Header Ads

សំណាងណាស់!! នាវាមុជទឹក បុកប៉ះហង្សសំរឹទ្ធមួយ ពេលពិនិត្យច្បាស់ទើបដឹងជារបស់មេដឹកនាំមហាកំណាចម្នាក់ពីអតីតកាល មានតម្លៃកប់ពពក

រឿងហេតុដ៏ចែដន្យមួយបានបង្កអោយមានការភ្ញាក់ផ្អើលដល់កងទ័ពដែលមាននាទីជាអ្នកមើលនាវាចម្បាំងក្បាតតាមផ្ទៃសមុទ្រអាល្លឺម៉ង់មួយក្រុម ក្រោយពីនាវាចម្បាំងរបស់ខ្លួនបានបើកទៅទង្គិចនឹងហង្សសសំរឹទ្ធិដ៏ធំមួយរបស់កំពូលមេដឹកនាំផ្តាច់ការ មួយក្នុងអតីតកាលគឺលោក ហ៊ីត្លែ។

ហង្សសំរឹិទ្ធិនេះត្រូវបានស្រង់យកមកដាក់អោយមានការដេញថ្លៃដោយមេបញ្ជាការ អ៊ុយរូហ្គាយ ក្រោយពីដឹងថាវាត្រូវបានគេទំលាក់ចោលខណៈពេលមានការចម្បាំងគ្នារបស់នាវា Graf Spree

ប្រទេស​អ៊ុយរូហ្គាយ គ្រោង​នឹង​ដាក់​​លក់​ឥន្ទ្រី​សំរឹទ្ធ​មួយ​របស់​មេដឹកនាំ​ហ៊ីត្លែ ដែល​គេ​ដឹង​ថា​ ត្រូវ​​បាន​នាវា​ចម្បាំង​អាល្លឺម៉ង់ Graf Spee ដឹក ​តែ​បាន​ប៉ះ​ទង្គិច​​​​ និង​លិច​នៅ​ឆ្នេរ​សមុទ្រ Montevideo ​ប្រទេស​អ៊ុយរុយហ្គាយ​ កាល​ខែ​ធ្នូ​​ ឆ្នាំ ១៩៣៩។

នាវា​ចម្បាំង​នេះ ត្រូវ​បាន​​ក្រុម​នាវា​ជើង​ទឹក​អង់គ្លេស Royal Narvy ៣​ គ្រឿង វាយ​ឆ្មក់​បាញ់​ពន្លិច​ធ្វើ​ឲ្យ​បាត់​បង់​របស់​មាន​តម្លៃ​ជា​ច្រើន។ ឥន្ទ្រី​សំរឹទ្ធិ​យក្ស ​មាន​ទម្ងន់​ចន្លោះ​ពី ៣០០ ទៅ ៤០០​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ​ដោយ​អ្នក​ជំនួញ​អ៊ុយរុយហ្គាយ​ ម្នាក់​លោក Alfredo Etchegaray ក្នុង​ឆ្នាំ ២០០៦។

ឥន្ទ្រី​សំរឹទ្ធិ​យក្ស ​មាន​ទម្ងន់​ចន្លោះ​ពី ៣០០ ទៅ ៤០០​គីឡូក្រាម អាច​លក់​បាន​តម្លៃ​ប្រមាណ ១៣លាន​ដុល្លារ​អាមេរិក​ឯណោះ​។
រូបភាពនាវា Graf Spree ដែលត្រូវបានលិចនៅតំបន់របស់កងទ័ពអ៊ុយរូកាយ ដែលកាលពីសម័យរបស់ហ៊ីត្លែ មានដល់ទៅបីគ្រឿង

ក្រោយ​មក តុលាការ​កំពូល​អ៊ុយរុយហ្គាយ បាន​សម្រេច​ឲ្យ​ឥន្ទ្រី​សំរឹទ្ធ​នេះ​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ជាតិ ហើយ​លោក Etchegaray ជា​អ្នក​រក​ឃើញ​ អាច​ទទួល​បាន​ប្រាក់​ ៥០% បើ​លក់​បាន។ លោក Etchegaray ធ្លាប់​បញ្ជាក់​ប្រាប់​សារព័ត៌មាន BBC ថា ឥន្ទ្រី​សំរឹទ្ធ​អាច​លក់​បាន​តម្លៃ​ប្រមាណ ១៣លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ​តែ​យ៉ាងណា មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​​អ្នក​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ៕

រូបភាពនាវា Graf Spree ដែលត្រូវបានលិចនៅតំបន់របស់កងទ័ពអ៊ុយរូកាយ ដែលកាលពីសម័យរបស់ហ៊ីត្លែ មានដល់ទៅបីគ្រឿង

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments