Header Ads

រិះគន់ពេញហ្វេសប៊ុក!! ស្លៀកពាក់ឯកសណ្ឋានជាសិស្ស តែបែជាទៅថតរូប…

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧កន្លងទៅថ្មីៗនេះគេបានឃើញ អាខោនហ្វេសប៉ុករបស់ ក្មេងស្រីម្នាក់ដែលមានឈ្មោះថា «Rii Up Save» ក្មេងស្រីម្នាក់នេះទំនងជាមានអាយុត្រឹមតែ១៥ ទៅ១៦ឆ្នាំដែលស្ថិតក្នុងវ័យសិក្សាថ្នាក់អនុវិទ្យាល័យ វិទ្យាល័យនៅឡើយ បានស្លៀកពាក់ឯកសណ្ឋានជាសិស្ស ហើយបានរូបថតបែកស្លុយ ស៊ីចស៊ីជ្រុល មិនសមជាសិស្សត្រូវបានអ្នកលេងហ្វេសប៊ុកនាំគ្នារិះគន់យ៉ាងចាស់ដៃ។

Account “Rii Up Save” បានផុសរូបដែលមិនសមរម្យ អ្វីដែលសំខាន់នោះ គឺស្លៀកជាឯកសណ្ឋានសិស្សទៀត ហើយជាក្មេងស្រី ដែលការថតរូបបែបនេះវាជាគម្រូមិនល្អដល់យុវវ័យដ៏ទៃទៀត ជាពិសេសសិស្សៗផ្សេងទៀត។

ជាកស្តែងមតិអ្នកហ្វេសប៊ុកជាច្រើនបានរិះគន់ថា «បើចែចង់ថតចឹងៗរកអីស្លៀកផ្សេងទៅកុំស្លៀកឯកសណ្ឋានសាលារដ្ឋអីខ្មាស់គេណាស់ចែ គ្នានណាគេសរសើរចែឯងថាឡូយទេ អាណិតសាច់ញាតិចែឯងផងដឹងគាត់យកមុខទុកណាទេ»។ និងនៅមានមតិរិះគន់ជាច្រើនរាប់មិនអស់ជាច្រើនទៀតផងដែរ៕

**** អានអត្តបទបន្ថែម៖ ប្ដីប្រពន្ធក្រីក្រមួយគូរ! ប្ដីភ្ញាក់ដាំបរបរឲ្យប្រពន្ធរាល់ព្រឹក! តែនៅទីបំផុត… ****

ផ្ទះរបស់គាត់ពុំមានចង្ក្រានហ្គាស ឆ្នាំងបាយអគ្គិសនី ដូចផ្ទះដ៏ទៃទៀតទេ គាត់ជាគ្រួសារក្រីក្រមួួយរាល់ថ្ងៃគាត់ហូបតែបរបរ ជាមួយនឹងទឹកត្រី រឺអំបិល គាត់មិនទាន់មានកូនទេ ដោយសារតែជីវភាពរបស់គាត់ក្រលំបាកពេកទើបពួកគេមិនទាន់យកកូន។….កន្លះម៉ោងក្រោយបរបរដែលគាត់បានដាំនេះគឺឆ្អិនល្អម គាត់បានប្រញ៉ាប់ដួសបរបរទាំងអស់ដែលបានដាំនេះដួសដាក់ចានថ្មមួយ ហើយបរបរដែលដាំនេះមានតែមួយចានប៉ុន្នោះ ។គាត់កាន់ចានបរបរដើរសំទៅបន្ទប់គេ នៅលើកគ្រែគេឃើញស្រ្តីម្នាក់កំពុងតែគេង គាត់បានដាស់ស្រ្តីកំពុងតែគេងនេះ “អុនភ្ញាក់ឡើងមកហូបបរបរ!” បបរមួយចាន ស្លាបព្រាមួយ ហូបពីរនាក់ ប្ដីបញ្ចុកបរបរប្រពន្ធ វាពិតជាកម្សត់ណាស់។ ប្ដីប្រពន្ធពិរនាក់នេះស្រលាញ់គ្នាណាស់ ទោះបីគ្រួសាររបស់ពួកគេ ក្រលំបាកមែន ប៉ុន្តែពួកគេមិនដែលឈ្លោះប្រកែកគ្នាម្ដងណាឡើយ។

រំលឹករឿងកាលពីមុនរបស់ពួកគេ: ពួកគេទាំងពីរនាក់កើតក្នុងគ្រួសារក្រីក្រដូចគ្នា ពួកគេបានស្គាល់គ្នាដោយចៃដន្យពេលដែលនាងបានជ្រុះបាត់ទូរស័ព្ទដៃ ហើយបុរសជាប្ដីរបស់នាងបានរើសបានរួចយកទៅអោយនាងវិញ ហើយពួកគេក៏ចាប់ផ្ដើមស្រលាញគ្នាតាំងពីពេលនោះមក។ ថ្ងៃរៀបអាពាពិពារហ៍របស់ពួកគេ គ្មានកម្មវិធីធំដុំដូចគេនោះទេ គឺមានតែការសែនព្រេនបន្តិចបន្តូច និងហូបអាហារជមួយមិត្តភក្ដិប៉ុន្នោះ។ គ្មានភ្លេងការ គ្មានរោងការ គ្មានខោអាវកូន កំឡោះ កូនក្រមុំ គ្រួសារក្រពេកមិនអាចធ្វើអោយអ៊ូអ៊រដូចគេបានទេ។

បកត្រលប់មកវិញពេល ដែលប្ដីដាស់អោយប្រពន្ធភ្ញាក់ ស្រ្តីជាប្រពន្ធបានងើបអង្គុយតែភ្នែកមិនបើក មើលទៅដូចមនុស្សស្រវឹងស្រា ទាល់តែប្ដីចាប់ដៃអូសចេញពីគ្រែទើបងើប។ ពេលងើបអង្កុយរួចបុរសនោះបានបញ្ចុកបរបរប្រពន្ធ មុននឹងបញ្ចុកគាត់ផ្លុំមុនសិនទើបបញ្ចុកពីព្រោះខ្លាចក្ដៅរលាកមាត់ប្រពន្ធគាត់ ពេលប្រពន្ធឈប់ហូបទើបគាត់ហូបតាមក្រោយ។

ពេលហូបរួចប្រពន្ធទាញម៉ោងមកមើល ស្រាប់តែនិយាយថា បងឯងយូរហើយមិនដាស់ខ្ញុំពេលនេះ ខ្ញុំទៅធ្វើការយឺតទៀតហើយ ។ ប្ដីតប “ដោយឃើញអូនគេងលក់ស្រួលពេកទើបបងមិនហ៊ានដាស់”។ ប្រពន្ធបានតុបតែងខ្លួនរួច ក៏ចេញទៅធ្វើការបាត់ទៅ ចំណែកប្ដីរបស់គាត់ហូបបរបររួចក៏ចូលគេងបាត់ទៅ ដោយសារតែគាត់ធ្វើការវេនយប់ដូច្នេះគាត់គេងពេលថ្ងៃ។ពួកគេធ្វើការនៅក្នុងរោងចក្រតែមួយ ប្ដីធ្វើការវេនយប់ចូលម៉ោង 4:00 PM ចំណែកប្រពន្ធគាត់ ធ្វើពេលថ្ងៃចូលម៉ោង 5:30 AM ។

ក្រោយមកពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនរោងចក្រដែលពួកគេធ្វើការ ដំណើរការមិនល្អ ក្រុមហ៊ុននេះបានរំសាយកម្មករមួយចំនួន ពួកគេក៏ត្រូវបានក្រុមហ៊ុនរំសាយផងដែរ។ ពេលនេះពួកគេទាំងពីរនាក់គ្មានការងារធ្វើទេ ពួកគេពិភាក្សាគ្នាអំពីការរកសុំីវិញម្ដង ពួកគេទាំងពីរនាក់បានយករបស់មានតំលៃផ្សេងៗយកទៅលក់ មានទាំងជញ្ជៀនរៀបការរបស់គេផងដែ ដើ្មីយកលុយនេះមកបើកហាងលក់គ្រឿងទេស តូចមួយ។ ពេលបើកហាងដំបូងពួកគេលក់បានតែពីរ បីសេនប៉ុន្នោះក្នុងមួយថ្ងៃ ។ពួកគេទាំងពីរនាក់ខិតខំប្រឹងប្រែងធ្វើការណាស់ ពួកគេរីករាយនឹងធ្វើការនេះណាស់។

ពេលបិទហាង ប្ដីសួរប្រពន្ធថា “ថ្ងៃនេះបានប្រាក់ប៉ុន្មាន ? អូនចង់ហូបអី? តោះទៅហាងនៅក្បែនេះ!”

ប្រពន្ធឆ្លើយ “អូនចង់ហូបបរបរដែលបងធ្វើដោយផ្ទាល់ដៃ។”

ប្ដីលឺដូចនេះ គ៏ញញឹម ហើយក៏អោបប្រពន្ធបន្ទាប់មកដឹកដៃគ្នាត្រលប់ទៅផ្ទះវិញទាំងអស់គ្នាទៅហូបបរបរអំបិលទឹកត្រីនៅឯផ្ទះវិញ។ 7 ឆ្នាំកន្លងផុតទៅ ការរកសុំីរបស់ពួកគេចេះតែចំណេញទៅៗ រហូតបានបើក ផ្សាទំនើបដ៏ធំ ជាច្រើនកន្លែង។ ពួកគេក្លាយជាអ្នកមានធូរធារមួយ ហើយបានទិញផ្ទះយ៉ាងធំស្កឹមស្កៃមួយ ។ ពេលដែលគ្រួសារមានលុយ ប្រពន្ធហាក់បីដូចជាគ្មានសុភមង្គលដូចកាលពីមុន ។ ប្ដីរបស់គាត់មិនសូវចូលផ្ទះ ចូលផ្ទះដល់យប់ជ្រៅ នាងតែងតែដេកចាំមើលប្ដីរបស់នាងត្រលប់មក វិញ និងបានរៀបបាយទឹកអោយប្ដីរបស់នាងប៉ុន្តែ ប្ដីរបស់នាងមិនដែលបានបាយផ្ទះទេ គាត់តែងតែបាយខាងក្រៅដោយសារតែរងរវល់ពេក។

ស្រ្តីនេះបាននឹកឃើញពេលគ្រាក្រ គឺនាងមានគិតថាវាជាពេលដែលនាងមានសុភមង្គលបំផុត។

នៅថ្ងៃពិធីបុណ្យសពមួយ របស់មិត្តភក្ដិ គាត់បានទៅចូលរួមពិធីនោះដែ គាត់បាននិយាយប្រាប់មិត្តភក្ដិថា ពីរបីថ្ងៃមុនផឹកសុំីជាមួយគ្នាសោះតែថ្ងៃនេះគាត់បានស្លាប់បាត់ មិនសមសោះ។

គាត់ក្រឡេកទៅក៏ឃើញស្រ្តីមេម៉ាយម្នាក់ដែលជាប្រពន្ធរបស់សព នាងយុំអោបសពទាំងទឹកភ្នែក “នាងនិយាយថា មាសប្រាក់ លុយកាក់នាងមិនត្រូវការទេ សូមតែប្ដីរបស់នាងដឹងខ្លួនឡើងវិញបានហើយ…” គាត់បានប្រញ៉ាប់ប្រញ៉ាល់ត្រលប់មកផ្ទះវិញ គាត់បើកទ្វាមកឃើញប្រពន្ធរបស់គាត់គេងនៅលើសឡុងចាំមើលផ្លូវរបស់គាត់ត្រលប់មកផ្ទះវិញ គាត់បានលក់ជង្គង់ អង្អែលក្បាលរបស់ប្រពន្ធគាត់ រួចថើបនាង ប្រពន្ធរបស៉គាតបានភ្ញាក់ដឹងខ្លួន រួចសួរប្ដីថា តើបងបានហូបអ្វីហើយរឺនៅ? អូនបានរៀបចំបាយម្ហូបអោយបងរួចហើយចាំអុនទៅយកមកអោយ។

ប្ដីក៏បានអោបប្រពន្ធគាត់ពីក្រោយ រួចនិយាយថា មិនចាំបាច់ទេអូន ទុកអោយបងវិញ បងចង់ធ្វើបរបរអោយអូនហូបដូចកាលពីមុនវិញ បរបរមួយចានហូបពីរនាក់។ ប្រពន្ធមិនបាននិយាយអ្វីទេ នាងបែរមករកប្ដីរបស់នាងយំ អោបប្ដីរបស់នាង។

ថ្ងៃនេះ គាត់គិតឃើញថា អ្វីដែលប្រពន្ធរបស់គាត់ចង់បានមិនមែនលុយកាក់មាសប្រាក់ទេ វាគឺជាក្ដីស្រលាញ់ ការយកចចិត្តទុកដាក់ទៅលើនាង។លុយកាក់មាសប្រាក់គ្រាន់តែជារបស់ក្រៅខ្លួនមួយប៉ុន្នោះ វាមិនអាចទិញសុភមង្គលបានទេ ។ សុភមង្គល គឺសាមញ្ញណាស់ មិនមែនទាល់តែមានលុយកាក់មាសប្រាក់ទើបមានសុភមង្គលនោះទេ ។ ទោះបីជាគ្មានលុយក៏អាចមាន សុភមង្គល បានដែរ អាស្រ័យលើយើងខ្លួនឯងទេ។ ដូចនេះ សូមលះបង់ពេលវេលាខ្លះ ដើម្បីនៅជាមួយមនុស្សដែលខ្លួនស្រលាញ់គឺវាប្រសើជាង អ្នកទិញរបស់ថ្លៃៗអោយនាងទៅទៀត។

សូមជូនពរអោយអ្នកដែលបានអានអត្ថបទនេះ ជួបតែសេចក្ដីសុខ ចម្រើន មានសុភមង្គល់នៅក្នុងគ្រួសារដ៏រ៉ាបរៀងទៅ។

ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments