Header Ads

ចប់បាត់!! ប៉ូលិសគេចាប់មនុស្សដាក់គុក ចម្លែកតែប៉ូលិសឥណ្ឌាចាប់លាដាក់គុក ពីបទលួចស៊ីដំណាំ (មានវីដេអូ)

ហ្វូងសត្វលាមួយក្រុមត្រូវបានបញ្ចូនចូលគុកក្នុងប្រទេសឥណ្ឌារយៈពេល ៤ ថ្ងៃ បន្ទាប់ពីវាបំផ្លាញដំណាំមានតម្លៃបំផុតសរុប ៩៣១ ដុល្លារ។ សត្វលា ៩ ក្បាលត្រូវបានគេប្រទះឃើញស៊ីដំណាំតម្លៃថ្លៃក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ខណៈដែលសត្វលាស៊ីដំណាំជាទម្លាប់ធម្មតារបស់វា វាគួរតែជាម្ចាស់របស់វាទេដែលត្រូវដាក់ទោស។ យោងតាមវេបសា Dailymail ម្ចាស់លាឈ្មោះ Kamlesh ត្រូវបានព្រមានមិនឱ្យព្រលែងលាទេ ដោយសារពួកវាធ្វើចោរស៊ីដំណាំនៅតំបន់នោះ។

អគ្គនាយកពន្ធនាគារនៅអូររី លោក Sita Ram Sharma លាតត្រដាងថា គ្មានច្បាប់ណា ដែលសត្វលាអាចត្រូវបានចាប់ខ្លួនដាក់គុកនោះឡើយ សូម្បីតែពួកវាប្រព្រឹត្តមិនត្រឹមត្រូវក៏ដោយ។ យ៉ាងណាមិញ លោក Sharma បកស្រាយថា សត្វលាត្រូវបានបង្ខាំង ៤ ថ្ងៃដើម្បីបង្រៀនមេរៀនមួយដល់ម្ចាស់វា ដែលមិនបានប្រុងប្រយ័ត្ន។

លោក Kamlesh ក្រោយមកក៏បានអង្វរឱ្យដោះលែងសត្វលាជាទីស្រឡាញ់របស់ខ្លួន ថែមទាំងមានអ្នកនយោបាយក្នុងស្រុកម្នាក់ជួយចេញប្រាក់សងថ្លៃខូចខាតទៀតផង។ ទីបំផុតសត្វលាត្រូវបានដោះលែងពីគុកវិញ ហើយវាមិនងាយស្រួលឡើយ មុនពេលម្ចាស់វាជួយសត្វលារបស់ខ្លួន៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments