Header Ads

ពិតជាមិនធម្មតាទេលោកយាយ!! អាយុ ១០៨ ឆ្នាំហើយ នៅតែអាចដើររកអុសទាំងបាច់ៗទម្ងន់ជាង ៣០ គីឡូក្រាមក្នុងព្រៃ លីលើស្មាធ្វើព្រងើយ

ពិតជាមិនធម្មតាទេលោកយាយ!! អាយុ ១០៨ ឆ្នាំហើយ នៅតែអាចដើររកអុសទាំងបាច់ៗទម្ងន់ជាង ៣០ គីឡូក្រាមក្នុងព្រៃ លីលើស្មាធ្វើព្រងើយ

វាជារឿងមិនធម្មតាទេ ដែលលោកយាយ Xie Laoyuan កើតនៅឆ្នាំ១៩០៩ អាចបញ្ចេញពលកម្មបាននៅអាយុ ១០៨ ឆ្នាំ។ គាត់ជាមនុសុ្សវ័យចំណាស់ បំផុតក្នុងចំណោមមនុស្សអាយុជាង១០០ឆ្នាំចំនួន៥២នាក់នៅភូមិ Longshan នៅទីក្រុង Guilin ក្នុងតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន ។

លោកយាយមានសុខភាពល្អជាងគេក្នុងចំណោមមនុស្សចាស់ទាំងនោះ ។ គាត់ទៅធ្វើការដោយមិនពាក់ស្បែងជើងនៅសែ្រចម្ការ​។ គាត់នៅមានកម្លាំង ដោយអាចលីបាច់អុសទម្ងន់ជាង៣០គីឡូក្រាមឡើងនិងចុះភ្នំ​ ។ គាត់មានទម្លាប់ធ្វើការធ្ងន់ ចាប់តាំងពីគាត់នៅក្មេងម៉្លេះ។

នៅពេលសួរអំពីអាថ៌កំបាំងដែលធ្វើអាយុវែងបែបនេះ លោកយាយ Xie Laoyuan និយាយថា ចំណុចសំខាន់បំផុតនោះគឺត្រូវរស់នៅក្នុងជីវភាពរស់នៅសាមញ្ញហើយធ្វើការងារជាប្រចាំជាធម្មតា​ និងមានទឹកចិត្តល្អ បន្ទាប់មកបណ្តោយឱ្យជីវិតរស់នៅតាមបែបធម្មជាតិ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments