Header Ads

អុញនោះ!! កូនញៀនលេងទូរស័ព្ទខ្លាំងពេក ម៉ែទ្រាំមិនបានទាញកាំភ្លើងវែងបាញ់ទូរស័ព្ទខ្ទេច (មានវីដេអូ)

អ្នកម្តាយមួយរូបព្រោះខឹងខ្លាំងក្រោយពីកូនប្រុសមុនស្តាប់បង្គាប់ វឹងវក់ខ្លាំងជាមួយបណ្តាញសង្គម មិនស្តាប់បង្គាប់ឪពុកម្តាយ បានខឹងយ៉ាងខ្លាំងយកទូរស័ព្ទពីកូនប្រុសយកទៅដាក់លើគល់ឈើមួយ ទាញកាំភ្លើងខ្លីបាញ់ចោលខ្ទេចត្រឹមតែមួយគ្រាប់។

តាមការផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា គ្រួសារនេះរស់នៅក្នុង Georgia សហរដ្ឋអាមេរិក។ ហេតុការណ៍នេះត្រូវបានសមាជិកគ្រួសារម្នាក់ថតវីដេអូ និងត្រូវបានផ្សាយបន្តដោយផេកខាងលើ និងមានអ្នកទស្សនារហូតដល់ទៅជិត ៤០ លានដង។

ក្នុងនោះផងដែរក៏មានមតិជាច្រើនបានបង្ហាញការពេញចិត្តចំពោះទង្វើរបស់ម្តាយនេះ ( Like and Love) និងមានមតិជាច្រើនបានបង្ហាញអារម្មណ៍អស់សំណើចយ៉ាងខ្លាំងផងដែរ។ តើអ្នកយល់យ៉ាងណាសម្រាប់ហេតុការណ៍នេះ? ជាមួយស្ថានភាពប្រទេសប្រជាធិបតេយ្យ និងសេរីភាពរស់នៅខ្លាំងមួយនេះ៕

**** អានអត្តបទបន្ថែម៖ ប្រជុំទិដ្ឋភាពដ៏កម្សត់ស្របពេលរដូវរងារគ្មានទីស្នាក់អាស្រ័យ... ក្រោមមេឃតែមួយហេតុអ្វីវាសនាខុសគ្នាឆ្ងាយម៉្លេះ! ****

រូបភាពជាច្រើនត្រូវបានមហាជនបង្ហោះចូលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងស្ថានភាពក្រលំបាន និងគ្មានទីកន្លែងស្នាក់អាស្រ័យ ស្របពេលរដូវរងារ។ គ្រប់គ្នាសំងំដេកក្នុងផ្ទះយ៉ាងធំស្គឹមស្កៃ ដណ្តប់ភួយក្រាស់ៗ ពាក់អាវបាត់រងាស្អាត ជុំគ្រួសារ បងប្អូន នៅតែលាន់មាត់ថារងារណាស់ថ្ងៃនេះ។

មិនតែប៉ុណ្ណោះថែមទាំងបង្ហោះហ្វេសប៊ុកថា រងារណាស់ថ្ងៃនេះ ចង់កកទៅហើយ ជាដើម នៅក្នុងកម្រិតអស្សាធ្លាក់ទាប។ ប្រសិនជាក្រលេកមើលទៅអ្នកទាំងនេះវិញនោះ សូម្បីតែស្លៀកបំពាក់ក៏គ្មាន ដេកតាមចិញ្ចើមផ្លូវក៏មាន តើជីវិតនេះលំបាកយ៉ាងណា?

សូមទស្សនារូបភាពមួយចំនួនខាងក្រោម៖

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments