Header Ads

ពិតជាធំណាស់!! ដានជើងដ៏​ធំ​បំផុត​លើពិភពលោក ​របស់​សត្វ​ដាយ​ណូ​ស័​រ​មាន​អាយុកាល​ចន្លោះ​ពី ១២៧​ទៅ​១៤៤​លាន​ឆ្នាំ

ពិតជាធំណាស់!! ដានជើងដ៏​ធំ​បំផុត​លើពិភពលោក ​របស់​សត្វ​ដាយ​ណូ​ស័​រ​មាន​អាយុកាល​ចន្លោះ​ពី ១២៧​ទៅ​១៤៤​លាន​ឆ្នាំ ប្រភពព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា ដានជើង​របស់​សត្វ​ដាយ​ណូ​ស័​រ​ដ៏​ធំ​បំផុត​នៅ​ពិភពលោក ដែលមាន​ប្រវែង​រហូតដល់​ទៅ​១.៧​ម៉ែត្រ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ដ្រ​រកឃើញ​នៅ​តំបន់​ដាច់ស្រយាល​មួយ​ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ពាយ័ព្យ ប្រទេស​អូស្ដ្រាលី​។​

ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សាកលវិទ្យាល័យ University of Queensland និង ames Cook University​បាន​និយាយថា ដានជើង​ដ៏​កម្រ​ដែល​រកឃើញ​នេះ អាចមាន​អាយុកាល​ចន្លោះ​ពី ១២៧​ទៅ​១៤៤​លាន​ឆ្នាំមុន​។ ជាងនេះទៅទៀត ក្រុម​អ្នកវិទ្យាសាស្ដ្រ​ខាងលើ ក៏​ធ្លាប់​ប្រទះឃើញ​ប្រភេទ​សាច់​ដែលជា​អាហា​របស់​សត្វ​ដាយ​ណូ​ស័​រដែរ ដែល​ភាគច្រើន​រកឃើញ​នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ដ្រាលី​។

សូមបញ្ជាក់ថា ការស្រាវជ្រាវ​នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិច Goolarabooloo ក្នុងការ​រុករក​ប្រភព​ភស្ដុតាង​ខ្លះៗ និង​ប្រវត្តិ​នៃ​ការរស់នៅ​របស់​សត្វ​ដាយ​ណូ​ស័​រដែ​ល​បាន​ផុត​ពូជ​ទៅ​។ ក្រុម​អ្នកវិទ្យាសាស្ដ្រ​ទាំងនេះ​ក៏​មិនបាន​បញ្ជាក់​ច្បាស់​ទេ​ថា ដានជើង​ដ៏​ធំ​សម្បើម​ដែល​ទើបតែ​រកឃើញ ជា​ដានជើង​របស់​សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ​ណា​ឲ្យ​ប្រាកដ​នោះឡើយ​ដោយ​ពួកគេ​គ្រាន់តែ​បញ្ជាក់ថា វា​គឺជា​ដានជើង​ដែល​ធំ​បំផុត​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments