Header Ads

ញាក់សាច់!! ម៉ុងខ្មោចសោះ ស្មានតែផ្ទះវីឡា...

ពិតជាមិនធម្មតានោះទេសំរាប់ម៉ុងខ្មោចដែលមានរូបរាងដូចផ្ទះវីឡាកូនកាត់បែបនេះ សូម្បីតែខ្ញុំដែលកំពុងតែសរសេរនេះក៏ប្រាថ្នាចង់បានផ្ទះបែបនេះរស់នៅដែរ គ្រាន់តែវាចំលែកបន្តិចសំរាប់អ្នកមាននៅហ្វីលីពីន បែរជាសង់ម៉ូតវីឡាទាំងនេះសំរាប់អោយមនុស្សដែលស្លាប់ទៅរស់នៅទៅវិញ។ រូបថត​ប្រមាណ​ជាង ១០​សន្លឹក​ដែល​គេ​មើល​ទៅ​អ្នកពិតជាក្អួតឈាមមិនខាន ៖

រូប​ថត​ត្រូវ​បាន​បង្ហោះ​ដោយ​គណនីហ្វេសប៊ុក​ឈ្មោះ Den ដែល​បាន​ចុះ​ទៅ​ដល់​ឃើញ​​ផ្ទាល់​ភ្នែក និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​បាន​ឃើញ​ទាំងនោះ​ ចែក​មិត្តភ័ក្ដិ​​របស់​គាត់​បាន​ឃើញ ដោយ​​​​បាន​សរសេរ​រៀបរាប់​ទាំង​មិន​នឹក​ស្មាន​ថា “​គឺ​ថា​មិន​មែន​មក​មើល​គម្រោង​ផ្ទះ​បុរី​អីទេ​ណា គឺ​មក​ផ្នូរ​ខ្មោច។ ដំបូង​បង​ថ្លៃ​ខ្ញុំ​បបួល​ញុំ​មក​ដុត​ទៀន​នៅ​ផ្នូរ​ម៉ាក់​របស់​គាត់ ហើយ​ខ្ញុំ​ជិះចូល​ដល់​កន្លែង​ហ្នឹង ខ្ញុំ​ក៏ឆ្ងល់​ថា អាប៉ាកាច​យ​ណា​មក​ធ្វើ​ផ្ទះ​នៅ​នឹង​ដី​មុង​ខ្មោច​ផ្នូរ​ខ្មោច​អីចឹង?

តែ​បង​ខ្ញុំ​ប្រាប់​ថា ឆ្កួត​ទេ​អី​អាហ្នឹង​មុង​ខ្មោច​គេ​ណា..!! Oh my god, that’s unbelievable! ខ្ញុំ​អត់​ចង់​ជឿ​គាត់​ទេ​ដំបូង​តែ​ពេល​ដើរ​ទៅ​ដល់​ឈរ​មើល​អោយ​ជិត​ហើយ​សួរ​គេ​ផ្សេង​បាន​ដឹង​ថា​ហ្នឹង​មុង​គេ​មែន។ស្រុក​ខ្មែរ​យើង​មាន​លុយ​កប់​ពពក ប៉ុណ្ណា​ធ្វើ​តា​មុង​ហើយ និង​ដុត​ផ្ទះ​ក្រដាស និង​ឡាន​ក្រដាស​ឲ្យ​ទេ តែ​ស្រុក​គេ​គឺ​ថា​ធ្វើ​ផ្ទះ​មួយ​ខ្នង​ឲ្យ​អីចឹងម៉ង ហើយ​មួយ​ខ្នងៗ​មិន​មែន​ធម្មតា​ទេ​លោក សុទ្ធ​តែ​ធំ​ពិត​ៗ​ម៉ង​។ ផ្ទះ​ខ្លះ​មាន​គ្រឿង​សង្ហារ​រឹម​ និងម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​នឹង​ទៀត មាន​ផ្ទះ​នោះ​មាន​ម៉ូតូ​ធំ​ចត​នៅ​ក្នុង​ហ្នឹង​ទៀត គេ​ថា​មក​ពី​អ្នក​ស្លាប់​នឹង​ស្រលាញ់​ម៉ូតូ។

បង​ខ្ញុំ​ថា គេ​ទុក​ពេល​សាច់ញាតិ​គេ​មក​លេង​មាន​កន្លែង​អង្គុយ តែ​អត់​មាន​អ្នក​ណា​មក​នៅ​នឹង ឬ​មក​គេង​នៅ​ផ្ទះនឹង​ជា​ការ​រស់​នៅ​ទេ​ណា គឺ​ផ្ទះ​នឹង​គេ​ធ្វើ​របៀប​សែន​ឲ្យ​មនុស្ស​ដែល​ស្លាប់​ទៅ​នឹង​តែ​ម្តង លក្ខណៈ​ថា​ធ្វើ​ផ្ទះ​នឹង​គឺ​ដើម្បី​តម្កល់​ធាតុ​នៅ​ក្នុង​ផ្ទះ​នឹង ហើយនេះ​គ្រាន់​តែ​តាម​ខេត្ត និង​ជន​បទ​ទេ​ណា​ចុះ​បើ​នៅ​ក្រុង​យ៉ាង​ណា​ទៅ? ខ្ញុំ​មិន​ដឹង​ទេ​ថា​នៅ​ប្រទេស​ផ្សេង​អី​ចឹងអត់? តែ​វាស្ទើរ​តែ​មិន​ជឿសម្រាប់​ខ្ញុំ”។​

ប្រភព៖​ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments