Header Ads

ក្រឡបុរាណសម័យអង្គរ ចំនួន២ត្រូវបានអ្នកភូមិប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសអោយដឹងនៅថ្ងៃនេះថា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។

លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។លោក វណ្ណា បានឲ្យដឹងថា «ក្រឡទាំងពីរនេះឪពុកក្មេកលោកទេជាអ្នករកឃើញកាលពី ១៥ឆ្នាំមុននៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ជីកដីលក់។

បន្ទាប់មកគាត់ក៏ប្រគល់វាមកឲ្យខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយមកធ្វើផ្ទះរស់នៅក្រុងសៀមរាប។ ម្តាយក្មេកគាត់ក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣តម្រៀបគ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេកគាត់ក៏រក្សាទុករហូត»។

លោក វណ្ណា បានបញ្ជាក់ទៀតថា លោកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនមានរឿងអ្វីអាក្រក់កើតឡើងដែរ បើទោះតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារនោះ នៅពេលមានវត្ថុបុរាណរក្សាទុកក្នុងផ្ទះក៏ដោយ។

ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយអំពីពលរដ្ឋយកវត្ថុបុរាណផ្សេងៗដែលជីកបានទៅប្រគល់ឲ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរកតដូនតាឲ្យមានតម្លៃជាសាកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាវាទៀត បើបែកបាក់ មានតែបោះចោលឥតការ។

ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុងសតវត្សរ៍ទី៩ដល់ទី១៣នៃគ្រិស្តសករាជ។បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។

ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះសតវត្សរ៍ទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឫស្សីឬឡអន្លង់ធំ។ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅសតវត្សរ៍ទី១១ដល់ទី១៣នៃគ.ស។លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឲ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នេះ ពិតជាគួរឲ្យកោតសរសើរនិងគោរពឲ្យតម្លៃ។

គួរបញ្ជាក់ថា អ្នកជំនាញនឹងយកក្រឡបុរាណទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឲ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញ ពង្រឹងស្រទាប់រលោង និងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ៕

**** អានអត្តបទបន្ថែម៖ ផ្សិតខ្លាំង !!! បើស្រីៗបានហិត អាចឈានដល់ចំណុចកំពូល ****

បើនិយាយអំពីផ្សិត មនុស្សជាច្រើនអាចគិតដល់ផ្សិតដែលធ្វើជាអាហារ ថែមទាំងមានរសជាតិឆ្ងាញ់ពិសា ហើយផ្សិតខ្លះក៏មានសារធាតុពុលផងដែរ។ ប៉ុន្តែ មានផ្សិតមួយប្រភេទដែលចម្លែកមិនដូចផ្សិតដទៃនោះគឺ វាអាចធ្វើឱ្យមនុស្សស្រីឈានដល់ចំណុចកំពូលនៃតម្រេកកាមគុណបាន ដោយគ្រាន់តែហិតក្លិនរបស់វា។ ផ្សិតនោះឈ្មោះថា ផ្សិតឫស្សី ឬផ្សិតសំណាញ់។ ផ្សិតឫស្សី (Dictyophora indusiata) មានពូជជាច្រើនទូទាំងទ្វីបក្នុងពិភពលោក។

ចំណែកផ្សិតឫស្សី ដែលគេរកឃើញថា អាចធ្វើឱ្យមនុស្សស្រីដល់ចំណុចកំពូល គ្រាន់តែហិត គឺមានពូជច្រើនប្រភេទដែលមិនអាចទទួលទានបាន។ វាមានសំណាញ់ពណ៌ក្រហម លាយទឹកក្រូច ខុសពីសំណាញ់ប្រភេទផ្សេងៗដែលមានពណ៌ស និងលឿង។ សំណាញ់របស់វាមិនរីកទេ ប៉ុន្តែជាប់នឹងផ្កា។ ផ្សិតមាននៅកោះហាវ៉ៃ បរិវេណក្បែររណ្តៅភ្នំភ្លើង។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ កាលពីឆ្នាំ២០០២ រកឃើញថា ស្ត្រី១៦នាក់ បានហិតក្លិនផ្សិតឫស្សី ក្នុងចំណោមនោះ៦នាក់ ឈានដល់ចំណុចកំពូល។ ចំណែក១០នាក់ផ្សេងទៀត មានបម្រែបម្រួលសរីរាង្គកាយ ជាពិសេសចង្វាក់បេះដូងកើនឡើង ខណៈបុរសដែលបានចូលរួមពិសោធន៍ចំនួន២០នាក់អះអាងថា ផ្សិតប្រភេទនេះមានក្លិនស្អុយគួរឱ្យរអើម។

របាយការណ៍សិក្សាស្រាវជ្រាវ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិ International Journal of Medicinal Mushrooms បង្ហាញថា ផ្សិតឫស្សីប្រភេទនេះមានសមាសធាតុផ្សំក្នុងស្ព័រ (Spores) ដែលស្រដៀងទៅនឹងអ័រម៉ូន បញ្ជូនសរសៃប្រសាទ ដែលស្ត្រីបញ្ចោញវាចេញមកក្នុងខណៈរួមភេទ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments