Header Ads

គួរឲ្យខ្លាចណាស់ !! កើតរឿងចម្លែក ក្រោយពេលជនមិនស្គាល់មុខយកខ្មោចរថយន្តក្រុងមកចោលមុខផ្ទះ គ្រួសារទាំងមូលស្រាប់តែត្រូវបានជួបប្រទះនឹង…

ប្រទេសថៃ ៖ វាមិនមែនជារឿងល្អប៉ុន្មាននោះទេបើនៅសុខៗស្រាប់តែមានមនុស្សប្លែកមុខយករបស់ផ្សេងមកផ្លុងចោលនៅមុខផ្ទះរបស់យើង ជាពិសេសបើជារបស់ដែលមានសភាពចាស់ទ្រុឌទ្រោមទៀតផងនោះ។ ប្រភពពត៌មានរបស់ថៃបានចុះផ្សាយពីករណីចម្លែកមួយ ដែលខ្មោចរថយន្តក្រុងមួយគ្រឿងត្រូវគេយកមកផ្លុងចោលមុខផ្ទះបុរសចំណាស់ម្នាក់បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់គ្រួសារគាត់។ រឿងរ៉ាវនេះត្រូវបានគេយកមកចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វាកើតឡើងនៅភូមិ Samet សង្កាត់ Sapphire ស្រុក Pathio ខេត្ត Chumphon។ បុរសម្ចាស់ផ្ទះដែលត្រូវគេយកខ្មោចរថយន្តក្រុងនោះទៅចោលត្រូវមានឈ្មោះ Preecha មានវ័យ៦២ឆ្នាំ និងភរិយារបស់គាត់ដែលមានវ័យ៥២ឆ្នាំ។

តាមរយៈសម្តីម្ចាស់ផ្ទះបានអោយដឹងថាខ្មោចរថយន្តក្រុងនេះត្រូវបានគេយកមកផ្លុងចោលកាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលគាត់ទៅធ្វើការបាត់ពីផ្ទះដោយក្នុងផ្ទះមានតែភរិយានិងកូនស្រីនិងចៅៗរបស់គាត់ប៉ុណ្ណោះ។ បើតាមសម្តីរបស់ស្រ្តីជាប្រពន្ធបានអោយដឹងថា អ្នកដែលយករថយន្តក្រុងមួយគ្រឿងនេះមកចោលនៅមុខផ្ទះរបស់គាត់គឺជាបុរសៗដែលមានគ្នា៤ទៅ៥នាក់ ពួកគេបានយកមកចតហើយចាកចេញទៅបាត់។ គាត់បានបន្តថាគ្រួសាររបស់គាត់តែងតែមានអារម្មណ៍ភ័យខ្លាចគ្រប់ពេលបន្ទាប់ពីរថយន្តក្រុងមួយគ្រឿងនេះត្រូវបានគេយកមកផ្លុងចោលនោះ ហើយមិនសូវមានអ្នកណាហ៊ានដើរកាត់ទីនោះទៀតដែរនៅពេលយប់។ សំខាន់ចៅរបស់គាត់តែងតែយំនៅពេលយប់ពេលដែលពួកគេបានឃើញបំណែករថយន្តក្រុងខ្មោចនេះតាមបង្អួចផ្ទះ វាប្រៀបដូចជារឿងអាក្រក់នៅពីមុខផ្ទះរបស់គាត់គ្រប់ពេលវេលាយ៉ាងដូច្នោះដែរ។ ដោយទ្រាំនឹងស្ថានភាពនេះលែងបានបុរសចំណាស់ក៏បានប្តឹងប៉ុលិសចំពោះករណីមួយនេះ ហើយពេលនេះប៉ូលិសក៏កំពុងវែករកមុខអ្នកយកខ្មោចរថយន្តក្រុងនេះយកមកចោលនៅទីនេះផងដែរ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments