Header Ads

គួរឲ្យអាណិតណាស់លោកអឺយ !!! កុមារីអាយុ ១៣ឆ្នាំ ដេកជាមួយភ្ញៀវ ក្នុងមួយយប់ ១០នាក់ រកប្រាក់ចិញ្ចឹមឪពុកម្ដាយញៀនថ្នាំ និងជាមនុស្សប្រមឹក

គួរឲ្យអាណិតណាស់លោកអឺយ !!! កុមារីអាយុ ១៣ឆ្នាំ ដេកជាមួយភ្ញៀវ ក្នុងមួយយប់ ១០នាក់ រកប្រាក់ចិញ្ចឹមឪពុកម្ដាយញៀនថ្នាំ និងជាមនុស្សប្រមឹក

រដ្ឋធានីម៉ានីល៖ ក្មេងស្រីអាយុ១៣ឆ្នាំដ៏អភ័ព្វម្នាក់ រស់នៅក្នុងជីវភាពក្រីក្រ បានធ្លាក់ខ្លួនក្លាយជាអ្នកបម្រើ​​​តណ្ហារបស់បុរស ដោយនាងដេកជាមួយភ្ញៀវក្នុងមួយយប់ចំនួន១០នាក់ ដើម្បីរកប្រាក់មកឲ្យ​ឪពុកម្ដាយរបស់នាងជាអ្នកញៀនថ្នាំ។

នៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក អំពើពេស្យាចារ គឺជាការប្រឆាំងនឹងច្បាប់ ហើយអ្នកប្រព្រឹត និងអ្នកសមគំនិតជាប់ពាក់ព័ន្ធពីបទសញ្ចារកម្ម ក៏នឹងត្រូវមានទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែជាអកុសល អំពើប្រាសចាកនឹងសីលធម៌មួយនេះ ក៏នៅមានប្រទេសជាច្រើន នៅតែបន្តប្រព្រឹត្តអំពើពេស្យាចារនេះដដែល បើទោះវាជាខុសច្បាប់ក៏ដោយ។

នៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសនាន នៅអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែរ កេរ្តិ៍ឈ្មោះដ៏អាក្រក់អំពីអំពើពេស្យាចារ និងទេសចរណ៍ផ្លូវភេទ ត្រូវបានមនុស្សផងទាំងពួងមិនឲ្យតម្លៃ។ ប៉ុន្តែអំពើពេស្យាចារនេះ បានក្លាយជាឧស្សាហកម្មដ៏ធំមួយ នៅក្នុងស្រុកដែលមានបុរស និងស្ត្រីប្រមាណ​៨ម៉ឺននាក់​បានរងគ្រោះ ហើយអ្វីដែលគួរឱ្យសោកស្តាយនោះ គឺកុមាររងគ្រោះជាច្រើនបានរងគ្រោះដោយសារអំពើនេះ។

នាង អាណា អាយុ១៣ រស់នៅក្នុងប្រទេសហ្វីលីពិន ក៏ក្លាយជាកុមារីរងគ្រោះម្នាក់ដែល ដោយសារជីវភាព​ នៅក្នុងក្រុមគ្រួសាររបស់នាងក្រីក្រ។ អ្វីដែលធ្ងន់ជាងនេះទៅទៀតនោះ គឺឪពុកម្ដាយរបស់​នាង​បានក្លាយជាមនុស្សញៀនថ្នាំ។

ដោយសារកត្តាជីវភាពដ៏ក្រីក្រ ឪពុកម្ដាយជាមនុស្សញៀនថ្នាំ គួបផ្សំនឹងខ្វះការឧបត្ថម្ភផ្ចុងផ្ដើមឲ្យនាងរៀនសូត្រផងនោះ ទីបំផុតនាងអាណា បានស្ម័គ្រចិត្តលក់ខ្លួនរបស់នាងយកប្រាក់មកផ្គត់ផ្គង់ដល់ឪពុក​ម្ដាយជាមនុស្សញៀនថ្នាំ និងជាមនុស្សប្រមឹក។

ថ្វីបើអាណាទើបតែមានអាយុ១៣ឆ្នាំ គឺមានវ័យនៅក្មេងខ្ចីនៅឡើយ នាងបានខិតខំប្រឹងប្រែងរកលុយ ជួយដល់ក្រុមគ្រួសារ តាមរយៈការដេកជាមួយភ្ញៀវ ក្នុងមួយយប់១០នាក់។ ការដេកជាមួយភ្ញៀវយ៉ាងច្រើនបែបនេះ គឺក្នុងមួយយប់ អាណារកប្រាក់បានប្រហែលតែ២០០០Peso ឬស្មើនឹង៣៩ដុល្លារអាមេ​រិក ហើយលុយទាំងនោះ ត្រូវម្ដាយរបស់នាងដកហូតយកអស់ ដោយទុកឲ្យដឹងនាងប្រហែលតែ20Peso​តែប៉ុណ្ណោះ។ម្ដាយអាណា បាននិយាយថា ជាធម្មតាទេ នៅពេលឃើញកូនធ្វើបែបនេះ គាត់ក៏មិនចង់ឲ្យនាងធ្វើដែរ ប៉ុន្តែមិនអាចបញ្ឈប់អាណាបាន ហើយនាងអាចគិតដោយខ្លួនឯងបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments