Header Ads

អុញនោះ!! បុរសម្នាក់ជុះលាមក ស្អុយខ្លាំងពេក ធ្វើឲ្យយន្តហោះ ត្រូវបកទៅចំណតវិញដើម្បីកម្ចាត់ក្លិន

អុញនោះ!! បុរសម្នាក់ជុះលាមក ស្អុយខ្លាំងពេក ធ្វើឲ្យយន្តហោះ ត្រូវបកទៅចំណតវិញដើម្បីកម្ចាត់ក្លិន

ជើងហោះហើរ British Airways ត្រូវបានគេ សម្រេចចិត្តបកទៅចុះនៅចំណតវិញ ក្រោយចាកចេញពីព្រលានយន្តហោះ បាន ៣០នាទី ។ ហើយនេះ ជារឿងដ៏អាម៉ាសមួយ ដែលគ្មានអ្វី មកថ្លែងនោះឡើយ ។យើងសាកស្រមៃទៅមើលថា ប្រសិនបើរឿងនេះ កើតឡើងលើយើងវិញ តើធ្វើឲ្យយើងមានអារម្មណ៍បែបណា ។ តើយើងធ្វើមុខយ៉ាងដូចម្តេច ដាក់ប្រពន្ធ ឬក្រុមគ្រួសារ ឬមិត្តភក្តិរួមការងារ ដែលអង្គុយនៅជិតយើង ។ ប្រហែលជា ពួកគេ ធ្វើមិនស្គាល់យើងមួយរយៈពេលខ្លីផង ។

យ៉ាងណាមិញ British Airway បានហោះចាកចេញពី Heathrow ទៅទីក្រុង ឌូបៃ នៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបកក្បាលទៅចំណតវិញ ត្រឹមតែ ៣០នាទី បន្ទាប់ពីចេញដំណើរ ដោយសារ មានជនម្នាក់ប្រព្រឹត្តិ ឧក្រិដ្ឋកម្មក្នុងបន្ទប់ទឹកលើយន្តហោះ ។ ហេតុការណ៍នេះ មានលក្ខណៈហួសហេតុពេក ដែលធ្វើឲ្យតុលាការកំពូល នៃចក្រភពអង់គ្លេស លើកឡើងនិយាយប្រាប់ សារព័ត៌មានជាតិ Daily Mail។

ក្រុមការងារលើយន្តហោះ បានចូលទៅក្នុងបន្ទប់ទឹកភ្លាម បន្ទាប់ពីមានធំក្លិនស្អុយ ចម្លែក ដល់ពេលចូលពិនិត្យហើយ ក៏ចេញមកវិញ ជាមួយអាការៈវិលមុខ ។ ក្រុមការងារបាននិយាយថា លាមកនេះ វាមានកម្លាំងខ្លាំងពេក ដល់ថ្នាក់ វាខ្ទាតមកប្រលាក់ជញ្ជាំង ហើយវាជាលើកទីមួយ ដែលខ្ញុំឃើញរឿងបែបនេះ ក្នុងជីវិតខ្ញុំ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments