Header Ads

អុញនោះ !!! អ្នកគ្រូវ័យក្មេងប្រឈមជាប់គុក ១២ ខែ ពីបទបង្ខំសិស្សប្រុសអាយុ ១៧ ឆ្នាំរួមភេទ

អុញនោះ !!! អ្នកគ្រូវ័យក្មេងប្រឈមជាប់គុក ១២ ខែ ពីបទបង្ខំសិស្សប្រុសអាយុ ១៧ ឆ្នាំរួមភេទ

អ្នកគ្រូបង្វឹកក្រុមរាំអបអរកីឡាប្រចាំសាលារៀបការរួចមួយរូប ត្រូវបានចាប់ខ្លួនជុំវិញការអះអាងថានាងបានរួមភេទជាមួយនឹងសិស្សវ័យ ១៧ឆ្នាំម្នាក់។នាង Katherine Ross Ridenhour វ័យ ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានសង្គ្រប់លើសិស្សប្រុសរងគ្រោះនៅលើកម្រាលឥដ្ឋសាលា នៅឯវិទ្យាល័យ Cox Mill High School ភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិក។

អ្នកគ្រូរូបនេះ ត្រូវបានចោទជាមួយនឹងការបង្ខំរួមភេទចំនួនពីរករណីលើសិស្សប្រុសម្នាក់ បន្ទាប់ពីមន្រ្តីប៉ូលិសបានស្រាវជ្រាវពីទំនាក់ទំនងដែលបានចោទប្រកាន់នេះ។ Ridenhour គឺជាអ្នកបង្វឹកក្រុមរាំអបអរកីឡាប្រចាំសាលា និងបម្រើការជាគ្រូបង្រៀនផ្នែកសេដ្ឋកិច្ច។

យោងតាមសម្តីរបស់ប៉ូលិស នាង Ridenhour និងសិស្សប្រុសរងគ្រោះ មាន “ទំនាក់ទំនងមិនសមរម្យ” ជាច្រើនលើកកាលពីខែមុន ខណៈដែលពួកគេនៅឯសាលាកើតហេតុ។ប៉ូលិសក៏បាននិយាយផងដែរថា ក្មេងប្រុសវ័យជំទង់រូបនោះគឺមានវ័យគ្រប់គ្រាន់ដែលអាចរួមសង្វាស់បាន ប៉ុន្តែនាង Ridenhour ត្រូវបានចោទប្រកាន់ ដោយសារតែជនរងគ្រោះគឺជាសិស្ស ហើយនាងមានមុខងារជាអាជ្ញាធរមួយរូបក្នុងសាលា។ នាងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១២ខែពីបទប្រកាន់ចំនួន២ ប្រសិនបើនាងត្រូវផ្តន្ទាទោស៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments