Header Ads

អុញនោះ!! បុរសចំនាស់ស្មោះស្នេហ៍ ត្រូវប្រុសក្មេងសុំចែកផ្លូវបន្ទាប់ពីបានផ្ទះជារបស់ខ្លួនស្របច្បាប់

អុញនោះ!! បុរសចំនាស់ស្មោះស្នេហ៍ ត្រូវប្រុសក្មេងសុំចែកផ្លូវបន្ទាប់ពីបានផ្ទះជារបស់ខ្លួនស្របច្បាប់

បុរសចំនាស់វ័យ ៧៩ឆ្នាំ ម្នាក់ ត្រូវបុរសជាគូស្នេហ៍ជនជាតិរ៉ូម៉ានី បោះបង់ចោល ត្រឹមតែប៉ុន្មានថ្ងៃក្រោយពេលទទួលបានផ្ទះជាកម្មសិទ្ធស្របច្បាប់។ លោក Retired Rev Philip Clements វ័យ ៧៩ឆ្នាំ ជាបុរសស្រលាញ់ភេទដូចគ្នា បានជួបគ្នាជាមួយនឹងគូស្នេហ៍ជាតារាម៉ូដែលមួយរូបវ័យ ២៤ឆ្នាំ តាមបណ្ដាញសង្គម និងសម្រេចចិត្តរៀបការជាមួយគ្នាយ៉ាងផ្អែមល្ហែម។ លោក Retired Rev Philip Clements ពិតជាមានភក្ដីភាពចំពោះបុរសក្មេង ដោយសុខចិត្តលក់ផ្ទះចាស់របស់ខ្លួន ដើម្បីមកទិញផ្ទះថ្មីក្នុងជិតក្រុង ព្រមទាំងដាក់ឈ្មោះសង្សារជាម្ចាស់កម្មសិទ្ធទៀត ដោយរពឹងថាពួកគេនឹងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។

ផ្ទុយពីការគិត បុរសវ័យក្មេងតែងតែដើរលេងយប់រួចទុកគាត់ចោលរាល់ថ្ងៃ រហូតឈានដល់ការប្រកែកខ្លាំង ហើយបុរសវ័យក្មេងក៏ប្រកាសចង់បែកផ្លូវតែម្ដង។ បុរសវ័យចំនាស់ស្នេហ៍ស្មោះរូបនេះ បានឲ្យដឹងថា លោករងទុក្ខវេទនា ដើរជ្រកកោននៅផ្ទះមិត្ត ព្រមជាមួយនឹងលុយសេសសល់ជាប់ខ្លួនប៉ុណ្ណោះ ព្រោះគាត់បានប្រើប្រាស់សម្រាប់ទិញផ្ទះថ្មីអស់ទៅហើយ។ មកដល់ពេលនេះ បើទោះជាគាត់នៅតែទាក់ទងគ្នាជាមួយនឹងគូស្នេហ៍ ទោះបីជាមានការស្ដីបន្ទោសពីមិត្តក្ដី ក៏លោកនៅតែប្រកាន់ជំហរថា ចង់ផ្តល់ឱកាសដល់មនុស្សជាទីស្រលាញ់ និងសង្ឃឹមថាអ្វីៗ នឹងត្រលប់មកដូចដើមដដែល៕

**** អានអត្តបទបន្ថែម៖ បុរសម្នាក់ !!! ហាត់ជិះស្គីទឹកកកម្តងខ្មាស់គេឡើងស្ពឹកមុខ! ****

បុរសម្នាក់នេះបានព្យាយាមជិះស្គីទឹកកកជាលើកដំបូងបំផុតក្នុងជីវិតខ្លួន ហើយជាលទ្ធផលគ្មានអ្វីប្លែកក្រៅពីរឿងដ៏គួរឱ្យសំណើចមួយនោះឡើយ។លោក Jermaine Thompson បានអធិស្ឋានថា គាត់នឹងអាចជិះស្គីទឹកកកបានជោគជ័យ មុនគាត់បានឈានជើងឈរលើទីលានទឹកកដ៏រអិលក្នុងទីក្រុង Atlanta រដ្ឋហ្សកហ្ស៊ី កាលពីសប្តាហ៍មុន។

ប៉ុន្តែជាក់ស្តែងវាមិនដូចអ្វីដែលគាត់គិតនោះឡើយ។អ្នកចូលរួមកម្សាន្តដទៃទៀតម្នាក់បានផ្តិតនូវទិដ្ឋភាពនៃការប៉ុនប៉ងជិះស្គីជាលើកដំបូងរបស់គាត់នេះ ហើយវីដេអូនេះបច្ចុប្បន្នមានភាពល្បីល្បាញជាខ្លាំង ជាមួយនឹងការចុចចូលមើលលើសពី ២,៣លានដងនៅលើបណ្តាញសង្គម Facebook ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments