មានអ្នកចង់សាកទេ?? ស៊ុបតុកកែកំពុងពេញនិយមខ្លាំង ហើយមានប្រសិទ្ធភាពដល់សុខភាពនិងសមត្ថភាពផ្លូវភេទ ….

មានអ្នកចង់សាកទេ?? ស៊ុបតុកកែកំពុងពេញនិយមខ្លាំង ហើយមានប្រសិទ្ធភាពដល់សុខភាពនិងសមត្ថភាពផ្លូវភេទ ….
សត្វព្រៃប្រឈមនឹងការបាត់បង់ពូជត្រូវជនជាតិអាស៊ីជាច្រើនយល់ថា ជាអាហារមានប្រសិទ្ធភាពដល់សុខភាព និងសមត្ថភាពផ្លូវភេទ មានដូចជាខ្លាសំរាប់ប៉ូវកំលាំង និងរមាសជួយបង្កើតសមត្ថភាពផ្លូវភេទ ។ តុកកែ ជាសត្វគួរឲ្យខ្លាច សម្រាប់មនុស្សមួយចំនួន ហើយមិនសូវមានអ្នកហ៊ានប៉ះពាល់ឡើយ។ ប៉ុន្តែពេលនេះ ស្រាប់តែមានព័ត៌មានថា តុកកែធំៗអាចត្រូវប៉ាន់ ពោលគឺលុះត្រាតែទម្ងន់ចាប់ពី ៣ខាំឡើង ដោយទិញមួយក្បាលខ្ទង់ម៉ឺនដុល្លារឯណោះ។


ដោយឡែកនៅប្រទេសវៀតណាមសត្វ កណ្ដុរ កង្កែប និងជ្រឹងជាដើមចាត់ទុកថាជាអាហារធម្មតាដែលមុខម្ហូបទាំងនេះ មាននៅតាមហាងផ្សេងៗក្នុងទីក្រុង ។ សំរាប់មុខម្ហូបកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ន គឺមុខម្ហូបសាច់តុកកែ ដោយគេជឿថា មានប្រយោជន៍ដល់សុខភាព ។ សាច់សត្វប្រភេទនេះមានតំរូវការកើនឡើងនៅតាមហាងអាហារផ្សេងៗនៅក្នុងទីក្រុងធំៗ ធ្វើឱ្យកសិដ្ឋានចិញ្ចឹមតុកកែមានការកើនឡើងដែរ ដើម្បីបំពេញតំរូវការនោះ ។


តុកកែត្រូវគេលក់ក្នុងមួយក្បាលថ្លៃពី២០.០០០ទៅ៤០.០០០ដុង ឬប្រហែលពី១,២ទៅ២,៥ដុល្លារ ទៅតាមទំងន់ដែលជាទូទៅវាមានទំងន់ពី១០០ទៅ១៨០ក្រាម ។ ថ្លៃអាចកើនឡើងពី២ទៅ៣ដង បើសិនអ្នកទិញមានជំនឿថា ពណ៌របស់វាជាអ្នកកំណត់ប្រសិទ្ធភាពក្នុងការបង្កើនសមត្ថភាពផ្លូវភេទសំរាប់បុរសជួយបន្ធូរបន្ថយការហត់នឿយ និងព្យាបាលជំងឺតាមផ្លូវដង្ហើម ។


លោកហ៊ីញ ង៉ុកប៊ិក ម្ចាស់កសិដ្ឋានតុកកែក្នុងខេត្ដអានយ៉ាងឱ្យដឹងថា សត្វល្មូនប្រភេទនេះ អាចចិញ្ចឹមក្នុងទ្រុងបានដោយគ្មានផលប៉ះពាល់ទេ ។ តុកកែញីអាចពងបាន៣លើកក្នុងមួយឆ្នាំ ដោយក្នុងមួយលើកៗបានប្រហែលពី៥ទៅ៨ពង ។


លោកង្វៀន វ៉ាន់កើយ នៅខេត្ដអានយ៉ាងបានថ្លែងថា លោកមានកសិដ្ឋានទំហំ៣.៥០០ ម៉ែត្រការ៉េ អាចចិញ្ចឹមតុកកែបានយ៉ាងតិច៥០០ក្បាល ។ តុកកែដែលចិញ្ចឹមនេះអាចយកទៅស្ងោរ អាំង ឬពន្លះសាច់ធ្វើជាម្ហូបអាហារបាន ។តុកកែពេលធំធាត់ពេញលេញមានបណ្ដោយប្រហែល២២សង្ទីម៉ែត្រ ។ វាចេញស្វែងរកចំណីក្នុងពេលយប់។ គេមានជំនឿថា តុកកែមានភ្នែកទី៣នៅពីលើក្បាលដែលជួយក្នុងការប្ដូរពណ៌ឱ្យស្របតាមស្ថានភាពបរិស្ថាន ៕



Post a Comment