Header Ads

ញាក់សាច់ !!! បុរសចំណាស់ម្នាក់ ឡើងលើបង្គោលភ្លើងកម្ពស់ ៣០ម៉ែត្រ ហើយស្រែកដាក់មេក្រូថា…(មានវីដេអូ)

ថៃ៖ បុរសចំណាស់ម្នាក់ ត្រូវបានគេឃើញឡើងលើបង្គោលភ្លើងមួយដើម ក្នុងសាកលវិទ្យាល័យល្បីមួយ ក្នុងទីក្រុងបាងកក ដោយក្នុងដៃមានកាន់មេក្រូ និងបានស្រែករិះគន់ទៅលើបញ្ហាសំខាន់ៗក្នុងប្រទេសក្នុងនោះមានទាំងរឿងនយោបាយផងដែរ ។​ប្រភពពីសមត្ថកិច្ចក្រុងបាងកកបានឱ្យដឹងថា បុរសចំណាស់ខាងលើមានឈ្មោះ ផង ភូឌី អាយុ ៦៩ឆ្នាំ មកពីខេត្តសុគរថៃ មានអាជីពជាអ្នកលក់ព្រះគ្រឿង (រូបព្រះតូចៗ) ហើយគាត់បានព្យាយាមឡើងលើបង្គោលភ្លើងមានកម្ពស់ ៣០ម៉ែត្រ ដើម្បីនិយាយរឿងនយោបាយក្នុងប្រទេសថៃ ។

ប្រភពពីអ្នកនៅក្នុងហេតុការណ៍បានឱ្យដឹងថា បុរសចំណាស់ខាងលើ បានឡើងទៅដល់បង្គោលភ្លើង ក្នុងដៃកាន់មេក្រូតូចមួយហើយស្រែកថា «ខ្ញុំសុំទីធ្លានេះ និយាយរឿងនយោបាយបន្តិច ហើយក៏មានចំណុចសំខាន់ៗ ៣ទៀតគឺមានដូចជា រឿងប្រជាធិបតេយ្យ រឿងយុត្តិធម៌ និងរឿងភាពស្មើរសិទ្ធគ្នា» ។

បន្ទាប់ពីបានចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ច រួមជាមួយក្រុមសង្គ្រោះបានដាក់ពូកខ្យល់ដើម្បីការពារជីវិតបុរសចំណាស់រូបនោះ តែទោះជាយ៉ាងណា គាត់នៅតែតាំងចិត្តថា មិនព្រមចុះជាដាច់ខាត លុះត្រាតែបាននិយាយ ។

សូមបញ្ជាក់ថា បើយោងតាមប្រវត្តិរបស់បុរសចំណាស់រូបនោះ គឺគាត់ធ្លាប់បានឡើងលើបង្គោលភ្លើងចំនួន ៣ដងមកហើយ លើកទី ១កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥ លើកទី២ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០០៦ និងលើកទី៣ នេះនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ក្រៅពីនេះ គាត់ក៏ធ្លាប់បានឡើងដើមអំពិល នៅពីមុខទីស្ដីការនាយករដ្ឋមន្ត្រីផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments