Header Ads

ឃើញហើយរន្ធត់ណាស់!! កន្លែងទាំង១០ ដែលគួរឲ្យខ្លាច និងគ្រោះថា្នក់ជាងគេនៅលើផែនដី...

ឃើញហើយរន្ធត់ណាស់!! កន្លែងទាំង១០ ដែលគួរឲ្យខ្លាច និងគ្រោះថា្នក់ជាងគេនៅលើផែនដី។

ទោះមិនមែនជាកន្លែងដែលគេនិទាននៅក្នុងភាពយន្ត ឬរឿងនិទានខ្មោចផ្សេងៗក៏ដោយ កន្លែងទាំងអស់នេះក៏អាចនិយាយបានថាជាកន្លែងដែលគ្រោះថ្នាក់ និងធ្លាប់មានប្រវត្តិព្រឺព្រួចគួរឲ្យខ្លាចជាច្រើនមកហើយ។

១. Corryvreckan Maelstrom, Scotland

ជាគំនួចទឹកដ៏ខ្លាំងសម្បើម នៅក្នុងសមុទ្ររបស់ប្រទេសស្កុតឡែន វាមានថាមពលខ្លាំងក្លារហូតអាចទាញយកឧបករណ៏ធំៗ ដូចជាទូក ឬកប៉ាល់ចុះទៅក្រោមទឹកជម្រៅជាង ៦៥០ ហ្វីត។

២. Odessa Catacombs, Ukraine

ផ្លូវប្រសព្វក្រោមដី នៅក្រោមទីក្រុង Odessa ប្រទេសអ៊ុយក្រែន ជាផ្លូវដែលមានភាពស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាខ្លាំង លាតសន្ធឹងប្រវែងជាង ២ ៥០០ គម។ អ្វីដែលគួរឲ្យខ្លាចអំពីផ្លូវក្រោមដីនេះ គឺមនុស្សភាគច្រើនដែលចូលទៅក្នុងនោះ នឹងវង្វេងបាត់ដោយមិនអាចរកផ្លូវចេញមកវិញរួចនោះទេ។

៣. The Killing Field, Cambodia

សោដនាដកម្មប្រវត្តិសាស្រ្តដ៏ធំ ក្នុងរបបវាលពិឃាដ ក្នុងប្រទេសកម្ពុជាយើង បានឆក់យកជីវិតមនុស្សមិនតិចជាង ១លាននាក់នោះទេ។

៤. Bolton Strid, England

ទោះជាមើលទៅកម្លាំងទឹកហូរ ដូចជាស្ងប់ស្ងាត់ ប៉ុន្តែខ្សែទឹកនេះមានភាពគ្រោះថ្នាក់បំផុត ដោយសារចរន្តទឹកហូរនៅខាងក្រោមមានកម្លាំងខ្លាំង និងមានជម្រៅជ្រៅទៀតផង ដែលបានសម្លាប់អ្នកដែលចុះក្នុងទឹកនេះមិនតិចទេ។

៥. Mariana Trench, Pacific Ocean

នេះជាអន្លង់ដ៏ជ្រៅជាងគេបង្អស់នៅក្នុងភពផែនដី។ អន្លង់ដ៏ងងឹង និងជ្រៅនេះជាកន្លែងរស់នៅរបស់សត្វទឹកចម្លែក ដែលមានរូបរាងគួរឲ្យខ្លាច។

៦. Snake Island, Brazil

កោះមួយនេះ ជាជម្រករបស់សត្វពស់អសិរពិសយ៉ាងច្រើន ដែលទាហានជើងទឹករបស់ប្រទេសប្រេស៊ីល សម្រេចបិទឃុំឃាំង មិនឲ្យមានការទស្សនា និងចូលទៅកាន់កោះនោះឡើយ។

៧. Door To Hell, Derweze, Turkmenistan

ក្នុងឆ្នាំ ១៩៧១ ភូមិវិទូជនជាតិសូវៀត បានរកឃើញនូវរណ្តៅឧស្ម័នធម្មជាតិដ៏ធំ ដែលអាចនឹងផ្ទុះនៅពេលណាមួយបាន។ គេអាចឃើញនូវអណ្តាតភ្លើងកំពុងឆេះសណ្ធោរសណ្ធៅនៅក្នុងរណ្តៅនោះរហូតដល់សព្វថ្ងៃ។

៨. The Wall, St. Croix, the U.S. Virgin Islands

នៅជម្រៅជិត ២ គីឡូម៉ែតចុះទៅក្រោម The Wall ជាកន្លែងមួយដ៏ពេញនិយមសម្រាប់អ្នកជ្រមុជទឹក ជាពិសេសដោយសារទឹកសមុទ្រខៀវស្រងាត់ ដែលអាចឲ្យយើងមើលឃើញទៅដល់ជម្រៅយ៉ាងជ្រៅដែល សូម្បីតែពន្លឺព្រះអាទិត្យក៏មិនអាចទៅដល់។

៩. Kawah Ijen Sulfur Mines, Indonesia

អណ្តូងរ៉ែ Kawah Ijen មានជម្រៅយ៉ាងជ្រៅ រហូតដល់ ៦៥០ ហ្វូត ដែលអ្នកជីករ៉ែនៅក្នុងនោះចូលទៅជីកយករ៉ែ ដោយមិនមានពាក់ឧបករណ៏ជំនួយអ្វីទាំងអស់។ អ្វីដែលពិសេសទៀតនោះ គឺអណ្តូងរ៉ែនេះស្ថិតនៅចំភ្នំភ្លើងដែលមានសកម្មភាពនៅឡើយ។

១០. Auschwitz Gas Chambers, Germany

ជាកន្លែងធ្វើអំពើប្រល័យពូជសាសន៏ដ៏អាក្រក់បំផុតលើលោក បំណាក់បំណែកនៃគុកនេះបង្ហាញឲ្យឃើញនូវការសម្លាប់រង្គាលទៅលើជនជាត់ជ្វីបរាប់លាននាក់ នៅក្រោមរបបហ្វាស៊ីស។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments