Header Ads

គួរឲ្យស្រណោះណាស់!! ថ្ងៃមុនប៉ះសាច់បងក្តៅ តែពេលនេះហេតុអ្វីក៏ត្រជាក់ខ្លាំងម្លេស!!?

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ គេឃើញមានសារដ៏រជួលចិត្តមួយបានបង្ហោះក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ដែលមានឈ្មោះថា Meas FC។ បន្ទាប់ពីអានសាររបស់ប្អូនស្រីចប់មានមនុស្សមួយចំនួនបានបង្ហាញនូវអារម្មណ៍ក្តុលក្តួលជាខ្លាំង ដោយក្នុងនោះប្អូនស្រីខាងលើបានរៀបរាប់ថា៖

"ថ្ងៃ​មុន​បះ​បង​សាច់​បង​ឡើង​កក់ក្ដៅ​ តែ​ថ្ងៃ​នេះ​បះ​បង​សាច់​បង​ឡើង​ត្រជាក់​ បង​សន្យា​ហើយ​ថា​នាំ​អូន​ទៅ​ញុំា​កំពឹស​លោត តែ​ឥឡូវ​អូន​ត្រូវ​ទៅ​ញុំា​ម្នាក់​ឯង​មែន​បង​ 😢😢 សល់​តែ​សំឡេង​ អូន​អស់​អ្នក​បារម្ភ​ហើយ​ ក៏​អស់​អ្នក​រក​រឿង​ដែរ​ 😢 បងផានិត​អើយ​"

គួរបញ្ជាក់ផងដែរថា បុរសអភ័ព្វដែលចាកចោលនារីជាទីស្រលាញ់របស់ខ្លួន ដោយគ្មានពាក្យលាមួយម៉ាត់ មានឈ្មោះពៅ ផានិត អាយុ&៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន CamGSM Co.,Ltd (Mobitel) មានលំនៅផ្ទះលេខ៥៥ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកនារីជាគូស្នេហ៍ មានឈ្មោះសាយ ស្រីមាស ជាបុគ្គលិកធនាគារ និងមានគណនីហ្វេសប៊ុកឈ្មោះ Meas FC។

ក្នុងនោះផងដែរប្អូនស្រីខាងលើក៏បានបង្ហោះសារជាបន្តទៀតដោយនិយាយថា៖ “ថ្ងៃមុនប៉ះបងសាច់បងឡើងកក់ក្តៅតែថ្ងៃនេះប៉ះបងសាច់បងឡើងត្រជាក់ បងសន្យាហើយថា នាំអូនទៅញ៉ាំកំពឹសលោត តែឥឡូវអូន ត្រូវទៅញ៉ាំម្នាក់ឯងមែនបង? សល់តែសំឡេង អូនអស់អ្នកបារម្ភហើយ ក៏អស់អ្នករករឿងដែរ បងផានិត អើយ…”។

ជាមួយនឹងសារទុក្ខសោកខាងលើ ភាគីនារីជាគូស្នេហ៍ក៏បានបង្ហោះចេញនូវសារឆ្លើយឆ្លងរវាងពួកនាងទាំងពីរនាក់ ដែលទើបនឹងបានឆ្លើយឆ្លងគ្នាថ្មីៗ ពោលគឺហាក់នៅនឹងមុខស្រស់ៗនៅឡើយ តែត្រឹមមួយប៉ព្រិចភ្នែក មច្ចុរាជកំណាចបានឆក់&យកជីវិតបុរសជាទីស្រលាញ់របស់នាងទៅ ដោយមិនទុកឱកាសសូម្បីតែឱ្យពួកនាងលាគ្នាជាលើកចុងក្រោយសោះឡើយ ជាហេតុធ្វើឱ្យភាគីខាងស្រីស្ទើរទទួលយកមិនបាន។

គួរបញ្ជាក់ផងដែរថា លោក ពៅ ផានិត មានអាយុ៣០ឆ្នាំ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារគាំងបេះដូង៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments