Header Ads

​អេ​ហ្ស៊ី​ប តំបន់​ពីរ៉ាមីត​នៅតែ​ជា​អាថ៌កំបាំង​អច្ឆរិយៈ​ដ៏​គ្រោះថ្នាក់​មិនអាច​ប៉ះពាល់​បាន

ឆ្នាំ ១៩២៥ ជា​ចំណុច​ពេល​ដំបូង​គូសបញ្ជាក់​ពី​វត្តមាន​របស់បុរាណ​វត្ថុ​វិទូ​ម្នា​ក់មក​ប្រទេស​អេ​ហ្ស៊ី​ប ។ នោះ​គឺ​អ្នកទេសចរ​ម្នាក់​ចូលចិត្ត​ផ្សងព្រេង​ឈ្មោះ James Burton លោក​ជា​បុរាណវត្ថុវិទូ​ស្ម័គ្រចិត្ត​ម្នាក់ ជក់ចិត្ត​នឹង​ការ​គូ​ផែនទី​ចូល​ផ្លូវ​រូងដី ឬ ផ្នូរ​បុរាណ ។ លោក​គឺជា​បុគ្គល​ដំបូង​បាន​គូរ​ផ្លូវ​ដល់​ពីរ៉ាមីត ។ រណ្តៅ​ផ្នូរ​នីមួយៗ​ក្នុង​ពីរ៉ាមីត​ត្រូវបាន​គូសបញ្ជាក់​ឱ្យ​ក្លាយជា​តំបន់​មួយចំនួន​ដោយឡែក ។ ក្នុង​ប្រាសាទ​មាន​ចំនួន ៦២ រណ្តៅ​ផ្នូរ ត្រូវបាន​ចែកជា ៦២ តំបន់ រក្សាទុក​សម្រាប់​ឱ្យ​ចក្រភព​របស់​ស្តេច Ramses II ។​រយៈកាល ២ ឆ្នាំក្រោយ​ឆ្នាំ ១៨២៧ John Garhner Wilkinson បុរាណវត្ថុវិទូ​ដំបូង​បង្កើត​វគ្គ​ស្រាវជ្រាវ​ពី​អេ​ហ្ស៊ី​ប ទើប​ឈ្វេងយល់​បង្កើត​វគ្គ​ស្រាវជ្រាវ​ពី​អេ​ហ្ស៊ី​ប ទើប​ឈ្វេងយល់​បង្កើត​វគ្គ​ស្រាវជ្រាវ​ពី​អេ​ហ្ស៊ី​ប ទើប​ឈ្វេងយល់​បង្កើត​វគ្គ​ស្រាវជ្រាវ​ពី​អេ​ហ្ស៊ី​ប ទើប​ឈ្វេងយល់​បង្កើត​វគ្គ​ស្រាវជ្រាវ​ពី​អេ​ហ្ស៊ី​ប និង បាន​មកដល់​ផ្នូរ​ទី ៥ ក្នុង​ពីរ៉ាមីត​នេះ​ជា​កន្លែង​បញ្ចុះ​រាជបុត្រា​របស់​ស្តេច Ramses II ។ ប៉ុន្តែ​ក្រោយមក​តំបន់​ផ្នូរ​នេះ​ត្រូវបាន​បំភ្លេចចោល​ជិត ១៥០ ឆ្នាំ ។ ជា​ផ្លូវការ​ដល់​ឆ្នាំ ១៩៨៩ ផែនទី​មួយគូរ​លម្អិត​ផ្លូវ​ចូល​ពីរ៉ាមីត​ទើបបាន​កើតឡើង ហើយ​កិច្ច​ការរុករក​ជ្រលង​ភ្នំ​ស្តេច​ថ្មី​ទើប​ចាប់ផ្តើម​ដំណើរការ​ពិតប្រាកដ ។​

ជ្រលង​ភ្នំ​នេះ​មាន​វិសាលភាព​ជិត ៨ ហិកតា ។ តំបន់​ផ្លូវធំ​ហើយ​ស្អាត​បំផុត​ក្នុង​ជ្រលង​ភ្នំ​នេះ​គឺ​របស់ Seti I (​តំបន់​ផ្លូវ​លេខ ១៧)​បិតា​របស់​ស្តេច Ramses II ៩ រណ្តៅ ផ្នូរ​របស់​ព្រះអង្គ​ត្រូវបាន​បុរាណវត្ថុវិទូ​អ៊ីតាលី Belzone រកឃើញ​នៅ​ឆ្នាំ ១៨១៧ ។ បច្ចុប្បន្ន​ផ្នូរ​របស់​ស្តេច Seti ត្រូវបាន​តម្កល់ទុក​នៅក្នុង​សារមន្ទីរ Cairo ស្តេច Ramses II សុគត​នា​ខែសីហា ឆ្នា ១២១៣ មុន​គ្រឹ​ស្គ​សាសនា ។ ពេលនោះ​ស្តេច Ramses II មាន​ព្រះជន្ម​ប្រហែល ៩០ ព្រះវស្សា ហើយ​គ្រង​រាជ​បាន ៦៦ ឆ្នាំ ។ រណ្តៅ​ផ្នូរ​តុបតែង​លម្អ​ស្អាត​បំផុត ហើយក៏​មាន​មាស និង គ្រឿងអលង្ការ​ច្រើន​បំផុត គឺជា​កន្លែង​បញ្ចុះសព​របស់​មហេសី​ស្តេច​រាជ​នី Nejertari ស្ថិតនៅ​ជិត​ជ្រលង​ភ្នំ​របស់​ម្ចាស់​ក្ស​ត្រី ។ តាម​ជញ្ជាំង​មួយចំនួន​របស់​រណ្តៅ​ផ្នូរ​បន្សល់ទុក បាន​បណ្តាលឱ្យ​មនុស្ស​គ្រប់រូប​ប៉ាន់ស្មាន​បាន​ម្ចាស់​ក្ស​ត្រី Nejertari គឺ​មហេសី​របស់​ស្តេច Ramses II ។ ព្រះអង្គ​ថែមទាំង​ចាក់ពុម្ព​បដិមា​មហេសី​អំពី​មាស​សុទ្ធ​ដាក់​ក្នុង​តំបន់​រណ្តៅ​ផ្នូរ​របស់​ព្រះ​នាង ។

ស្តេច Ramses II ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​ប្រកបដោយ​គតិបណ្ឌិត និង​កសាងបាន​ប្រាសាទ​វិហារ​ជាច្រើន​។ ចក្រភព Ramses ជា​យុគសម័យ​មាន​ជីវភាព​រស់នៅ​រុងរឿង និង អភិវឌ្ឍន៍​នូវ​គ្រប់​វិស័យ ។ ព្រះ​អង្គជា​មនុស្ស​ជក់ចិត្ត​នឹង​វិស័យ​សិល្បៈ​។ ក្នុង​រយៈកាល​ដំណើរ​ការកសាង​ផ្នូរ និង​ពីរ៉ាមីត ព្រះអង្គ​បានឱ្យ​ជាងចម្លាក់​ទាំងឡាយ​ឆ្លាក់​រូបភាព​រាជបុត្រា​ទាំងអស់​របស់​ព្រះអង្គ ។ សិល្បៈ​ចម្លាក់​នា​យុគសម័យ​នោះមក​ដល់​ប​ច្ច​ប្បន្ន​មនុស្ស​នៅលើ​ពិភពលោក​នៅតែ​កោតសរសើរ ។ ពួកគេ​មិន​គ្រាន់​តែមាន​បណ្តា​ស្នាដៃ ប៉ុន្តែ​ថែមទាំង​មាន​ប្រាជ្ញា​ឈ្លាសវៃ​អស្ចារ្យ​នៅពេល​បង្កឡើង​នូវ​ផ្ទាំងគំនូរ​មួយចំនួន​លើ​មហា​ជញ្ជាំង ។ ក្រៅពី​ទឹកចិត្ត​ងប់​ង​ល់​នឹង​សិល្បៈ ព្រះអង្គ​ថែមទាំង​ពូកែ​បំផុត​ក្នុង​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ។

នា​យុគសម័យ​នោះ​កសិកម្ម និង សេដ្ឋកិច្ច​ក៏​រីកលូតលាស់​ណាស់ដែរ ។ ទំនាក់ទំនង​ក្នុង​រាជវាំង​ស្រុះស្រួល​គ្នា​បំផុត តាមរយៈ​ការគ្រប់គ្រង​របស់​ព្រះអង្គ ។ រាជបុត្រា​ព្រះអង្គ​ទាំងឡាយ បាន​រួបរួមគ្នា​ជួយ​បិតា​កសាង​ជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​រុងរឿង ។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន ជ្រលង​ភ្នំ​របស់​ស្តេច​ទាំងឡាយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា​ជ្រលង​ភ្នំ​មរណៈ ។ ដោយសារ​ភាពរុងរឿង និង កម្រិត​បច្ចេកទេស​ឈានដល់​កម្រិត​ខ្ពស់​បង្គួរ​នា​សម័យ​នោះ ម្ល៉ោះហើយ​តំបន់​រណ្តៅ​ផ្នូរ​នា​សម័យ​នោះ ម្ល៉ោះហើយ​តំបន់​រណ្តៅ​ផ្នូរ​ជាច្រើន​ផ្សេងទៀត​ត្រូវបាន​គូរ​លម្អិត​បំផុត ហើយ​មាន​អន្ទាក់​គ្រោះថ្នាក់​បាត់បង់​ជីវិត​ជាច្រើន ។ មាន​មនុស្ស​ច្រើន​ប​ង្គូ​រ​បាន​បាត់បង់​ទាំង​ជីវិត​របស់ខ្លួន ដើម្បី​រុករក​រណ្តៅ​ផ្នូរ​នៅទីនេះ ។ រហូតមកដល់​បច្ចុប្បន្ន ទោះបី​បុរាណវត្ថុវិទូ​ទាំងឡាយ​ចាប់​គូរ​បាន​ផែនទី​លម្អិត​អំពី​ជ្រលង​ភ្នំ​នេះ ប៉ុន្តែ​វា​នៅតែ​បង្កប់​នូវ​លក្ខណៈ​អច្ឆរិយៈ និង​នៅតែមាន​អាថ៌កំបាំង​មួយចំនួន​ដែល​ជីវភាព​រស់នៅ​ទំនើបៗ​នៅតែ​មិនទាន់​ប៉ះពាល់​បាន ៕

**** អានអត្តបទបន្ថែម៖ មកមើលតម្លៃអាវ បុត្រព្រះអង្គម្ចាស់អង់គ្លេសពាក់ ដែលលក់អស់ពីស្តុក ត្រឹម១ថ្ងៃ ****

រាជបុត្រ Prince George បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ ឈុត​សំលៀកបំពាក់​របស់​ទ្រង់ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ។ អាវ​របស់​ទ្រង់​ផលិត​ចេញ​ពី​កប្បាស ១០០ ភាគរយ កាល​ពី​សប្ដាហ៍​មុន រាជបុត្រ Prince George បាន​ចុះចត​នៅ​ឯ​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រាជវង្ស យាង​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ ជាមួយ​ព្រះ​មាតា Kate Middleton និង​ព្រះបិតា Prince William។

រាជបុត្រ George ដែល​គង់​ក្បែរ និង​តោង​ព្រះ​អង្គ​ម្ចាស់ William ស្អិត​មិន​លែង បាន​យាង​ចុះ​ពី​លើ​ជណ្ដើរ​យន្តហោះ នៅ​ឯ​ព្រលានយន្តហោះ Warsaw Chopin Airport ដោយ​ពាក់អាវ​ដៃ​វែង ឆ្នូត​ពណ៌​ក្រហម​លាយ​ខៀវ ជាមួយ​ខោ​ជើង​ខ្លី​ពណ៌​ខៀវ​យ៉ាង​ស្រស់​ស្អាត។ ឈុត​សំលៀកបំពាក់​របស់​ទ្រង់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ជា​ពិសេស​អ្នក​មាន​កូន​ប្រុស​តូចៗ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

បន្ទាប់​ពី​រូបថត​របស់​រាជបុត្រ ព្រះជន្ម ៤ វស្សា​អង្គ​នេះ ត្រូវ​បាន​បង្ហោះ​រួច​មក អាវ​ម៉ាក Tizza ដែល​ទ្រង់​ពាក់ ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​តែម្ដង។ អាវ ដែល​ផលិត​ចេញ​ពី​កប្បាស ១០០ ភាគរយ​នោះ ត្រូវ​បាន​គេហទំព័រ​ក្រុមហ៊ុន Tizza បញ្ជាក់​ថា​លក់​អស់​ពី​ស្តុក ត្រឹម​រយៈពេល ១ ថ្ងៃ​ប៉ុណ្ណោះ។

បើ​យោង​តាម​គេហទំព័រ Tizza បាន​បង្ហាញ​ឲ្យ​ដឹង​ថា អាវ​ដៃ​វែង​ឆ្នូត ២ ពណ៌ ក្រហម​លាយ​ខៀវ ដែល​រាជបុត្រ George ពាក់ មាន​តម្លៃ​ត្រឹមតែ ៣១,៥៨ ផោន ឬ​ប្រហែល ៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments