Header Ads

ចំខ្លាំងបាត់!! ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅថៃ ហ៊ានឲ្យ១៤ម៉ឺនដុល្លារ បើអ្នកណាអាចពន្លឹកក្បូនបាន

​​​ម្ចាស់​​អាជីវកម្ម​​ចិញ្ចឹម​​​​​​​​ក្រពើ​​ដ៏​ល្បី​​ឈ្មោះ​​នៅ​​ក្រុង​ផាតាយ៉ា ​ប្រទេស​ថៃ​ ​​​សុខ​ចិត្ត​​ចំណាយ​​​ប្រាក់​​ ​៥លាន​បាត​ ​ឬ​ប្រមាណ​ ១៤២ ៨០០​​​ដុល្លារ ​ឲ្យ​​តែ​អ្នក​​ណា​​ដែល​អាច​​ពន្លិច​ក្បូន​​​​ជិះ​​​​​មើល​​ក្រពើ​ចិញ្ចឹម​​​​ក្នុង​​​​ស្រះ​បាន។

ម្ចាស់​​​អាជីវកម្ម​​​​​​លោក Uthen Youngprapakorn សម្រេច​​ធ្វើ​បែប​នេះ​​​​ ដោយ​សារ​រូប​ថត​ជា​ច្រើន​សន្លឹក​​​​ត្រូវ​​​​​​បាន​ផ្សព្វផ្សាយ​​​នៅ​លើ​បណ្ដាញ​សង្គម​​ និង​សារព័ត៌មាន​​​​​ថៃ បរទេស​​ផ្សេង​ទៀត ​កាល​ពីសប្ដាហ៍​មុន​​ បង្ហាញ​​ពី​​អ្នក​ទេសចរ​ជនជាតិ​ចិន​​មួយ​ក្រុម​​ជិះ​ក្បូន​​ឲ្យ​ចំណី​ក្រពើ​​​ក្នុង​ស្រះ ​ដែល​ធ្វើ​​ឲ្យ​​​គ្រប់​គ្នា​​​​សម្ដែង​​​ក្ដី​ព្រួយ​បារម្ភ​​​ពី​​​​​សុវត្ថិភាព​​​​ ឬ​​​​​ខ្លាច​ក្រឡាប់​​ក្បូន​ជាដើម។

​​​

បុរស​​ម្ចាស់​កសិដ្ឋាន​​​​​​និយាយ​​ថា “​​អ្នក​ណា​ក៏​ដោយ​​ឲ្យ​តែ​​​​​​​មាន​គ្នា​​​​​​ ១៧​​នាក់​​​​​ចុះ​ក្រោម​ ​​​ប្រសិន​បើ​ក្រុម​​នោះ​​អាច​​​ពន្លិច​ក្បូន​បាន​​​​រយៈពេល​​​ ៥​នាទី​ ​ក្រុម​នោះ​​​​​អាច​ទៅ​ផ្ទះ​វិញ​ជាមួយ​ទឹក​​​ប្រាក់​ ៥លាន​បាត​ភ្លាម”។

សូម​​​រម្លឹក​ថា​​​​​ ​​​បន្ទាប់​​​ពី​​​​រូបភាព​​​ទាំង​នោះ​ត្រូវគេ​​ចែក​ចាយ​ពេញ​អ៊ីនធឺណិត​​​ កសិដ្ឋាន​របស់​គាត់​​​ត្រូវ​បាន​អាជ្ញាធរ​​ផ្អាក​ដំណើរ​ការ​​រយៈពេល​ ៩០​ថ្ងៃ​ រង់​ចាំ​​​​​​​ចុះ​ត្រួតពិនិត្យ​​​​របស់​​អាជ្ញាធរ​ទេសចរ​ថៃ​សិន​ ​ដើម្បី​ធានា​​សុវត្ថិភាព​ជូន​​​មហាជន។​

​​​​​​​​​​​​​​​​​​

លោក​ Uthen ​​​បន្ត​ថា​ ​គាត់​បាន​​បើក​​​​​របរ​​ចិញ្ចឹម​ក្រពើ​​នេះ​​​​​អស់​រយៈពេល​​ជាង​ ១២​ឆ្នាំ​ និង​​​​ផ្លាស់​ប្ដូរ​​ក្បូន​ចាស់​​ៗ​​ចំនួន​ ​​៥​ដង​​ហើយ ​ពុំ​ដែល​ជួប​​គ្រោះ​ថ្នាក់​​​ដល់​​ភ្ញៀវ​ទេសចរ​ម្ដង​ណា​ឡើយ៕

**** អត្តបទបន្ត៖ ពេទ្យសត្វព្យាបាលសត្វអណ្តើក រួចលែងចូលព្រៃវិញ ប៉ុន្មានឆ្នាំក្រោយមក កើតរឿងនឹកស្មានមិនដល់ ****

ពេទ្យសត្វ​ម្នាក់​មក​ពី​មន្ទីរពេទ្យ​សត្វ Hocking Hills Animal Clinic ស្ថិត​ក្នុង​ទីក្រុង Logan រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​រំឭក​រឿងរ៉ាវ​ដ៏​រីករាយ និង​មូលហេតុ​ដ៏​ល្អ​ដែល​បាន​ធ្វើ​ជា​ពេទ្យសត្វ​ថា ពិត​ជា​អស្ចារ្យ ហើយ​ការ​ជ្រើសរើស​វិជ្ជាជីវៈ​នេះ គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ។

ខណៈ​ពេល​ដែល​ពេទ្យសត្វ​ស្រី​ខាងលើ កំពុង​ដើរ​នៅ​ក្នុង​ព្រៃ នាង​បាន​ប្រទះ​ឃើញ អ្នក​ជំងឺ​ចាស់​ដោយ​ចៃដន្យ គឺ​សត្វ​អណ្ដើក​ដែល​ស្នូក​វា​បាន​បែក ដោយសារ​តែ​ជួប​គ្រោះថ្នាក់​ចរាចរ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

ពេទ្យ​ស្រី​នោះ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក និង​សរសេរ​ថា «កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​អតិថិជន​ម្នាក់​បាន​យក​សត្វ​អណ្ដើក​មួយ​ក្បាល ដែល​ត្រូវ​ឡាន​បុក មក​ឲ្យ​ខ្ញុំ​ព្យាបាល។ ខ្ញុំ​បាន​ប្រើ​សំឡី​កែវ (Fiberglass) ដើម្បី​បិត​ស្នូក​ដែល​បែក​របស់​វា ហើយ​លែង​វា​ចូល​ទៅ​ក្នុង​ព្រៃ​វិញ។ នា​ពេល​ថ្មីៗ​នេះ ខណៈ​ពេល​កំពុង​ដើរ​នៅ​លើ​ជាយ​ភ្នំ ខ្ញុំ​បាន​ប្រទះ​ឃើញ​វា (សត្វ​អណ្ដើក)។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​អ្នក​ជំងឺ​ចាស់ និង​សំឡី​កែវ​នោះ អាច​នៅ​រហូត​មក​ដល់​ពេល​នេះ… វា​ច្រើន​ឆ្នាំ​ហើយ!»។

ជាមួយ​គ្នា​នេះ​ដែរ ពេទ្យ​ស្រី​ចិត្តធម៌​ខាងលើ បាន​ប្រាប់​មនុស្ស​ជាច្រើន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ជួប​ប្រទះ​សត្វ​អណ្ដើក​បែក​ស្នូក​បែប​នេះ ត្រូវ​តែ​ស្វែងរក​ជំនួយ។ នៅ​ក្នុង​ករណី​នេះ សត្វ​អណ្ដើក​ខាងលើ​បាន​លូតលាស់​ធំ​ពេញ​រូបរាង​ទៅ​ហើយ ដូច្នេះ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់ ដោយសារ​តែ​សំឡី​កែវ​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​សត្វ​អណ្ដើក ស្ថិត​ក្នុង​វ័យ​កំពុង​លូតលាស់ វា​ល្អ​បំផុត​បើ​សិន​អាច​ផ្លាស់ប្ដូរ​សំឡី​កែវ​នោះ ក្នុង​រយៈពេល​ណា​មួយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments