Header Ads

ឃើញសារនេះហើយ ព្រឺឆ្អឹងខ្នងណាស់!! វិញ្ញាណអញទាំងពីរនាក់ម៉ែកូន នឹងតាមចងកម្មពារអ្នកឯង និងគ្រួសារ អស់មួយជីវិត

ថៃ៖ កាលពីពេលថ្មីៗនេះមានរឿងរ៉ាវកើតឡើងគួរឲ្យរន្ធត់ជាខ្លាំង ដែលមានស្ត្រីម្នាក់ឈ្មោះ Yupaporn បានប្រើប្រាស់កន្សែងពោះគោ ចងជាប់ចង្រឹងបង្អួចដើម្បីចងកសម្លាប់ខ្លួន ហើយរឿងដែលមិននឹកស្មានដល់មួយទៀតនោះ នាងក៏កំពុងតែមានផ្ទៃពោះប្រហែលជា៤ខែទៅហើយ​។ រឿងហេតុនេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក នៅខេត្តនគរស្រីធម្មរាជ ប្រទេសថៃ ។

មុនពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ទ្វារបន្ទប់ចាក់ជាប់ ព្រមទាំងមានទូរមកបាំងទ្វារចូលនោះផងដែរ តែទោះជាយ៉ាងណាក៏កំលាំងប៉ូលិសអាចទំលាយចូលបាន។

បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យសាកសពនោះបានបង្ហាញឲ្យឃើញថា នារីដែលស្លាប់នេះមានអាយុ២៦ឆ្នាំ បានប្រើកន្សែងពោះគោចងជាប់ចង្រឹងបង្អួចហើយក៏ចងកសម្លាប់ខ្លួនតែម្តង ដែលស្លាប់ក្នុងចន្លោះម៉ោង៨ ទៅ១០ ព្រឹក មួយវិញទៀតនៅលើដៃរបស់នាងមានឃើញស្នាមឆូតកំបិតជាច្រើនកង់ដែលធ្វើឲ្យមានស្នាមឈាមជាច្រើននៅក្នុងបន្ទប់នោះ ព្រមទាំងឃើញមានសំបុត្រពេទ្យ និងថ្នាំលេបសម្រាប់បំរុងទារកក្នុងផ្ទៃផងដែរ ដោយនាងមានផ្ទៃពោះប្រហែលជា៤ខែទៅហើយ។

មួយវិញទៀតតាមការសុើបសួរពីប៉ូលិសបានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះនេះបានរស់នៅជាមួយសង្សារខ្លួនជាយូរមកហើយ រហូតឈានដល់មានផ្ទៃពោះ ហើយឪពុកម្តាយទាំងសងខាងក៏បានព្រមព្រាងគ្នាថានឹងរៀបចំពិធីស្តីដណ្តឹងតាមប្រពៃណីថៃ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលចំថ្ងៃដែលនាងបានស្លាប់នេះតែម្តង តែមិននឹកស្មានដល់ថានាងហ៊ានធ្វើបែបនេះទៅវិញ។

ប៉ូលិសបានប្រាប់ព័ត៌មានបន្ថែមទៀតថា មុនពេលកើតហេតុនេះ នាង និងសង្សារមានការឈ្លោះប្រកែកគ្នាជាខ្លាំង ក្រោយមកនាងចេះតែនៅក្នុងបន្ទប់តែឯង ព្រមទាំងចូលគេងបាត់ទៅ។ ព្រឹកឡើងក្រុមគ្រួសារចេះតែបារម្មណ៍ពីនាងទើបគោះទ្វារ តែនាងមិនឆ្លើយ ដោយមានការសង្ស័យកាន់តែខ្លាំងទើបរកមន្ត្រីប៉ូលិសជួយរឿងនេះ តែវាហួសពេលបាត់ទៅហើយ។

ជាចុងក្រោយគេក៏ប្រទះឃើញសំបុត្រមួយច្បាប់ដែលប្រលាក់សុទ្ធតែឈាម ដែលសរសេរថា "វិញ្ញាណអញទាំងពីរនាក់ម៉ែកូន នឹងតាមចងកម្មពារអ្នកឯង និងគ្រួសារអស់មួយជីវិត" ហើយនៅក្នុងអត្ថន័យសំបុត្រនោះក៏មានរៀបរាប់ច្រើនទៀតផងដែរ ។ មួយវិញទៀតនាងក៏មានបំណងសម្លាប់ខ្លួននៅថ្ងៃនេះតែម្តង ព្រោះដឹងថាថ្ងៃនេះជាថ្ងៃដែលគ្រួសារខាងប្រុសមកស្តីដណ្តឹងខ្លួន នេះក៏ព្រោះតែការឈឺចាប់ជាខ្លាំង។ ចំពោះរឿងហេតុពិតប្រាកដដែលបណ្តាលឲ្យនាងសម្លាប់ខ្លួននេះក៏ពុំទាន់ដឹងមូលហេតុពិតនៅឡើយទេ ដោយមន្ត្រីប៉ូលិសនឹងផ្តល់ជូនព័ត៌មានលម្អិតនៅពេលក្រោយ៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments