Header Ads

ចម្លែកណាស់!! ប្រទះ​ឃើញ​គ្រោង​ឆ្អឹង ​គូស្នេហ៍​លាក់​ខ្លួន​ជាង ២ ៨០០ឆ្នាំ បង្ហាញ​ពី​ការ​ស្រលាញ់​គ្នា​ដ៏​ស្មោះ

ចម្លែកណាស់!! ប្រទះ​ឃើញ​គ្រោង​ឆ្អឹង ​គូស្នេហ៍​លាក់​ខ្លួន​ជាង ២ ៨០០ឆ្នាំ បង្ហាញ​ពី​ការ​ស្រលាញ់​គ្នា​ដ៏​ស្មោះ

គ្រោង​ឆ្អឹង​គូស្នេហ៍​មួយ​គូរ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​បុរាណ​វិទ្យា​ នៃ​ទី​ក្រុង​បុរាណ​ភាគ​ខាង​លិច​ប្រទេស អ៊ឺរ៉ង់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សារមន្ទីរ Penn និង Metropolitan នៃ​សកលវិទ្យាល័យ Pennsylvania បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មួយ​គូនេះ​នៅ​ក្នុង​រណ្ដៅ​មួយ​ ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ភក់ និង​កម្ទេចកម្ទី និង​មាន​អាយុ​កាល​ប្រហែល ២ ៨០០​ឆ្នាំ​ ចាប់​តាំង​ពី​ពេល​ដែល​ទីក្រុង (ហាសានលូ) ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​ធម្ម​ជាតិ​ក្នុង​ឆ្នាំ ១៩៧២។ គ្រោង​ឆ្អឹង​ទាំង​ពីរ​ដេក​នៅ​ជិត​គ្នា​ហើយ​បែរ​មុខ​មក​រក​គ្នា ដែល​គ្រោង​នៅ​ខាង​ឆ្វេង​ហាក់​ដូច​ជា​យក​ដៃ​ខាង​ស្តាំ​របស់​ខ្លួន​មក​ប៉ះ​មុខ​គ្រោង​ឆ្អឹង​ខាង​ស្តាំ។

អ្នក​ស្រាវ​ជ្រាវ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​មិន​មាន​វត្ថុ​ណា​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ជាមួយ​គ្រោងឆ្អឹង​ទាំង​ពីរ​ទេ លើក​លែង​តែ​បន្ទះ​ថ្ម​មួយ ដែល​ស្ថិត​នៅ​ក្រោម​ក្បាល​របស់​ពួកគេ។ អ្នក​ស្រាវ​ជ្រាវ​នៅ​តែ​មិន​ដឹង​ច្បាស់​ថា​តើ​ពួក​គេ​ចូល​ក្នុង​រណ្ដៅ​នេះ​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ពួកគេ​បាន​លាក់​ខ្លួន។ នៅ​ទីនោះ​សម្រាប់​ជា​កន្លែង​ជ្រក​កោន​មុន​ពេល (ហាសានលូ) ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង ។ ថ្វី​បើ​រឿង​រ៉ាវ​របស់​ពួកគេ​នៅ​តែ​មិន​មាន​គេ​ដឹង​ពី​មូល​ហេតុ​ជា​រៀង​រហូត​ក្តី ប៉ុន្តែ​រឿង​មួយ​គឺ​ច្បាស់​ណាស់​ថា​ពួកគេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សូម្បី​តែ​សេច​ក្ដី​ស្លាប់​ក៏​មិន​អាច​បំបែក​បំបាក់​ពួកគេ​បាន​ឡើយ៕

**** អត្តបទបន្ត៖ ក្មេង​អាយុ​១២​ឆ្នាំ សុំ​វេជ្ជបណ្ឌិត “​យក​គ្រប់យ៉ាង​ចុះ” ដើម្បី​សង្គ្រោះ​ប្អូនប្រុស​ ****

“​ប្រសិន​ប្អូនប្រុស​ខ្ញុំ​ត្រូវការ​អ្វី​ផ្សេង សុំ​លោកគ្រូ​ពេទ្យ​យក​ទាំងអស់​” ក្មេងប្រុស Ahmed Rakan Al-Shammari និយាយប្រាប់​ក្រុមគ្រូពេទ្យ​មុនពេល​ផ្តល់​ខួរឆ្អឹង ។​​នៅ​អាយុ​១២​ឆ្នាំ ប្រហែល​ពុំមាន​ក្មេង​ណា​ប្រមើល​ដល់​ពាក្យ “​ផ្តល់​គ្រឿងក្នុង​” ។ ក៏ប៉ុន្តែ ដើម្បី​សង្គ្រោះ​ជីវិត​ប្អូនៗ​ប្រុស Ahmed Rakan Al-Shammari-(​អា​រ៉ា​ប៊ី​សា​អូឌីត​) ក្លាហាន​ធ្វើ​នូវ​រឿង​ដែល​ពុំមែន​នរណា​ក៏​ហ៊ាន​ធ្វើ និង​ទទួលបាន​ការគោរព​កោតសរសើរ​ពី​គ្រប់ទិសទី ។​

Ahmed Rakan Al-Shammari មុនពេល​វះកាត់​ផ្សាំ​ខួរឆ្អឹង​ឲ្យ​ប្អូនប្រុស​​តាម​Al Arabiya ប្អូនប្រុស​Ahmed Rakan Al-Shammari គឺ Ziyad កើត​ជំងឺមហារីក​ឈាម​ពី​៩​ខែ​មុន ។ ការព្យាបាល​នៅ​ស្រុកកំណើត​មិន​ជោគជ័យ សុខភាព​អ្នកជំងឺ​កាន់តែ​អាក្រក់​ទៅធ្វើ​ឪពុក​របស់គេ សម្រេច​នាំ​ប្រពន្ធ​កូន​ទៅ​អាមេរិក ។​

នៅ​មន្ទីរពេទ្យ Mayo វេជ្ជបណ្ឌិត​សន្និដ្ឋានថា មានតែ​វិធី​ផ្សាំ​ខួរឆ្អឹង​ទើប​សង្គ្រោះ Ziyad បាន ។ អ្នកផ្ទះ Al-Shammari ៤​នាក់​ត្រូវបាន​វិភាគ​ជាបន្ទាន់​ដើម្បី​រកមើល​នរណា​អាច​ផ្តល់​ខួរឆ្អឹង​បាន ។ លទ្ធផល​បង្ហាញថា Ahmed Rakan Al-Shammari ជា​មនុស្ស​សមស្រប​បំផុត ។ ដោយ​ខ្លាច​ផលវិបាក​ក្រោយ​ការវះកាត់ ម្តាយ​របស់​Ahmed Rakan Al-Shammari បាន​ជំទាស់​ការវះកាត់​ផ្សាំ​ខួរឆ្អឹង តែ​Ahmed Rakan Al-Shammari ដាច់ខាត​សង្គ្រោះ​ជីវិត​ប្អូន ។ ចុងក្រោយ​វា​បាន​បញ្ចុះបញ្ចូល​គ្រួសារ​ឲ្យ​យល់ព្រម ។​

​ថ្ងៃ​រៀបចំ​វះកាត់ ក្រុមគ្រូពេទ្យ​និយាយ​ជាមួយ Ahmed Rakan Al-Shammari ថា វា​មិនចាំបាច់​ធ្វើ​រឿងនេះ ប្រសិន​មិន​ចង់ ។ តប​ទៅវិញ Ahmed Rakan Al-Shammari គ្រាន់តែ​សើច​ញញឹម​យ៉ាង​ស្រស់ ។ ចុងក្រោយ​វេជ្ជបណ្ឌិត​សួរ Ahmed Rakan Al-Shammari មាន​សំណូមពរ​អ្វី​ទេ​។ “​មាន​” វា​ឆ្លើយតប​យ៉ាង​ក្លាហាន “​ប្រសិន​ប្អូន​ខ្ញុំ ត្រូវការ​អ្វី​ផ្សេង​ពេល​ខ្ញុំ​នៅ​ពុំទាន់​ដឹងខ្លួន សុំ​លោកគ្រូ​ពេទ្យ​យក​ទាំងអស់​ទៅ​ចុះ និង​កុំ​សង​មក​ខ្ញុំ​វិញ​” ។​

​សម្តី​របស់ Ahmed Rakan Al-Shammari​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​នៅ​ទីនោះ​ទប់ទឹក​ភ្នែក​មិនបាន​។ ហើយ​គ្រូពេទ្យ​ម្នាក់​បាន​ចាកចេញ​ក្រៅ​មួយសន្ទុះ​ដោយសារ​ការ​រំជួលចិត្ត​ពេក ។​​សន្តាន​ចិត្ត Ahmed Rakan Al-Shammari ចំពោះ​ប្អូនប្រុស ត្រូវបាន​តបស្នង​ពេល​ការវះកាត់​បញ្ចប់​ដោយ​ជោគជ័យ ។ អាស្រ័យ​ដោយបាន​ខួរឆ្អឹង​ថ្មី សុខភាព Ziyad បានល្អ​ប្រសើរ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ចំណែក Ahmed Rakan Al-Shammari បាន​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ។​Ahmed Rakan Al-Shammari ត្រូវបាន​ប្រគល់​មេដាយ​ក្លាហាន​ដោយសារ​សង្គ្រោះ​ប្អូនប្រុស​​អាស្រ័យ​ដោយ​អំពើ​ដ៏​ថ្លៃថ្លា​របស់ Ahmed Rakan Al-Shammari មន្ទីរពេទ្យ Mayo បានប្រគល់​មេដាយ​ក្លាហាន​ដល់​ក្មេងប្រុស ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments