Header Ads

អុញនោះ!! គ្រូវាយធ្វើបាបកូនសិស្ស ឪពុកម្តាយសិស្សសំរុកចូលសាលា សុំមើលកាម៉េរ៉ា… សងសឹកម្នាក់១ដៃ១ជើង (មានវីដេអូ)

ប្រទេសចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ កាសែតដ៏ល្បីរបស់ចិន បានបង្ហោះវីដេអូមួយ ស្តីពីហេតុការណ៍ដ៏កក្រើកមួយ ដោយក្រុមអាណាព្យាបាលរបស់សិស្ស បានសម្រុកចូលក្នុងសាលារៀនមួយ ហើយបានសុំពិនិត្យមើល កាម៉េរ៉ា CCTV ដែលបានថតជាប់ ពីសកម្មភាពក្នុងសាលារៀន ពេលដែលកូនរបស់ពួកគេ នៅទីនោះ។

ការសុំឆែកមើលកាម៉េរ៉ាសុវត្ថិភាព ក្នុងសាលារៀននេះ គឺបន្ទាប់ពីកូនៗរបស់ពួកគាត់ បានរៀបរាប់ប្រាប់ អំពីការប្រើអំពើហិង្សា របស់គ្រូបង្រៀនមកលើពួកគេ ក្នុងម៉ោងរៀន ។

ហេតុដូច្នេះហើយ ទើបធ្វើឲ្យឪពុកម្តាយ មានការខឹងសម្បារយ៉ាងខ្លាំង ហើយទ្រាំលែងបានក៏បានទៅឆែកមើល កាម៉េរ៉ាសុវត្ថិភាព នៅក្នុងសាលា ហើយបានឃើញថា អ្វីដែលកូនៗរបស់ពួកគាត់ បានរៀបរាប់ប្រាប់ គឺពិតប្រាកដមែន ។

ដោយទ្រាំមិនបាន ឪពុកម្តាយសិស្ស បានស្វាគមន៍គ្រូ ដែលមើលថែកូនរបស់គាត់ ម្នាក់១ដៃ១ជើង ទុកជាមេរៀន ថ្ងៃក្រោយកុំចេះតែហ៊ាន ។ ក្រោយពីបង្ហោះហេតុការណ៍នេះរួច ធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមភាគច្រើន បានគាំទ្រចំពោះទង្វើេនះ និងនិយាយថា ពួកគេគួរតែទទួលមេរៀនខ្លះ ឲ្យសមមុខ ឲ្យរាងចាល កុំចេះតែហ៊ាននៅថ្ងៃក្រោយ៕

ប្រភព៖ presskhmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments