Header Ads

នេះហើយជីវិត!! ព្រោះតែលុយ ៣ម៉ឺនរៀល ខំហាលភ្លៀង​នៅកោះពេជ្រ ហើយត្រូវ​គេស្ដីបន្ទោសចុកៗឈាម

កាល​ពី​​ថ្ងៃ​ទី ៤​ធ្នូ​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នក​លក់​ទំនិញ​អន​ឡាញ​ដ៏​ធូរធារ​ម្នាក់ ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ជូរចត់​រហូត​ស្រក់​ទឹក​ភ្នែក​ក្រោម​តំណក់​ទឹក​ភ្លៀង ​អំឡុង​ពេល​យក​ទំនិញ​ឲ្យ​អតិថិជន​តម្លៃ​​ត្រឹម​តែ​ជាង ៣​ម៉ឺន​រៀល​​ នៅ​កោះ​ពេជ្រ តែ​​បែរ​ត្រូវ​អតិថិជន​ស្ដី​បន្ទោស​ស្ទើរ​ចុក​ឈាម។​អ្នក​ស្រី​បាន​សរសេរ​រៀប​រាប់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា «ថ្ងៃ​នេះ​ស្គាល់​ច្បាស់​ហើយ​ពាក្យ​ថា អតិថិ​ជន​ជា​ស្ដេច​ ព្រោះ​តែ​លុយ​ ៣២ ០០០​រៀល​បាន​ធ្វើ​អោយ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ហ៊ាន​តបត​អ្វី​ក្រៅ​ពី​ពាក្យ​អរគុណ​​។ ថ្ងៃ​មិញ​ម៉ោង ២​ជាង​ខ្ញុំ​បាន​យក​អីវ៉ាន់​អោយ​បង​ស្រី​ម្នាក់​នៅ​ក្នុង​កោះ​ពេជ្រ​ គាត់​ប្រាប់​ថា គាត់​នៅ​កន្លែង​គប់​

ប៉េង​ប៉ោង​ យក​មក​អោយ​គាត់​នៅ​នឹង​មក។ ពេល​ទៅ​ដល់​មេឃ​ក៏​ភ្លៀង​ ហើយ​កន្លែង​ហ្នឹង​គេ​មិន​អោយ​ឡាន​ជិះ​ចូល​ទេ ខ្ញុំ​ក៏​ចុះ​ពី​លើ​ឡាន​ទៅ​រក​គាត់​ ពេល​ទៅ​ដល់ ​ខល​ទៅ​រក​គាត់ គាត់​បែរ​ជា​ស្រែក​មក​ថា ​ទៅ​កន្លែង​ហ្នឹង​ធ្វើ​អី?​ ហើយ​គាត់​ក៏​និយាយ​ខ្លាំងៗ​ថា ហែង​ដើរ​ចេញ​មក​មុខ​មក​ឃើញ​ខ្ញុំ​នៅ​មុខ​ហ្នឹង​ហើយ ខ្ញុំ​ដើរ​ចេញ​វិញ​មិន​បាន​ឃើញ​គាត់​ទេ​។ខ្ញុំ​ព្យាយាម​ពន្យល់​គាត់ ​និង​ប្រាប់​ទីតាំង​របស់​ខ្ញុំ​ទៅ​គាត់​តែ​គាត់​មិន​អើពើ​ទេ​ហើយ​គាត់​ក៏​មិន​បាន​ប្រាប់​ទីតាំង​របស់​គាត់​អោយ​ប្រាកដ​ដែរ គាត់​អោយ​ខ្ញុំ​ដើរ​ទៅ​ជើង​ផង​ត្បូង​ផង​​អោយ​ផុត​ផ្លូវ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ស្គាល់​ជើង​ត្បូង​អី​ទេ​បង។ ហើយ​ខ្ញុំ​ប្រាប់​ថា​ខ្ញុំ​នៅ​លើ​ផ្លូវ​ធំ​ហើយ​កន្លែង​ក្មេង​លេង​នៅ​ឆ្វេង​ដៃ​ខ្ញុំ​ហើយ​សាល​មហាស្រព​នៅ​ពី​ខាង​ស្ដាំ​ដៃ​ខ្ញុំ​ តើ​អោយ​ខ្ញុំ​ដើរ​ទៅ​មុខ ឬ​ថយ​ក្រោយ​វិញ​បង? គាត់​ថា​ដើរ​មក​សាល​មហា​ស្រព​មក ហើយ​ដើរ​អោយ​ផុត​សិន​មក​ឃើញ​ឡាន​ពណ៌​លឿង​ ហើយ​ដើរ​ផុត​ចុង​អគារ​ហើយ​នៅ​តែ​មិន​ឃើញ​ទៀត។

គាត់​និយាយ​ខ្លាំងៗ​ថា អញ​ថា​អញ​មិន​ចង់​ចេញ​អោយ​ត្រូវ​​ទឹក​ភ្លៀង​ទេ ហើយ​និយាយ​ខ្លាំងៗ​ទៀត​​ថា​រក​មើល​ឡាន​ពណ៌​លឿង​ហ្នឹង​ទៅ។ ខ្ញុំ​ក៏​បាន​ដើរ​បក​មក​ចំ​ពី​មុខ​សាល​វិញ​ហើយ​ពឹង​បង​សន្តិសុខ​ស្រី​ម្នាក់​និយាយ​ជាមួយ​គាត់ និយាយ​រួច​គាត់​ក៏​ជូន​ខ្ញុំ​ទៅ​ពេល​ដែល​ដើរ​ទៅ​រក​គាត់​ក្នុង​ចិត្ត​គិត​ថា មិន​លក់​អោយ​គាត់​ជា​ដាច់​ខាត​ ហើយ​ស្ដី​អោយ​គាត់​អោយ​ខ្លាំងៗ​វិញ​ម្ដង​ព្រោះ​ស្អប់​សំដី​របស់​គាត់​ខ្លាំង​ណាស់ ។ លោក​អើយ​លោក​ចេញ​មក​គាត់​ធ្វើ​បាប​ខ្ញុំ​ច្បាស់​ណាស់ តាម​ពិត​គាត់​នៅ​ក្នុង​ការដ្ឋាន​ដែល​មាន​របង​ស័ង្កសី​បាំង​ជិត… ពេល​ចូល​ទៅ​ឃើញ​មាន​ឡាន​មែន​ តែ​ឡាន​ពណ៌​ទឹក​មាស​មិន​មែន​លឿង​ទេ។ គាត់​និយាយ​ថា គាត់​មិន​ចង់​អោយ​ត្រូវ​ភ្លៀង​ទើប​បាន​ជា​មិន​ចេញ​ទៅ ខ្ញុំ​យក​អីវ៉ាន់​អោយ​គាត់​អរគុណ​គាត់​រួច​ក៏​ត្រលប់​មក​ចូល​ឡាន​វិញ​ទាំង​ក្បាល​ហើយ និង​ខោ​អាវ​ខ្ញុំ​សើម​ជោក​។ ក្នុង​ចិត្ត​ខឹង​ខ្លាំង​ណាស់​តែ​មិន​អាច​ធ្វើ​អី​បាន​ក្រៅ​ពី​យំ​នោះ​ទេ តែ​អ្វី​ដែល​រីករាយ​បំផុត​កូន​ស្រី​សួរ​ថា ម៉ាក់​ម៉ាក់​យំ​អី​? អត់​សប្បាយ​ចិត្ត​មែន? ម៉ាក់​ម៉ាក់​ដើរ​យក​អីវ៉ាន់​អោយ​គេ​ហត់​មែន​?មាន​តែ​អ្នក​អន​ឡាញ​តូច​តាច​ដូច​គ្នា​ទេ​ដែល​យល់​អារម្មណ៍​ហ្នឹង»៕

ប្រភព៖ ខ្មែរកំសាន្ត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments