Header Ads

រន្ធត់ខ្លាំងណាស់!! ធ្វើអត្តឃាតខ្លួនឯង ដោយស្រាតចូលទ្រុង ឲ្យសត្វតោស៊ី ផ្អើលមនុស្សគ្រប់គ្នា… (មានវីដេអូ)

បុរសអាក្រាតកាយម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត ដោយលួចចូលទៅក្នុងទ្រុង ដែលជាជម្រកចិញ្ចឹមសត្វតោ បានត្រូវសត្វតោធ្វើការវាយប្រហារខាំញក់ញី តែចុងក្រោយអាចរួចផុតពីសេចក្តីស្លាប់ទាំងដង្ហើមចង្រិត។

យ៉ាងហោចណាស់សត្វតោ២ក្បាលត្រូវបានបាញ់សម្លាប់ ដើម្បីជួយជីវិតបុរសគិតខ្លី វ័យ២០ឆ្នាំម្នាក់ ដែលបានលបលួចចូលទៅក្នុងទ្រុងសត្វតោដោយខ្លួនឯង ក្នុងគោលបំណងឲ្យសត្វតោខាំស៊ី កាលពីថ្ងៃសៅរ៍ ទី២១ ឧសភា ២០១៦ ម្សិលមិញ។ នេះបើតាមការអះអាងពីមន្ត្រីមានសមត្ថកិច្ចប្រចាំទីក្រុង សានឌីអេហ្គូ នៃប្រទេសស៊ីលី (Chile)។

បុរសវ័យក្មេងខាងលើ ត្រូវគេស្គាល់ឈ្មោះថា Franco Luis Ferrada Roman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុដើម្បីសង្គ្រោះជីវិតផងដែរ។

បើយោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «បុរសនោះបានផ្លោះឡើងពីខាងលើចូលទៅក្នុងទ្រុងដែលជាកន្លែងហាមឃាត់។ ហើយនៅពេលគេចូលទៅដល់ភ្លាម សត្វតោមិនទាន់ចាប់អារម្មណ៍ និងមិនទាន់វាយប្រហារភ្លាមៗដែរ។ ក្រោយមក គេស្រាតសម្លៀកបំពាក់ចេញអស់ ដើម្បីទាក់ទាញសត្វតោ និងបានស្អែកខ្លាំងៗដាក់សត្វតោ នូវពាក្យពេចន៍មួយចំនួនទាក់ទងនឹងសាសនា។ សត្វតោបានចាប់ផ្តើមវាយប្រហារលើគេ តែក្រោយមកបន្តិច សត្វតោក៏ឈប់ និងទំនងជាប្រឡែងលេងជាមួយចំណីរបស់ខ្លួនវិញម្តង»។

អ្នកនាំពាក្យសួនសត្វកើតហេតុ បានថ្លែងថា «ការបាត់បង់សត្វតោ២ក្បាល ញីមួយ ឈ្មោលមួយ ពិតជាប៉ះពាល់ដល់សួនសត្វរបស់យើងខ្លាំងណាស់។ តែយ៉ាងណា យើងត្រូវតែសម្រេចចិត្តធ្វើដូច្នេះ ព្រោះជីវិតមនុស្សមានសារៈសំខាន់ជាង»។

នៅពេលកើតហេតុ គេបានដឹងថាមានក្មេងៗនៅទីនោះផងដែរ ប៉ុន្តែត្រូវបានអាណាព្យាបាលពួកគេ បិទភ្នែកមិនឲ្យមើលឃើញទិដ្ឋភាពគួរឲ្យតក់ស្លុតទាំងនោះទេ ខណៈដែលអ្នកទេសចរ កំពុងទស្សនាសួនសត្វចាប់ផ្តើមផ្អើលស្រែកឆោឡោ នៅពេលឃើញមានមនុស្សស្រាតននោលគោក នៅក្នុងទ្រុងជាមួយសត្វតោដូច្នេះ។

យ៉ាងណាមិញ មានមតិមួយចំនួនពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានបញ្ចេញភាពសោកស្តាយចំពោះការបាត់បង់ជីវិតសត្វតោ ជាជាងអាណិតបុរសគិតខ្លីរូបនោះផងដែរ៕

**** អត្តបទបន្ត៖ លើសពេកហើយ! ឃើញអ្នកកំដរកូនក្រមុំ សាច់ស និងស្អាតពេក ភ្ញៀវទប់អារម្មណ៍លែងបាន ចាប់… (មានវីដេអូ) ****

ឃ្លីបវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់អ្នកកំដរកូនក្រមុំមួយរូប ត្រូវបានបៀតបៀនផ្លូវភេទដោយក្រុមភ្ញៀវប្រុសៗ កំពុងតែធ្វើឲ្យមានការប៉ះពាល់ខ្លាំង ទៅដល់ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ចិន។

ស្រី្តវ័យក្មេងសាច់សខ្ចីជនជាតិចិន ជាអ្នកកំដរកូនក្រមុំម្នាក់ ត្រូវបានក្រុមភ្ញៀវប្រុសៗចំនួន៧នាក់ មកនាំគ្នាចាប់បង្ខំនាងឲ្យឡើងលើគ្រែ ដើម្បីបៀតបៀនផ្លូវភេទ ខណៈក្រុមភ្ញៀវផ្សេងៗទៀត មិនខ្វាយខ្វល់ បែរជានាំគ្នាស្រែកហ៊ោរដោយក្តីរីករាយទៅវិញ។

គួរបញ្ជាក់ផងដែរថា ករណីបែបនេះ មិនមែនទើបតែមាននោះទេ ពោលធ្លាប់កើតមានឡើងជាច្រើនលើកជាច្រើនសាមកហើយ ជាពិសេសនៅពេលមានកម្មវិធីរៀបអាពាហ៍ពិពាហ៍ម្តងៗ ដែលកត្តាទាំងអស់នេះហើយ បានបង្ហាញឲ្យឃើញពីអត្តចរិតមិនល្អមួយពីសំណាក់ក្រុមភ្ញៀវទាំងនោះ។

ទាក់ទងនឹងវីដេអូនេះដែរ ត្រូវបានគេបង្ហោះនៅក្នុងគេហទំព័រ Miaopai របស់ចិន ដែលមានអ្នកចូលទស្សនារហូត ១.៧លានដង កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ។ បន្ថែមពីនេះទៀត ទង្វើអសីលធម៌របស់ក្រុមភ្ញៀវប្រុសៗទាំងនេះ ក៏ត្រូវបានមហាជន បញ្ចេញសាររិះគន់ខ្លាំងៗផងដែរ ដោយអ្នកខ្លះបានលើកឡើងថា «ពួកនេះគឺជាក្រុមបិសាច មិនដែលឃើញមនុស្សស្រីពីមុនមក» ឯខ្លះទៀតនិយាយា «ពួកនេះដូចជា Zombie ចូលមកអុកឡុកនៅក្នុងផ្ទះចឹង» ។

ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments