Header Ads

ពិតជាអាក្រក់ណាស់!! ហេតុតែ​នាង​មិនមែន​កូនប្រុស ត្រូវ​បោះ​ឲ្យ​ស្រមោច​ស៊ី (មាន​វីដេអូ)

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ទារិកា​មួយ​រូប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​ថង់​ក្នុង​ធុងសំរាម​ជាមួយនឹង​ស្រមោច​មួយ​ហ្វូង​កំពុង​រោម​ស៊ី​។

ខាង​ប៉ូលិស​ក្នុង​ខេត្ត Bhopal ក្នុង​រដ្ឋ Madhya Pradesh រាយការណ៍​មក​ថា ទារិកា​ម្នាក់​នោះ​ត្រូវ​បាន​ម្តាយ​ឪពុក​បោះចោល​ដោយសារ​តែ​នាង​មិនមែន​ជា​កូនប្រុស​។

នេះ​ពិតជា​សំណាងល្អ​ហើយ​សម្រាប់​ទារិកា​មួយ​រូប​នោះ ព្រោះថា មាន​អ្នក​ធ្វើ​ដំណើរ​តាម​​ផ្លូវ​ប្រទះ​ឃើញ ហើយ​យក​ទៅ​មន្ទីរពេទ្យ​។ ពេល​នោះ គេ​លឺ​សូរ​សម្លេង​កូនង៉ែត​យំ ដែល​ធ្វើ​ឲ្យ​គេ​ឈប់​មើល ហើយ​រិះរក​មក​មើល​។ អ្នក​ដែល​ឃើញ​នោះ គឺ Dheeraj Rathore ដែល​គេ​ពេល​នោះ​កំពុង​ដើរ​ជាមួយនឹង​មិត្តភក្តិ​ពីរ​នាក់​ទៀត​។ ក្រោយ​ពី​បាន​ឃើញ​ភ្លាម ពួក​គេ​ក៏​យក​ទៅ​មន្ទីរពេទ្យ​ជិត​នោះ​ភ្លាម​។

សំណាង​មិន​ស្លាប់ កូនង៉ែត​កំសត់​នោះ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​បាន​។ ខាង​ប៉ូលិស​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​រក​មើល​មុខ​របស់​ម្តាយ​ឪពុក​ទារិកា​ម្នាក់​នោះ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments