Header Ads

អុញនោះ!! ស្រីស្អាតម្នាក់គំរាមព្រលែងក្រពើចូលទឹកស្ទឹងហើយ ព្រោះតែតម្លៃពី 21$ ធ្លាក់ចុះដល់ 8$ នោះ

វីវរហើយពេលនេះ! ស្រីស្អាតម្នាក់គំរាមព្រលែងក្រពើចូលទឹកស្ទឹងហើយ ព្រោះតែតម្លៃពី 21$ ធ្លាក់ចុះដល់ 8$ នោះ ដូចនេះបើបងប្អូនណាស្រលាញ់ក្រពើជួយទិញគាត់ផង បើមិនដូចនេះទេ នាំគ្នាភ័យផ្អើលភូមិហើយ។ យីស្រីស្អាតម្នាក់នេះពិតជាកាចម៉េច តែបើតាមមិត្តភក្តគាត់និយាយគាត់ប្រហែលមិនធ្វើដល់ថ្នាក់នេះទេមើលទៅ ព្រោះអ្វីដែលគាត់បាននិយាយគ្រាន់តែគាត់ឈឺចាប់ក្នុងបេះដូងគាត់ពេក ដោយមិនគួរណាធ្លាក់ថ្លៃដល់ថ្នាក់នេះសោះ ចិញ្ចឹមក្រពើមិនមែនស្រួលឯណា ស៊ីសុទ្ធតែសាច់ ហើយការចំណាយក៏អស់មិនតិចដែរមើលទៅ។

ប្អូនស្រីស្អាតម្នាក់នេះក៏បានបន្ថែមក្នុង Facebook របស់ប្អូនផ្ទាល់ឈ្មោះ MoNo Khateya ដោយរៀបរាប់ថា 🐊កូនក្រពេីកាលពីមិនទាន់ប្រមូលផលហាងឆេងថា 21$/1ក ត៏ពេលគ្នាប្រមូលផលបានហេីយថាគ្មានហាងឆេង បាន1 / 8$😡 តាអាញេអាញៃអញប្រលេងចូលក្នុងស្ទឹងអោយអស់😡👊🏼😂

តែទោះជាយ៉ាងណាក៏មានមិត្តភក្តគាត់ជាច្រើនបាន comment ហាមគាត់ផងដែរ ដោយធ្វើឲ្យចិត្តត្រជាក់សិនទៅ ដើម្បីរកវិធីដោះស្រាយផ្សេងៗ ព្រោះក្រពើពិតជាកម្ររកណាស់ ហើយបើនៅបរទេសវិញគេត្រូវការស្បែកវាយកទៅឆ្នៃធ្វើជាវត្ថុប្រើប្រាស់ ដោយមានតម្លៃថ្លៃៗទៀតផង។

**** អានអត្តបទបន្ថែម៖ ឪពុក​បង្កើត​ចិត្ដ​តិរច្ឆាន​ !​ ឪពុកអប្រិយ រំលោភ​កូនស្រី​ស្វិតជើងម្ចាងខ្លូន​ឯងបានសម្រេច ****

សមត្ថកិច្ចនគរបាលស្រុកកោះញែក ឃាត់ខ្លួនបុរសម្នាក់ ជាឪពុកដែលចាប់រំលោភកូនខ្លួនឯងបង្កើតរហូតបានសម្រេចនៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង១២ និង៤០នាទីនៅចំណុចភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

លោកវរសេនីយ៍ត្រី ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយភ្លាមនោះលោកក៍បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់តែម្តង ហើយបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួចនាំមកសួរបំភ្លឺនៅអធិការស្រុក កោះញែក។ក្រោយ ពីការសាកសួរួច ជនសង្ស័យជាឪពុក បានសារភាពថាខ្លួនពិត ជាបានចាប់រំលោភកូនបង្កើតបានសំរេចពិតប្រាកដមែន។

លោកអធិការបន្តថា ជនសង្ស័យដែលជាឪពុកបង្កើតមានឈ្មោះតុត ព្រុត ភេទប្រុស អាយុ56ឆ្នាំជនជាតិព្នងមានតួនាទីជាប្រធានភូមិ រស់នៅភូមិរវាក់ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ រីឯជនរងគ្រោះមានឈ្មោះ ព្រុត រង្វាន់ ភេទស្រី អាយុ22ឆ្នាំ រស់នៅភូមិឃុំខាងលើដូចគ្នា ។

នាងមានកាយសម្បទាមិនល្អស្វិតជើងម្ចាងផងបាននិយាយរាប់ប្រាប់ឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង12យប់ឪពុករបស់ខ្លួនបានចាប់រំលោភនាងនៅលើផ្ទះរហូតបានសម្រេច ហើយនៅពេលនោះ ខ្លួនក៍បានរត់ចេញពីផ្ទះទៅពួនសម្ងំនៅចំការក្បែភូមិកើតហេតុ ។ លុះព្រឹកឡើង នាងក៍បានដើរចេញពីចំការសំដៅទៅរកផ្លូវធំ ក៍បានជួបប្រជាពលរដ្ឋជិះម៉ូតូ ក៍សុំដោយសារ ដើម្បីទៅដាក់ពាក្យបណ្តឹងតែម្តង ។

លោកអធិការស្រុកកោះញែកឲ្យដឹងថា ក្រោយពីសួរនាំ ចប់លោកបានបញ្ជួនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments