Header Ads

ភ្ញាក់ផ្អើលអ្នកភូមិ!! ក្រោយរកឃើញតុក្កតាយំ​ចេញ​ទឹកភ្នែក នៅក្នុង​ផ្នូរ​របស់​ក្មេងស្រី​ម្នាក់

​ប្រជាជន​នៅ​ភូមិ​មួយ​នៅ​អា​ហ្ស​ង់​ទីន កំពុង​ភ្ញាក់ផ្អើល​លាយ​នឹង​ក្តីបារម្ភ​ក្រោយ​ការរកឃើញ​តុក្កតា មួយ​យំ​ចេញ​ទឹកភ្នែក នៅក្នុង​ផ្នូរ​របស់​ក្មេងស្រី​ម្នាក់ ។​

អាថ៌កំបាំង​អំពី​តុក្កតា​យំ​ក្នុង​ផ្នូរ​ក្មេងស្រី​

​ឆ្នាំ​២០០៣ ក្មេងស្រី​តូច​ម្នា​ក់នៅ​ភូមិ ចា​ណា (Chanar) ដែលមាន​ចំនួន​ប្រជាជន​មិន​ដល់ .១០០០ នាក់ រស់នៅ ស្ថិតនៅក្នុង​ខេត្ត ឡា រី​យ៉ូ​ហ្សា ( La Rioja) ដាច់​ស​ង្វេ​ង​របស់​អា​ហ្ស​ង់​ទីន បាន​ស្លាប់ ។ សាកសព​របស់​នាង​ត្រូវបាន​បញ្ចុះ​ក្នុង​ផ្នូរ​មួយ​ដាក់​ពេញ​ទៅដោយ​របស់​លេង និង​តុក្កតា ។​

ជាង ១០ ឆ្នាំ បាន​កន្លងទៅ និង​ពុំមាន​អ្វី​គួរ​ឲ្យ​ខ្លាច​កើតឡើង រហូតមក​ទល់នឹង​ឆ្នាំនេះ ។ នៅ​ឱកាស​បុណ្យ ហា​ឡូ​វេន អ្នកភូមិ​បាន​រកឃើញ​មាន​តំណក់ទឹកភ្នែក​រមៀល​ចេញពី​ផែនថ្ពាល់​របស់​តុក្កតា​មួយ​នៅក្នុង​ផ្នូរ របស់​ក្មេងស្រី ។ នៅ​ប្រទេស​អាមេរិក​ឡាទីន​ជាច្រើន​, បុណ្យ ហា​ឡូ​វេន ត្រូវបាន​គេ​ដឹងថា​ជា​ថ្ងៃបុណ្យ​របស់​អ្នកស្លាប់ ។​

លោក ម៉ា​សេឡា ឌី​យ៉ា​ស (Marcela Diaz) អ្នកកាសែត​មួយរូប​ដែល​បាន​ទៅ​ទស្សនា​ភូមិ​នេះ​បា ឲ្យ​ដឹងថាៈ «​អ្នក​ជិត​ម្នាក់​និយាយថា លោក​បានឮ​សម្លេង​ក្មេង​យំ​ក្នុង​ទី​បញ្ចុះសព ។ លោក និង​អ្នកភូមិ​ជាច្រើន​បាន​ទៅ​មើល​តើ​មានរឿង​អ្វី​កើតឡើង ហើយ​ពេល​ចូលក្នុង​ផ្នូរ​របស់​ក្មេងស្រី ពួកគេ​បានឃើញ​តុក្កតា​មួយ​មាន​ហូរ​ទឹកភ្នែក​កាត់​ថ្ពាល់​» ។​

លោក បាន និយាយ​បន្ថែមថា ក្នុងចំណោម​តុក្កតា​ក្នុង​ផ្នូរ មាន​តុក្កតា​មួយ​ធំជាងគេ និង​មានមុខមាត់​កខ្វក់​, ជួនកាល​តុក្កតា​នេះ​មើលទៅ​គួរ​ឲ្យ​ខ្លាច​ហាក់ដូច​ចេតនា​បន្លាច​ដោយ​ការ​សម្លឹង​ថ្មែ​មករក​គេ ៕

**** អានអត្តបទបន្ថែម៖ ប្រដាប់ភេទខ្មោច ម៉ាំម៉ី (លិង្គ) ប្រវែងជិត ២០ សង់ទីម៉ែត្រ ត្រូវបានរកឃើញ និងដាក់តាំងជាលើកដំបូង ចំណែកឯតម្លៃវិញកប់ពពក ****

​​

សារមន្ទីរ​មួយ​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​អះអាងថា នេះជាលើកដំបូងហើយដែលខ្លួន​បានដាក់​តាំង​បង្ហាញ​វត្ថុ​ចម្លែក​បំផុត មិន​ធ្លាប់មានពីមុនមក ​របស់ខ្លួន​នោះ​គឺ ​លិង្គ​ម៉ាំ​មី​មួយ​ដែលមាន​ប្រវែង​១៧,៧៨​សង់ទីម៉ែត្រ​។​​

​ ​ ​​

សារមន្ទីរ​សិល្បៈ​និង​ប្រវត្តិ​ធម្មជាតិ វិក​ទ័​រ វិ​ន នៃ​ក្រុង គួ​រី​យូ​ស៊ី​ធី (Viktor Wynd Museum of Curiosities, Fine Art & Natural History) បានដាក់​បញ្ចូល​លិង្គ​ម៉ាំ​មីនេះ​បន្ថែម​ពីលើ​វត្ថុ​ដែល​ខ្លួន ដាក់តាំង​បង្ហាញ​ហើយ​ប្រាប់ថា​វា​មានតម្លៃ​ដល់​ទៅ​១៣០.០០០​ដុល្លារ​អាមេរិក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​អ្នក​អភិរក្ស​នៅ​សារមន្ទីរ​ខាងលើនេះ​បាន​អះអាងថា​លិង្គ​នេះ​ជា​របស់​បុរស​ជន​អង់គ្លេស​ម្នាក់​នៅ​សតវត្សរ៍​ទី​១៨​ហើយ​វា​បាន​បះ​ឡើង​រឹង​ឆ្កើ​ត​ដោយសារ​ខ្វះ​អុកស៊ីហ្សែន​បញ្ជូនទៅ​ខួរក្បាល​នៅពេល​បុរស​រូបនោះ​ត្រូវបាន​គេ​កាត់ទោស​ដោយ​ព្យួរ​ក​។​ ​តែ​ទោះជា​យ៉ាងណា​លិង្គ​នេះ​មិនទាន់​ត្រូវបាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​អ្នកប្រវត្តិសាស្ត្រ​ឯករាជ្យ​ឡើយ​។ ​

​​

របស់នេះត្រូវបានដក់ហូតចេញពីបុរសជនជាតិអង់គ្លេសមួយរូប ដែលរកស៊ីគេចពន្ធរបស់ខុសច្បាប់ និងត្រូវបានប្រហារជីវិតចោលកាលពី ទស្សវត្សឆ្នាំ ១៩២០។​

អ្នកទទួលតួនាទីមើលការខុសត្រូវនៅក្នុងសារមន្ទីរបាននិយាយថា « ខ្ញុំគិតថានេះជារបស់ដែលគេបានបង្កើតឡើងដើម្បីដាក់លក់ ឬថ្វាយជាដង្វាយអ្វីមួយនៅក្នុងសម័យនោះ ហើយក្រោយមកមិនត្រូវបាននរណាបានដឹង និងលឺដំណឹងពីវាថែមទាំងរូបខ្ញុំផងដែរ »។ ​

វត្ថុបុរាណផ្សេងៗនៅក្នុងសារមន្ទីរនេះភាគច្រើនគឺជាការប្រមូលបានអ្នករកស៊ីខុសច្បាប់ ដែលត្រូវបានគេចាប់បានហើយបញ្ជូនទៅប្រហារជីវិត ឬក៏ដាក់ពន្ធធានាគារ ក្រោយមកវត្ថុទាំងនោះគឺបញ្ជូនមកទីនេះ៕ ​

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments