Header Ads

សាហាវម៉េះ!! គ្រូពេទ្យ​ម្នាក់ ​ចាប់រំលោភ​ផ្លូវភេទ​លើ​ក្មេងស្រី​ជាង ១០០​នាក់ នៅ​ទីបំផុត​ត្រូវ….

សាហាវម៉េះ!! គ្រូពេទ្យ​ម្នាក់ ​ចាប់រំលោភ​ផ្លូវភេទ​លើ​ក្មេងស្រី​ជាង ១០០​នាក់ នៅ​ទីបំផុត​ត្រូវ….

អតីត​គ្រូពេទ្យ​ផ្នែក​កាយសម្ព័ន្ធ​មួយរូប​របស់​អាមេរិក​ឈ្មោះ​Larry Nassar ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦០​ឆ្នាំ ពីបទ​រំលោភ​ផ្លូវភេទ​លើ​ក្មេងស្រី​ជាង​១០០​នាក់ ក្នុងពេល​លោក​បម្រើការ​ជាមួយ​អង្គភាព​កីឡា​អាមេរិក​USA Gymnastics​។​ក្មេងស្រី​រងគ្រោះ​ទាំងអស់​គឺជា​អ​ត្ដព​លិ​ក​។​

មាន​រូបភាព​និង​វីដេអូ​ជាង​៣៧,០០០ ត្រូវបាន​រកឃើញ​នៅក្នុង​កុំព្យូទ័រ​របស់ Larry Nassar ដែល​សុទ្ធ​ជា​វីដេអូ​និង​រូបភាព​ក្មេងស្រី​រងគ្រោះ​។​គ្រូពេទ្យ​វ័យ​៥៤​ឆ្នាំ​រូបនេះ​នឹងត្រូវ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ពី​ខែមករា​ឆ្នាំ​២០១៨​ទៅ បន្ទាប់ពី​រកឃើញ​កំហុស​កាលពី​ខែកក្កដា​។​លោក​ក៏បាន​សារភាព​ហើយ​ដែរ និង​បង្ហាញ​អារម្មណ៍​ស្ដាយក្រោយ​ចំពោះ​អ្វីដែល​លោក​បានធ្វើ​។​លោ​កថា​រង់ចាំ​ទទួលទោស​ជានិច្ច​ដើម្បី​កែប្រែ​កំហុសឆ្គង​។​

កាលពីពេល​កន្លងទៅ​គេ​នៅចាំ​បាន​ថា មាន​ករណី​ស្រដៀង​គ្នា​នេះដែរ​គ្រូពេទ្យ​រោគ​ចិត្ត​ល្មោភកាម រំលោភ​សាកសព​អ្នកជំងឺ តាម​ប្រភពពី Viral4real បានឱ្យដឹងថា ជំនួយការ​គិលានុប្បដ្ឋាយិកា​ម្នាក់ ហ៊ាន​លួច​រំលោភ​សាកសព​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ ។ វា​ពិតជា​ឈឺផ្សា​រណាស់ នៅពេល​មាន​គេ​បំពាន​លើ​មនុស្ស​ដែល​យើង​ស្រលាញ់ ។ អ្វីដែល​កាន់តែ​ពិបាក​ទ្រាំ​ទៀត​នោះ គឺមាន​មនុ​ស្សមក​ធ្វើ​ទង្វើ​មិន​សមរម្យ​លើ​សាកសព​មនុស្ស​ទៀត​។​

បុរស​ម្នាក់ ដែលជា​ប្តី​របស់​សាកសព​អ្នកជំងឺ​ដែល​ស្លាប់ ដោយសារ​ជំងឺ​សួត បានឃើញ​ជំនួយការ​គិលានុប្បដ្ឋាយិកា​ម្នាក់ រំលោភ​សាកសព​ប្រពន្ធ​ខ្លួន ។ ដោយ​គ្រាន់តែ​ឃើញ​ភ្លាម គាត់​ក៏បាន​ដាល់​មួយ​ដៃ ហើយ​ចាប់​ឲ្យ​ច្បាប់​ជា​អ្នកដោះស្រាយ ។​អ្នករំលោភ​សាកសព​មាន​ឈ្មោះថា Grover Macuchapi អាយុ​២៧​ឆ្នាំ ។ រូបគេ​គឺជា​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ Hospital de Clinicas ក្នុង​ទីក្រុង La Paz ប្រទេស​បូ​លី​វី ។ នៅពេល​ចាប់ខ្លួន រូបគេ​បាន​ដោះសា​រថាខ្លួន​ពិតជា​មិនដឹង​ខ្លួន​សោះ ពេល​កំពុង​ធ្វើ​ទង្វើ​មិន​សមរម្យ​លើ​សាកសព​ស្ត្រី​ម្នាក់​នោះ​។ បុរស​ជនល្មើស​បានលើកឡើង​ថា​៖ «​វា​ដូចជា​សុ​បិ​ន្ត​អញ្ចឹង ។ អ្វីដែល​ខ្ញុំ​អាច​ចងចាំ​បាន គឺ​នៅពេលដែល​ប្តី​របស់​នាង​ដាល់​ខ្ញុំ​មួយ​ដៃ​» ។​

គួរ​បញ្ជាក់ថា ការមានចំណង់​ជាមួយនឹង​សាកសព គឺជា​ជំងឺផ្លូវចិត្ត​មួយ ដែល​ភាសា​បច្ចេកទេស ហៅថា Necrophilia ។ ចំពោះ​អ្នក​ដែលមាន​ជំងឺ​នេះ គឹ​តែងតែមាន​អារម្មណ៍​ស្នេហា​ជាមួយនឹង​សាកសព ហើយ​ចង់តែ​រួមភេទ​ជាមួយ ៕​

ប្រភព៖​ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments