Header Ads

ចៅពញា​តេ​ជោ​ដាំ​ឌិន មេទ័ព​របស់​ខ្មែរ និង​ចេះ​ជ្រែ​កដី ការពិតជា​អ្នកណា ?

ចៅពញាតេជោដាំដី ឬ តេជោតំឌិន (ដាំឌិន នេះជាពាក្យយកពីថៃមានន័យថាតំត្រូវនឹងដាំ ឌិនត្រូវនឹងដី) លោកជា ឧកញ៉ាមន្ត្រីក្នុងសម័យព្រះបាទបទុមសុរិយវង្ស។ ​ព្រះបាទ​បទុមសុរិយវង្ស ​ដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។

​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កំទេចបាន​ឡើយ។​ ​ដូច្នេះ​ គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ទៀត​ទេ។​ប្រសិនបើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់ ​ពញា​រោង ​នោះ ​គឺ​មក​ពី​ នាយ​រោង ​បាន​ប្រមាថ​មាក់ងាយ​ចេស្ដារ​ព្រះ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក ​នាយ​រោង ​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសុរិយវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន​នេះ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​ ​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​

រូបសំណាក់របស់មហាមេទ័ពខ្មែរ ( តេជោដំឌិន ) តែគួរឱ្យសោកស្ដាយ រូបនេះឥឡូវស្ថិតនៅប្រទេសថៃ (សៀម) បច្ចុប្បន្នឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោដាំដី (តំដិន) ​ត្រូវ​នាំ​ពល​សេនា​ចំនួន ​៣០០​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​ សុខោទ័យ។

​​

កងទ័ព​តេជោដាំដី​វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ ​ពញា​រោង រ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​ ​មក​ដល់ទី​នេះ​ ​ពញា​រោង ​រត់​ចូល​ទៅ​ពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​ ​សុំ​លោក​ចៅ អធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​ រសៀល​ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសំអាតទីធ្លា​មុខ​ ព្រះ​វិហារ​ ​ស្រាប់ តែ​ ចៅពញា​តេជោដាំដី ជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា ​ពញា​រោង​ ​តេជោដាំដី​ ក៏​ទូល​សុំ​សួរ​លោក​រក ​ពញា​រោង។​

​នេន​រោង ​ដឹងច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​ ​បាន​មានសង្ឃ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​ ​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ ​តេជោដាំដី ​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោដាំដី​បាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​ នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

ក្រោយពេល​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​ បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់ គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​ បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសុរិយវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។ ឈ្មោះរបស់លោកត្រូវបានគេប្រសិទ្ធិនាមឱ្យផ្លូវមួយខ្សែដែលចាប់ផ្ដើមពីអង់តែន ទួលគោក រហូតដល់រង្វង់មូលកួចកាណុង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments