Header Ads

អស្ចារ្យមែន!! វិធីបណ្ដុះផ្សិតម្ជុលងាយៗ អាចរកប្រាក់កម្រៃបាន ១,០០០ ដុល្លារក្នុងមួយខែៗ ជួយស៊ែរចែកគ្នាមើលផង!

ថ្ងៃនេះ យើងខ្ញុំសូមណែនាំអាជីពល្អមួយ ដែលអាចធ្វើនៅផ្ទះក៏បាន អាជីពនេះគឺការបណ្ដុះផ្សិតម្ជុល វិធីបណ្ដុះងាយស្រួលមែនទែនអ្នកណាៗក៏អាចធ្វើបាន ហើយវាអាចសាងប្រាក់ចំណូលបានខ្ពស់ទៀតផង។

ផ្សិតម្ជុលជាផ្សិតដែលពេញនិយមនៅក្នុងគ្រួសារ ជាពិសេសនៅក្នុងហាងល្បីៗតែងតែឃើញមានមុខម្ហូបផ្សិតម្ជុលនេះ បងប្អូនណាចូលចិត្តសូមមើលវិធីការបណ្ដុះផ្សិតម្ជុលតាមជំហានខាងក្រោមនេះ៖ការរៀបចំវត្ថុធាតុសម្រាប់បណ្តុះផ្សិត៖វត្ថុបណ្ដុះដែលគេប្រើទូទៅ គឺអាចម៍រណារលាយជាមួយកន្ទក់ ១០-២០% និងលាយជាមួយអង្កាម ៥-១០% មេផ្សិតសម្រាប់យកមកបណ្ដុះ ចុងក្រោយដបកែវឬថងប្លាស្ទិចធន់នឹងកំដៅខ្ពស់។

*សូមណែនាំ*

អាចម៍រណារត្រូវត្រាំទឹកទុកចោលរហូតដល់ទឹកហូរចេញពណ៌ថ្លាៗ ។

លើសពីការគិតត្រឹមតែ ៥-១០ថ្ងៃ ផ្សិតក៏ចេញពន្លកមកហើយ។

វិធីបណ្តុះ និងថែទាំ៖

ត្រូវច្រកវត្ថុធាតុផ្សំដែលបានលាយរួចទាំងអស់ចូលទៅក្នុងដបកែវឬថង់ប្លាស្ទិច ដែលអាចដាក់បានបរិមាណ៤-៥ខាំ ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត ហើយទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ត្រូវយកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ រួចដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់។

បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី១៦-១៨អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើម ក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូតដល់ពេលប្រមូលផល។

នេះជាវិធីងាយៗសម្រាប់ការបណ្ដុះផ្សិតម្ជុលសាងប្រាក់ចំណូលឲ្យខ្លួនឯងឬគ្រួសារក្នុងមួយខែអាចរកប្រាក់ចំណូលបានចាប់ពី ១២០០ដុល្លារឡើងទៅ ឬអាចរកបានជាងនេះទៀតនៅពេលដែលផ្សិតឡើងថ្លៃ បងប្អូនណាមិនទាន់បានសាកល្បងក៏អាចសាកធ្វើទាំងអស់គ្នាបាន៕

ប្រសិនបើលោកអ្នកពេញចិត្តអត្ថបទនេះ សូមមេត្តាជួយ Like និង Share ផង!

ប្រភព៖ Khempire

សូមអរគុណ…

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments