Header Ads

ភ្ញាក់ផ្អើលពេញបណ្តាញសង្គមបន្ទាប់ពីនារីអាកាសចរណ៍ម្នាក់ត្រូវបានអ្នកដំណើរទាញហែកអាវ ដល់ដឹងការពិតហួសចិត្ត

ប្រទេសចិន ៖ ភ្ញៀវមួយចំនួនមិនសូវអោយតម្លៃទៅលើបុគ្គលិកដែលធ្វើការងារបំរើគេនោះទេ ពួកគេថែមទាំងធ្វើនូវទង្វើរមិនសមរម្យជាច្រើនលើបុគ្គលិកទាំងនោះទៀតផង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយនូវរឿងរ៉ាវមួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយសារតែអ្នកដំណើរបានទាញហែកអាវរបស់ស្រ្តីជាអ្នកបំរើការលើយន្តហោះម្នាក់។ រឿងរ៉ាវនេះធ្វើអៅយអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ ហើយធ្វការថ្កោលទោសជាខ្លាំងទៅលើភ្ញៀវអ្នកដំណើរម្នាក់នេះ។

ពួកគេរំពឹងថាភ្ញៀវម្នាក់នេះនឹងត្រូវបានគេដាក់ឈ្មោះទៅក្នុងបញ្ជីខ្មៅក្នុងក្រុមហ៊ុនអាកាសចរណ៍ចិន ហើយប៉ូលិសដែលពាក់ព័ន្ធគួរតែចាត់ការទៅលើករណីមួយនេះអោយបានខ្លាំងបន្តិច។ ក្រោយពីមានការកក្រើកហួសការស្មាន នារីអាកាសចរណ៍រងគ្រោះបានចេញមុខមកស្រាយពីរឿងរ៉ាវមួយនេះថាវាជារឿងយល់ច្រលំតែប៉ុណ្ណោះ រូបនេះមិនបានកើតឡើងដោយសារតែភ្ញៀវណាម្នាក់ធ្វើអ្វីនាងនោះទេ។ វាគ្រាន់តែជាការលេងសើចរវាងនាងនិងមិត្តរួមការងាររបស់នាងតែប៉ុណ្ណោះ នាងបញ្ជាក់ថានៅពេលថតនោះមានតែនាង និងមិត្តភក្តិរបស់នាងម្នាក់ទៀតដែលជាអ្នកថតប៉ុណ្ណោះ មិនមានភ្ញៀវណាម្នាក់នៅទីនោះទេ។ តែរូបរបស់នាងប្រហែលជាត្រូវបានគេយកទៅកាត់តបន្ថែមទៀត ទើបធ្វើអោយមានការយល់ច្រលំហើយបង្កជាភាពភ្ញាក់ផ្អើលខ្លាំងបែបនេះ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments