Header Ads

ហេតុតែស្រលាញ់ការសិក្សារពេក!! ក្មេងស្រីម្នាក់សុខចិត្តដើរដោយជើងទទេទៅរៀនក្រោមអំពូលភ្លើងក្នុងស្ថានីយ៍រថភ្លើងរាល់យប់ ព្រោះនៅផ្ទះគ្មានភ្លើងអគ្គិសនី

ឥណ្ឌា៖ ការទទួលបានការអប់រំគឺជារឿងដ៏សំខាន់មួយសម្រាប់មនុស្សម្នាក់ៗ តែយ៉ាងក្តីលទ្ធភាពនៃការទទួលបានការអប់រំរបស់មនុស្សគ្រប់គ្នាគឺមិនដូចគ្នាទោះទេ។ អ្នកខ្លះមានលុយអាចទៅរៀនសាលាល្អៗ ចំណែកអ្នកខ្លះក្រីក្រសូម្បីតែរកភ្លើងអគិ្គសនីរៀននៅផ្ទះខ្លួន ឯងមិនបានផង។ ជាក់ស្តែងក្មេងស្រីម្នាក់នេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរំជួលចិត្ត និងអាណិតនាងជាខ្លាំង បន្ទាប់ពីរូបនាងបានបង្កើតទម្លាប់រៀននៅពេលយប់មួយ ដោយសុខចិត្តដើរទៅស្ថានីយ៍រថភ្លើង និងរៀននៅក្រោមអំពូលភ្លើងក្នុងបរិវេណស្ថានីយ៍នោះជាប្រចាំ ព្រោះនៅផ្ទះរបស់នាងគ្មានភ្លើងអគ្គិសនីនោះទេ។

ក្មេងស្រីមានការស៊ូខ្ពស់រូបនេះមានឈ្មោះថា Divya ជាកូនស្រីក្នុងគ្រួសារក្រីក្រម្នាក់រស់នៅជាយក្រុង Uttar Prades នៃប្រទេសឥណ្ឌា។ ជារៀងរាល់យប់ក្រោយពីជួយកិច្ចការផ្ទះរួចនាងបានដើរទៅស្ថានីយ៍រថភ្លើងតែម្នាក់ឯងដោយជើងទទេ (នាងគ្មានសូម្បីតែស្បែកជើងសម្រាប់ពាក់) និងមានស្ពាយកាតាបមួយ ដើម្បីទៅធ្វើកិច្ចការសាលា និងរៀនបន្ថែមដោយខ្លួនឯងនៅក្រោមអំពូលភ្លើងក្នុងស្ថានីយ៍រថភ្លើង។ នាងមិនខ្វល់ពីអ្នកដំណើរផ្សេងទៀតឡើយ ទោះជានៅទីនោះមានមនុស្សច្រើនយ៉ាងណាក៏ដោយ គឺនាងផ្តោតតែពីការរៀនសូត្ររបស់នាងទាល់តែយប់ ទើបដើរត្រលប់មកផ្ទះវិញ។

បន្ទាប់ពីបែកធ្លាយរឿងនេះក្នុងបណ្តាញសង្គមមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាជួយឧបត្ថម្ភរូបនាងជាសំភារៈសិស្សា និងសំលៀកបំពាក់ជាច្រើនសម្រាប់រូបនាង។ នេះជាគំរូ និងជាការដាស់តឿនដ៏ល្អសម្រាប់អ្នកមានលុយគ្រប់គ្រាន់ហើយ តែបែជាមិនខិតខំប្រឹងប្រែងរៀនសូត្រ គួរខំប្រឹងដូចក្មេងស្រីម្នាក់នេះទើបជារឿងល្អ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments