Header Ads

អុញនោះ!! ព្រោះតែស្រលាញ់ Angelina Jolie ខ្លាំងពេក ខំទៅវះកាត់ជាង៥០ដង ដើម្បីឲ្យមុខដូច តែលទ្ធផល.....!

បរទេស៖ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ទាក់ទងទៅនឹង នារីជនជាតិអ៊ីរ៉ង់វ័យ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តផ្លាស់ប្តូរមុខមាត់ខ្លួនឯងទាំងស្រុង ដោយធ្វើការវះកាត់កែសម្ផស្ស៥០ដង ដើម្បីឲ្យបានមុខមាត់ដូច តារាសម្តែងហូលីវូដអ្នកនាង Angelina Jolie ដែលជាIdol ក្នុងចិត្តរបស់នាង។

គួរឲ្យដឹងថា នាង Sahar Tabarរូបនេះ សុខចិត្តលះបង់រូបសម្រស់ធម្មជាតិរបស់ខ្លួន ដោយទទួលការវះកាត់មុខមាត់ថ្មីមិនក្រោម៥០លើកឡើយ ប៉ុន្តែកាន់តែវះកាត់ លទ្ធផលចេញមក គឺកាន់តែពិបាកមើលលើសដើម រហូតដល់មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយករូបនាងទៅប្រៀបធៀបជាមួយនឹង តុក្កតាខ្មោច “Corpse bride” ថែមទៀតផង។

កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស និងស្រកទម្ងន់បានប្រមាណជា ៤០គីឡូក្រាម

លើសពីនេះទៅទៀតនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយ បានឲ្យដឹងថា នាង Sahar Tabar ថែមទាំងបានបង្អត់អាហារខ្លួនឯង រហូតស្រកទម្ងន់បានប្រមាណជា ៤០គីឡូក្រាម ទៀតផង។

មិនថាយ៉ាងណា បច្ចុប្បន្ននេះ Sahar Tabar ក៏បានក្លាយជាតារាម្នាក់ នៅលើគណនីសង្គមអ៊ីនស្តាក្រាមផងដែរ ដោយនាងទទួលបានចំនួនអ្នកចុច Follow តាមដាននាងរហូតទៅដល់ជាង ៣០ម៉ឺននាក់ឯណោះ ។

បើទោះបីជា នាងមានអ្នកតាមដានច្រើនក៏ដោយ ប៉ុន្តែមិនមែនអ្នកទាំងអស់គ្នាសុទ្ធតែចូលចិត្ត ពីការវះកាត់កែសម្ផស្សរបស់នាងនោះទេ ដោយមានអ្នកខ្លះក៏បានលើកឡើងថា ពួកគេពិតជាភ្ញាក់ផ្អើល ដែលមានគេចូលចិត្តអ្វីបែបនេះ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា រូបរាងរបស់នាងលែងដូចជាមនុស្សទៅហើយ។ ដោយឡែក សម្រាប់ថ្លៃចំណាយទៅលើ ការវះកាត់កែសម្ផស្ស នាងនៅតែរក្សាជាអាថ៌កំបាំង៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះការវះកាត់របស់នាង?

រូបភាព កញ្ញា Sahar Tabar មុន និងក្រោយកែសម្ផស្ស
កញ្ញា Sahar Tabar ចាប់ផ្តើមកែសម្ផស្សបន្តិចម្តងៗ
កញ្ញា Sahar Tabar ចាប់ផ្តើមកែសម្ផស្សបន្តិចម្តងៗ
កញ្ញា Sahar Tabar ចាប់ផ្តើមកែសម្ផស្សបន្តិចម្តងៗ
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
កញ្ញា Sahar Tabar ក្រោយពេលកែសម្ផស្ស
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments