូវភេទមួយចំនួននៅក្នុងសាលារដ្ឋ។ នៅប្រទេសអង់គ្លេសស្រ្តី 1 ក្នុងចំណោម 5 នាក់ (អាយុពី 16 ទៅ 59 ឆ្នាំ) ធ្លាប់មានអំពើហិង្សាផ្លូវភេទខ្លះ។

10. Denmark and Finland

យោងតាមការសិក្សាឆ្នាំ 2014 ដែលចេញផ្សាយដោយភ្នាក់ងារសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបបានអោយដឹងថាប្រហែល 47% នៃស្ត្រីដែលត្រូវបានគេស្ទាបស្ទង់មតិនៅក្នុងប្រទេសហ្វាំងឡង់ត្រូវបានគេនិយាយថាបានរងការរំលោភបំពានផ្លូវកាយនិងផ្លូវភេទ។ ហើយ 52% នៃស្ត្រីនៅដាណឺម៉ាកត្រូវបានគេនិយាយថាបានទទួលរងការរំលោភបំពានផ្លូវកាយ និងផ្លូវភេទ។

ច្រើនជាង 1 ក្នុងចំនោមស្ត្រីដែលត្រូវបានសម្ភាសបានបញ្ជាក់ថាពួកគេធ្លាប់ទទួលរងនូវអំពើហឹង្សាផ្លូវភេទ(រំលោភ) ដោយមនុស្សពេញវ័យមុនពេលពួកគេមានអាយុ 15 ឆ្នាំ។ ម្នាក់ក្នុងចំណោម 10 នាក់ធ្លាប់មានអំពើហឹង្សាផ្លូវភេទ(រំលោភ) តាំងពីអាយុ 15 ឆ្នាំ ម្នាក់ក្នុងចំណោម 20 នាក់ត្រូវបានរំលោភ។ លើសពីនេះ មានតែស្រ្តី 13% ប៉ុណ្ណោះដែលបានរាយការណ៍អំពីឧប្បត្តិហេតុធ្ងន់ធ្ងរបំផុតរបស់ពួកគេទៅប៉ូលីស។

9. Zimbabwe

Zimbabwe ជាប្រទេសដែលមានចំណាត់ថ្នាក់ទី9 ដែលមានបទល្មើសរំលោភបំពានអតិបរមា(ច្រើនបំផុត)។ យ៉ាងហោចណាស់មានស្ត្រីម្នាក់ត្រូវបានគេចាប់រំលោភរៀងរាល់ 90 នាទីនៅក្នុងប្រទេសនេះ។ យោងតាមស្ថិតិចុងក្រោយរបស់ស្ថិតិជាតិហ្សីមបាវេ (ZimStat) បានឱ្យដឹងថាស្ត្រីចំនួន 500 នាក់ត្រូវបានគេរំលោភបំពានផ្លូវភេទប្រចាំខែ ហើយប្រហែល 16 នាក់ត្រូវបានគេចាប់រំលោភជារៀងរាល់ថ្ងៃ។ សម្រាប់ករណីរំលោភសរុបមានចំនួន 1524 ករណីត្រូវបានគេរាយការណ៍ក្នុងកំឡុងពេល 3 ខែដំបូងនៃឆ្នាំនេះ ហើយវាបានកើនឡើងពីចំនួន 1285 ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមករណីទាំងនេះមាន 780 នាក់ជាកុមារ (អាយុពី 11 ទៅ 16 ឆ្នាំ) ខណៈដែល 276 នាក់ជាកុមារដែលមានអាយុចន្លោះពី 5 ទៅ 10 ឆ្នាំ។ ទោះយ៉ាងណាក៏ដោយមានការភ័យខ្លាចថាចំនួននេះអាចខ្ពស់ជាងពេលដែលករណីខ្លះមិនត្រូវបានរាយការណ៍។ ( យោងតាមអង្គការ UNICEF ការរំលោភសេពសន្ថវៈកុមារបានកើនឡើង 42 ភាគរយ ។ វាអាចនិយាយបានថាចំនួនករណីរំលោភសេពសន្ថវៈនៃអនីតិជនដែលត្រូវបានរាយការណ៍ទៅប៉ូលីសបានកើនឡើងពី 2.192 នៅក្នុងឆ្នាំ 2010 ដល់ 3.112 នៅក្នុងឆ្នាំ 2014 ។ ករណីជាច្រើនទៀតទំនងជាមិនបានរាយការណ៍នៅក្នុងបរិយាកាសនៃការលាក់បាំងនិងការបដិសេធ។

8. Australia

នៅប្រទេសអូស្រ្តាលីមានអត្រានៃការរំលោភសេពសន្ថវៈដែលបានរាយការណ៍ទៅប៉ូលីសចំនួន 100.000 នាក់ជាអតិបរិមា។ ក្នុងអំឡុងពេលឆ្នាំកន្លងទៅប្រជាជនប្រមាណ 51.200 នាក់ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅគឺជាជនរងគ្រោះនៃការរំលោភនេះ។ ជិត 30 ភាគរយនៃជនរងគ្រោះពីការរំលោភផ្លូវភេទដោយវិធីប្លែកៗពីគ្នា ដែលពួកគេធ្លាប់បានរាយការណ៍មកប៉ូលីស។

7. Canada

ក្នុងចំណោមឧក្រិដ្ឋកម្មដែលកើតឡើងពីអំពើហិង្សាទាំងអស់ដែលបានរាយការណ៍ទៅកាន់ប៉ូលីសករណីរំលោភបំពានផ្លូវភេទ បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាការរាយការណ៍នៅកាណាដា នេះបើយោងតាម ​​huffingtonpost មានការរំលោភចំនួន 460.000 ករណី នៅក្នុងប្រទេសនេះជារៀងរាល់ឆ្នាំ។ របាយការណ៍របស់អង្គការនេះបាននិយាយថា 33 ករណីក្នុងចំណោមករណីរំលោភសេពសន្ថវៈចំនួន 1.000 ករណីត្រូវបានរាយការណ៍ទៅប៉ូលីស ហើយចំនួន 29 ករណីត្រូវបានកំណត់ថាជាបទឧក្រិដ្ឋ។ 11% នៃស្ត្រីទាំងនោះគឺមានរបួសស្នាមបន្ទាប់ពីគេបានរំលោភ។ យោងតាមស្ថិតិបានឱ្យដឹងថាមានតែ 6% ប៉ុណ្ណោះនៃហេតុការណ៍ដែលត្រូវបានរាយការណ៍ទៅប៉ូលីស។ ជនរងគ្រោះជាង 80% កើតឡើងនៅផ្ទះ។ ការពិតដ៏គួរឱ្យព្រួយបារម្ភបំផុតគឺថា 83% នៃស្ត្រីពិការនឹងត្រូវបានរំលោភបំពានផ្លូវភេទស្ទើរតែពេញមួយជីវិត។ ជនរងគ្រោះខាងផ្លូវភេទទាំងអស់ 17% គឺជាក្មេងស្រី និង15% ជាក្មេងប្រុសអាយុក្រោម 16 ឆ្នាំ។

6. New Zealand

ក្នុងឆ្នាំ 2013 រឿងអាស្រូវរបស់ Roast Busters បានបង្ហាញការពិតអំពីការចាប់រំលោភនៅក្នុងប្រទេសនូវែលសេឡង់។ យុវជនមួយក្រុមមកពី West Auckland បានហៅខ្លួនពួកគេថា “Roast Busters” ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមយកក្មេងស្រីមិនទាន់គ្រប់អាយុដើម្បីបំពេញចំណង់តណ្ហារបស់ពួកគេ។ យោងតាមរបាយការណ៍របស់ទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេស The Lancet អត្រាការរំលោភផ្លូវភេទនៅនូវែលសេឡង់គឺខ្ពស់ជាងមធ្យមភាគនៅលើពិភពលោក។ ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាមានអត្រាខ្ពស់សម្រាប់ករណីចាប់រំលោភ នេះបើយោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ រៀងរាល់ 2 ម៉ោងម្តងការវាយប្រហារទាក់ទងនឹងអំពើហឹង្សាផ្លូវភេទកំពុងកើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ ស្ថិតិឥឡូវនេះបានបង្ហាញថាក្មេងស្រី 1 ក្នុងចំណោម 3 នាក់ និងក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសប្រាំមួយនាក់ទំនងជាត្រូវបានរំលោភបំពានផ្លូវភេទមុនអាយុ 16 ឆ្នាំ។ ការរំលោភបំពានផ្លូវភេទបានកើនឡើង 15% ក្នុងមួយឆ្នាំហើយជាពិសេសនៅតាមសាលារៀនមានចំនួនទ្វេដង។ មានតែ 9% ប៉ុណ្ណោះនៃបទល្មើសផ្លូវភេទត្រូវបានរាយការណ៍ នៅនូវែលសេឡង់។ ក្នុងចំណោមករណីទាំងអស់ដែលបានរាយការណ៍មានតែ 13% ប៉ុណ្ណោះដែលត្រូវបានកាត់ទោស។ 91% នៃការចាប់រំលោភមិនត្រូវបានរាយការណ៍ទៅដល់ប៉ូលីស។

5. India

ការចាប់រំលោភ ឬអំពើហិង្សាផ្លូវភេទគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា។ យោងតាមការិយាល័យកត់ត្រាឧក្រិដ្ឋកម្មជាតិ (NCRB) បានឱ្យដឹងថាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីបានកើនឡើង 7,5% ចាប់តាំងពីឆ្នាំ 2010 មក។ ចំនួននៃការរំលោភសេពសន្ថវៈដែលបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនជាង 1,2 ពាន់លាននាក់បានកើនឡើងដល់ 33,707 នាក់ក្នុងឆ្នាំ 2013 ពីចំនួន 24,923 នាក់ក្នុងឆ្នាំ 2012 ។ ភាគច្រើននៃជនរងគ្រោះដែលទទួលរងគ្រោះពីការចាប់រំលោភមានអាយុពី 18 ឆ្នាំទៅ 30 ឆ្នាំ។ ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់មានអាយុក្រោម 18 ឆ្នាំ ហើយម្នាក់ក្នុងចំណោម 10 នាក់នៃជនរំលោភសេពសន្ថវៈមានអាយុក្រោម 14 ឆ្នាំ។ នៅប្រទេសឥណ្ឌាស្ត្រីម្នាក់ត្រូវបានគេចាប់រំលោភបន្ទាប់ពីរាល់ 20 នាទីម្ដង។ យោងតាមស្ថិតិក្នុងឆ្នាំ 2013 ក្រុងញូវដេលីមានចំនួនករណីរំលោភសេពសន្ថវៈច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសឥណ្ឌា។ កាលពីឆ្នាំមុនជាមធ្យមមានករណីរំលោភសេពសន្ថវៈ 4 ករណីត្រូវបានរាយការណ៍នៅក្នុងទីក្រុងនេះ។ ចំនួនករណីរំលោភសេពសន្ថវៈសរុបគឺ New Delhi (1,636) ត្រូវបានតាមពីក្រោយដោយទីក្រុង Mumbai (391), Jaipur (192) និង Pune (171) ។ រដ្ឋ Madhya Pradesh គឺជារដ្ឋដែលមានអត្រារំលោភខ្ពស់បំផុតក្នុងចំណោមរដ្ឋដទៃទៀតដែលមានកំណត់ត្រាជាមធ្យមចំនួប 11 ដងក្នុងមួយថ្ងៃ។ រដ្ឋ Madhya Pradesh (ចំនួន 4.335 ករណី) ត្រូវបានតាមពីក្រោយដោយ Rajasthan (3.285 ករណី), Maharashtra (3.063 ករណី) និង Uttar Pradesh (ករណីរំលោភសេពសន្ថវៈ 3.050 ករណី) ។

4. England and Wales

ជនរងគ្រោះនៃការរំលោភសេពសន្ថវៈប្រមាណ 85.000 នាក់ក្នុងមួយឆ្នាំនៅក្នុងប្រទេសអង់គ្លេសនិងវែល – ក្នុងនោះដែរ មានចំនួន 73.000 នាក់ហើយបុរសមានចំនួន 12.000 នាក់ ប្រហែល 230 ករណីជារៀងរាល់ថ្ងៃ។ របាយការណ៍បានបញ្ជាក់ថា 1 ក្នុងចំណោម 5 នាក់នៃស្ត្រីធ្លាប់មានអំពើហិង្សាផ្លូវភេទខ្លះតាំងពីអាយុ 16 ឆ្នាំមក។ យោងតាមរបាយការណ៏របស់ BBC បានឱ្យដឹងថាចំនួននៃការចាប់រំលោភត្រូវបានរាយការណ៍និងកត់ត្រាដោយប៉ូលីសស្ថិតក្នុងកម្រិតខ្ពស់បំផុតដែលកើនឡើង 29% ខណៈដែលឧក្រិដ្ឋកម្មសរុបធ្លាក់ចុះនៅក្នុងប្រទេសអង់គ្លេសនិងវែល។ យោងតាមការសិក្សាមួយរបស់ NSPCC ស្តីពីយុវវ័យ (អាយុពី 13 ដល់ 18 ឆ្នាំ) ក្មេងស្រីចំនួន 3 ភាគបីនិងក្មេងប្រុសចំនួន 16 %បានទទួលរងអំពើហិង្សាផ្លូវភេទហើយក្មេងស្រីជំទង់ប្រហែល 250.000 នាក់រងការរំលោភបំពាន។ 12 ភាគរយនៃក្មេងប្រុសនិង 3 ភាគរយនៃក្មេងស្រីបានរាយការណ៍ថាបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទ។

3. USA

យោងតាមការរាយការណ័របស់សាកលវិទ្យាល័យ George Mason បានបកស្រាយថា ស្ថិតិទូទាំងពិភពលោកថាមានស្រ្តី​ ម្នាក់ ក្នុងចំណោម 3 នាក់ត្រូវបានគេរំលោភបំពានផ្លូវភេទ។ ប្រហែល 19,3% នៃស្ត្រីនិង 2% នៃបុរសត្រូវបានរំលោភយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។ លើសពីនេះទៀតស្ត្រីប្រមាណ 43,9% និងបុរស 23,4% មានទម្រង់នៃអំពើហិង្សាផ្លូវភេទផ្សេងៗពីគ្នា។ ជនរងគ្រោះជាច្រើនដែលបានរងគ្រោះពីការរំលោភបំពានផ្លូវភេទគឺ នៅពេលវ័យក្មេងប្រហែល 79% ត្រូវបានគេចាប់រំលោភមុនអាយុ 25 ឆ្នាំនិង 40% ទៀតមុនអាយុ 18 ឆ្នាំ។ យោងទៅតាម RAIIN, រាល់ 107 វិនាទីនឹងមានករណីរំលោភកើតឡើងក្នុងសហរដ្ឋអាមេរិក។ មានជនរងគ្រោះជាមធ្យមចំនួន 293.000 នាក់ (អាយុ 12 ឆ្នាំឡើង) នៃការរំលោភផ្លូវភេទជារៀងរាល់ឆ្នាំ។ 68% នៃការរំលោភផ្លូវភេទមិនបានរាយការណ៍ទៅប៉ូលីសឡើយ(ពុំបានដាក់ពាក្យបណ្ដឹង)។

2. Sweden

ប្រទេសស៊ុយអ៊ែតមានចំនួនអ្នករំលោភបំពានច្រើនបំផុតលំដាប់ទី 2 នៅលើពិភពលោក បន្ទាប់ពីអាហ្វ្រិកខាងត្បូងដែលមានចំនួន 53,2 %ក្នុងចំណោមជនរងគ្រោះចំនួន 100.000 នាក់។ ស្ថិតិក្នុងពេលនេះបានបង្ហាញថាស្ត្រី ម្នាក់ ក្នុងចំណោមស្រ្តីស៊ុយអែត 4 ​​នាក់សុទ្ធតែជាជនរងគ្រោះនៃការរំលោភសេពសន្ថវៈ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកក្រឡេកមើលចំនួននៃការរំលោភសេពសន្ថវៈការកើនឡើងវាប្រៀបដូចជាសុបិន្ដអាក្រក់។ នៅឆ្នាំ 1975 មានករណីចាប់រំលោភចំនួន 421 ករណីត្រូវបានរាយការណ៍ទៅប៉ូលីស រហូតក្នុងឆ្នាំ 2014 វាមានចំនួន 6.620 នាក់។ នោះវាបញ្ចាក់បានថាមានការកើនឡើងរហូតដល់ 1,472% ។ វាហាក់ដូចជាប្រទេសស៊ុយអ៊ែតជាកន្លែងដែលគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ស្ត្រីនៅលើពិភពលោក។ ប្រទេសស៊ុយអែតមានអត្រារំលោភសេពសន្ថវៈខ្ពស់បំផុតនៅអឺរ៉ុប។ នៅឆ្នាំ 2013 នេះបើយោងតាមក្រុមប្រឹក្សាជាតិស៊ុយអែតសម្រាប់បង្ការឧក្រិដ្ឋកម្ម (Brå) មានករណីរំលោភសេពសន្ថវៈចំនួន 63ករណី ក្នុងចំណោមប្រជាជន 100.000 នាក់ដែលត្រូវបានរាយការណ៍ទៅប៉ូលីសស៊ុយអែត។ អំឡុងពាក់កណ្តាលឆ្នាំ 2013 ស្ត្រីស៊ុយអ៊ែតជាង 1 ពាន់នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានរំលោភដោយជនអន្តោប្រវេសន៍អ៊ីស្លាមនៅរដ្ឋធានី Stockholm ។ ជាង 300 នាក់ដែលមានអាយុក្រោម 15 ឆ្នាំ។

1. South Africa

ជារៀងរាល់ឆ្នាំអាហ្រ្វិកមានករណីរំលោភសេពសន្ថវៈចំនួន 500.000 ករណី។ ប្រទេសនេះមានអត្រានៃការរំលោភសេពសន្ថវៈខ្ពស់បំផុតនៅក្នុងពិភពលោក។ គេប៉ាន់ប្រមាណថាស្ត្រីជាង 40% នៃស្ត្រីអាហ្រ្វិកខាងត្បូងនឹងត្រូវគេចាប់រំលោភ ។ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្របានប៉ាន់ប្រមាណថាមានតែការរំលោភសេពសន្ថវៈតែ 1 ​​លើកប៉ុណ្ណោះក្នុង 9 ករណី។ ដូច្នេះចំនួននៃការរំលោភបំពានពិតប្រាកដមានចំនួនច្រើនជាងចំនួនដែលបានកត់ត្រាដោយប៉ូលីស។ ជាមួយនឹងករណីរំលោភដែលបានរាយការណ៍ខ្ពស់បំផុតនៃអំពើរំលោភសេពសន្ថវៈអាហ្រ្វិកខាងត្បូងបានឈរនៅលើលំដាប់កំពូល។ ភាគច្រើននៃអំពើហឹង្សាផ្លូវភេទគឺប្រឆាំងនឹងស្ត្រីប៉ុន្តែបុរសនិងកុមារក៏ត្រូវបានទទួលរងនូវបទល្មើសនេះដែរ។ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាជាង 4% នៃបុរសត្រូវបានបង្ខំឱ្យរួមភេទជាមួយបុរសដទៃទៀត។ យោងតាមប៉ូលីសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា កុមារដែលជាជនរងគ្រោះនៃបទល្មើសរំលោភសេពសន្ថវៈមាន 41% ។ យោងតាម South Africa’s Tears Foundation and the Medical Research Council បានឱ្យដឹងថាក្មេងៗអាហ្វ្រិកខាងត្បូងចំនួន 50 ភាគរយនឹងត្រូវបានគេរំលោភមុនអាយុ 18 ឆ្នាំ។ ប្រភពមួយទៀតបានរាយការណ៍ឲ្យដឹងថាមានការចាប់រំលោភ 24892 នាក់ជាពិសេសកុមារអាយុក្រោម 18 ឆ្នាំ។

ប្រភព khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments