Header Ads

ចម្លែកណាស់!! ស្លាប់អស់ 3 ឆ្នាំស្រាប់តែឃើញដើរត្រឡប់មកផ្ទះ កូនចៅរត់ចែកជើងគ្នា

ចិន៖ បុរសម្នាក់ត្រូវក្រុមគ្រួសារធ្វើបុណ្យបញ្ចុះសាកសពព្រោះគិតថាបានស្លាប់ តែបីឆ្នាំក្រោយស្រាប់តែមកផ្ទះវិញផ្អើលអស់សាច់ញាត្តិ ការពិតគឺគាត់មិនទាន់ស្លាប់ឡើយ។

តាមប្រភពព័ត៌មានពី NetEase បានរាយការណ៍ថាលោកម៉ា គឺជាបុរស មានស្មារតីមិនសូវល្អ ហើយបានបាត់ខ្លួនតាំងពីអំឡុងឆ្នាំ 2009 មកម្លេះ ដោយពុំដឹងមូលហេតុ។

បន្ទាប់ពីក្រុមគ្រួសាររងចាំទាំងអស់សង្ឈឹមស្រាប់តែនៅក្នុងឆ្នាំ 2012 ក្រុមគ្រួសារបានទទួលទូរស័ព្ទមួយគ្រឿងពីសាច់ញាត្តិដោយបាននិយាយថា បុរសដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏នោះ ទំនងជាលោក ម៉ា ។

មិនតែប៉ុននោះទេលទ្ធផលនៃ មន្ទីរពិសោធន៍ធ្វើកោសល្យវិច្ច័យ ទៅក៏បានបញ្ជាក់ដែរថា សាកសពដែលបានស្លាប់នេះ គឺជាលោកម៉ា ដែលបានបាត់ខ្លួនបីឆ្នាំនេះពិតប្រាកដមែន។ ដោយមិនអស់ចិត្តក្រុមគ្រួសារបានសម្រេចចិត្តធ្វើតេស្តហ្សែន( DNA ) បន្ថែមទៀត ហើយលទ្ធផលឃើញដូចគ្នា។

ក្រុមគ្រួសាររបស់លោកម៉ា បានបូជាសាកសព របស់អ្នកផ្សេងហើយយកឆ្អឹងនិងផេះមកកប់នៅភូមិ Tanjialong នៅក្នុងតំបន់ Xiangtan ខេត្តហ៊ូណាន។

ក្រោយក្រុមគ្រួសារបានធ្វើផ្នូរយ៉ាងស្អាតមួយដោយចំណាយទឹកប្រាក់អស់ ជាងពីរបីរយដុល្លាសហរដ្ឋអាមេរិក ដើម្បីបញ្ចុះលោកម៉ាបានស្លាប់ទៅហើយ ។

អ្វីគ្រប់យ៉ាងពិតជានឹកស្មានមិនដល់មែន ក្រោយពីក្រុមគ្រួសារបានកប់សាកសព អស់រយៈពេល 3 ឆ្នាំក្រោយមកលោកម៉ាបានដើរទៅផ្ទះវិញទាំងនៅរស់។

ការពិតការធ្វើតេស្តឌីអិនអេ (DNA)នេះវាមិនត្រឹមត្រូវឡើយ។ ដោយនៅថ្ងៃទី 22 ខែធ្នូឆ្នាំ 2015 ក្រុមគ្រួសាររបស់លោកម៉ាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបុរសវ័យ 59 ឆ្នាំរូបនេះ ត្រូវមេភូមិនាំត្រឡប់ទៅផ្ទះវិញ ។

លោកម៉ា បានប្រាប់អ្នកកាសែតថា នៅក្នុងអំឡុងពេលរូបលោកបានបាត់ខ្លួន រូបលោកត្រូវបានគេបង្ខំឱ្យធ្វើការរោងចក្រឥដ្ឋមួយខុសច្បាប់ ។ ហើយនៅពេលដែលរូបលោកមានអាយុ 58 ឆ្នាំ រោងចក្រខាងលើនេះ បានយករូបលោកមកដាក់ចោលតាមដងផ្លូវនៃទីក្រុង Hengan ដោយសារតែរូបលោកមានវ័យចាស់ធ្វើការពុំកើត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments