Header Ads

តើអ្នកគិតថាអ្នកអាចញ៉ាំបានប៉ុន្មានប្រភេទ? សត្វល្អិត១៥ប្រភេទដែលមានរស់ជាតិឆ្ងាញ់

សត្វល្អិត១៥ប្រភេទដែលមានឱជារសឆ្ងាញ់ តើអ្នកគិតថាអ្នកអាចញ៉ាំបានប៉ុន្មានប្រភេទទៅ?

នៅប្រទេសខ្លះក៏ដូចជាប្រទេសកម្ពុជាយើងនេះ យើងតែងតែជួបប្រទះឃើញវប្បធម៌ការបរិភោគសត្វល្អិតជាអាហារ។ ថ្ងៃនេះ វេបសាយយើងខ្ញុំសូមនាំលោកអ្នកទៅមើលសត្វល្អិត១៥ប្រភេទដែលមានឱជារសឆ្ងាញ់ តើអ្នកគិតថាអ្នកអាចញ៉ាំបានប៉ុន្មានប្រភេទទៅ?

១.Agave Worms ៖ ដង្កូវប្រភេទនេះ គេឃើញជាញឹកញាប់ដោយគេនាំយកទៅត្រាំក្នុងដប ឬវាជាអាហារញ៉ាំលេងនៅប្រទេសម៉ិចស៊ីកូ។

២.Scorpions ៖ ខ្យាដំរីជាអាហារដែលគេនិយមនៅក្នុងប្រទេសចិន និងថៃ។រសជាតិរបស់វាមានអារម្មណ៍ដូចការញ៉ាំក្តាមស្រួយអញ្ចឹង។

៣.Grasshoppers ៖ កណ្តូបជាអាហារពេញនិយមរបស់ជនជាតិម៉ិចស៊ីកូ គេតែងបរិភោគវាជាមួយនឹងម្ទេស និងក្រូចឆ្មា ចំណែកនៅប្រទេសថៃគេតែងយកវាទៅចៀនអោយស្រួយញ៉ាំជាអាហារសម្រន់។

៤.Honeypot Ants ៖ ស្រមោចប្រភេទនេះជាអាហារដ៏ពេញនិយមរបស់ជនជាតិAboringinals ជាជនជាតិម្ចាស់ស្រុកប្រទេសអូស្ត្រាលី។

៥.Silkworms ៖ ដង្កូវដួងនាំទៅចៀនអោយស្រួយ ជាអាហារនិយមរបស់ថៃ និងជប៉ុន។

៦.Nsenene ៖ កណ្តូបអាហ្វ្រិក ជាអាហារពេញនិយមរបស់ជនជាតិអ៊ូកាន់ដា រសជាតិដូចមាន់ផ្សំជាមួយនឹងបង្កង។ គេនិយមយកវាមកឆាជាអាហារទូទៅ។

៧.Mealworms ៖ ជាធម្មតាគេយកវាមកធ្វើជាអាហារសត្វចិញ្ចឹម តែប្រទេសនៅអ៊ឺរ៉ុបខ្លះគឺគេយកវាមកផ្សំជាមួយប៊័រ និងនំ។

៨.Eathworms ៖ ដង្កូវប្រភេទនេះសំបូរទៅដោយធាតុតូចៗ គេនិយមបរិភោគក្នុងប្រទេសវេណេសូអេឡា និងក្រូអេសៀ។

៩.June Bugs ៖ អណ្តើកមាសប្រភេទនេះជាអាហារនិយមរបស់អ្នកស្រុកដើមអាមេរិកកាំង ពួកគេតែងតែយកវាមកអាំងនឹងភ្លើងធ្យូង។

១០.Walking Sticks ៖ ជាសត្វកណ្តូបដែលគេតែងប្រទះឃើញនៅប៉ាពូគីនី នឹងថែបអេសៀ។វាមានរសជាតិដូចស្លឹកឈើអញ្ចឹង។

១១.Crickets ៖ ចង្រិតគេនិយមមកចៀន និងអាំង។ គេឃើញភាគច្រើននៅប្រទេសថៃ កម្ពុជា និងម៉ិចស៊ីកូ។

១២.Wasps ៖ ឱម៉ាល់ទាំងតូច ទាំងធំគេអាចចំអិនដោយអាំង ឬស្ល។ គេឃើញភាគច្រើនថែបអេសៀ រសជាតិវាមានក្លិនដូចដី។

១៣.Cockroaches ៖ កន្លាតជាទូទៅគេតែងយកវាទៅចៀន ឬឆាជាអាហារតែជាកន្លាតដែលគេអាចបរិភោគបាន មិនជាពពួកកន្លាតដែលរស់នៅក្នុងផ្ទះយើងសព្វថ្ងៃទេ។

១៤.Tarantulas ៖ សត្វអាពីងជាសត្វដែលគេនិយមខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាព្រោះមានប្រូតេអ៊ីនខ្ពស់ ហើយមនុស្សជឿថាពេលបរិភោគហើយនឹងមានកម្លាំងខ្លាំង រសជាតិរបស់វាស្រដៀងនឹងក្តាមផងដែរ។

១៥.Cicadas ៖ សត្វរ៉ៃជាសត្វដែលទន់ គេនិយមហូបនៅចិន ជប៉ុន និងម៉ាឡេស៊ី។

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments