Header Ads

ឆ្កែអនាថាមួយក្បាលរត់ពាំទារកទើបនឹងកើតម្នាក់ចេញពីមន្ទីរពេទ្យ យកទៅឲ្យកូនៗរបស់វាសុី (មានវីដេអូ)

Tweet ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើងបង្កឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រទះឃើញសត្វឆ្កែអនាថាមួយក្បាលរត់ចេញពីមន្ទីរពេទ្យ ដោយមានទាំងពាំទារកទើបនឹងកើតម្នាក់ជាប់នឹងមាត់យកទៅឲ្យកូនៗរបស់វាសុី។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនបានបញ្ចាក់ច្បាស់ទេថាតើក្មេងតូចបានបាត់បង់ជីវិតតាំងពីមុនពេលដែលសត្វឆ្កែបានពាំយកមក ឬក៏បាត់បង់ជីវិតព្រោះតែសកម្មភាពរបស់សត្វឆ្កែ។

ឆ្កែខ្មៅត្រូវបានគេប្រទះឃើញកំពុងរត់យ៉ាងលឿននៅខាងក្រៅមន្ទីរពេទ្យស្រុក Gopalganj នៅរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា។ អត្តសញ្ញាណរបស់ក្មេង ក៏ដូចជាឪពុកម្ដាយមិនទាន់ត្រូវបានស្គាល់ ឬកំណត់បាននៅឡើយទេ។ អ្នកស្រុកដែលបានឃើញហេតុការណ៍ដំបូងគេផ្ទាល់ភ្នែកបានឲ្យដឹងថារូបគេមិនហ៊ានវាយបង្អើលឆ្កែឡើយ ព្រោះខ្លាចថាកាន់តែនឹងបង្កគ្រោះថ្នាក់ដល់ក្មេង។

ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែអាចត្រឹមតែបញ្ចាក់ថាទារកបានស្លាប់បាត់ទៅហើយប៉ុណ្ណោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងដា កូនឆ្កែតូចជាច្រើនក្បាលត្រូវបានប្រទះឃើញថាកំពុងតែទំពារផ្នែកខ្លះនៃរាងកាយរបស់ទារក។ ក្រោយពីទទួលបានដំណឹងដ៏ប្លែកនឹកស្មានដល់បែបនេះ ប៉ូលីសនិងខាងមន្ទីរពេទ្យក៏ចាប់ផ្តើមធ្វើការសើុបអង្កេត ដើម្បីកំណត់អត្តសញ្ញាណក្មេងភ្លាមៗផងដែរ៕ ចុចចូលមើលវីដេអូខាងក្រោម៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments