Header Ads

សូមប្រយ័ត្នពួកឥណ្ឌាបោក!! នៅក្រុងព្រះសីហនុ ទាញដៃជនរងគ្រោះ ឲ្យអង្គុយទាយ ហើយទារប្រាក់១៦០ដុល្លារ

សូមប្រយ័ត្នពួកឥណ្ឌាបោក!! នៅក្រុងព្រះសីហនុ ទាញដៃជនរងគ្រោះ ឲ្យអង្គុយទាយ ហើយទារប្រាក់១៦០ដុល្លារ

ព្រះ​សីហ​នុ​ ៖​ កម្លាំង​នគរបាល​ទេសចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​ជនជាតិ​ឥណ្ឌា​ ៣​នាក់​ដែល​ពាក់ព័ន្ធ​ ករណី​ឆរ​បោក​កាលពី​រសៀល ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ទេសចរណ៍ ​បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់ ​និង​ការ​ចង្អុល​ពី​ជន​រង​គ្រោះ​ថា​​ មាន​ជនជាតិ​ឥណ្ឌា​មួយ​ក្រុម​ មាន​គ្នា​៣​នាក់​ បាន​ប្រព្រឹត្តិ​អំពើ​ឆបោក​ ដោយ​ពួក​គេ​ បាន​ធ្វើ​ជា​អ្នក​ទស្សន៍​ទាយ​ គិត​ប្រាក់​ពី​ភ្ញៀវ ​ដែល​មក​លេង​កំសាន្ត​ នៅ​តាម​ឆ្នេរសមុទ្រ​ អូរ​ឈើទាល​ ក្រុងព្រះសីហនុ​ ក្នុង​នោះ​ជន​រង​គ្រោះ​ បញ្ជាក់​ថា ​ពេល​ទស្សន៍​ទាយ​នោះ ​ជនសង្ស័យ​២​នាក់ ​បាន​ចាប់ដៃ​ខ្លួន​ ទាំង​សងខាង ​ទាញ​ឲ្យ​អង្គុយ​ចុះ​ ហើយ​ឲ្យ​ជន​រង​គ្រោះ​ ទៅ​រំដោះគ្រោះ​ ដោយ​បង្ខំ​យក​ប្រាក់ពីគាត់ ​ចំនួន១៦០​ដុល្លារ​ បន្ទាប់​មក​ហុច​ប្រាក់​ដែលយកពីគាត់នោះ ទៅ​ឲ្យគ្នាវាជា​ជន​ទី​៣​ ។​​លោកស្នងការ​បន្ត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ RENE​ WALTER​ GEIGER​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ បាត់​បង់លុយ​ ១៦០​ដុល្លារ​។​

ជនសង្ស័យ​ទី​១-​ឈ្មោះ​ SING​ SAWAN​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ ឥណ្ឌា​ កាន់​លិខិត​ ឆ្លង​ដែន​លេខ​ L99562​ 5​ មាន​សុពលភាព​ដល់​ថ្ងៃ​ទី​៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០២៤​ មុខរបរ​ ទេសចរណ៍​ ស្នាក់​នៅ​ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ ទី​២-​ឈ្មោះ​ NISHAN​ SINGH​ ភេទ​ប្រុ​ ស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ ឥណ្ឌា​ កាន់​លិខិតឆ្លងដែន​លេខ​ M​ 8535094​ មាន​សុពលភាព​ដល់​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៥​ មុខរបរ​ ទេសចរណ៍​ ស្នាក់​នៅ​ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ និង​ទី​៣-​ឈ្មោះ​ RAND​ HAWA​ SINGH​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ ឥណ្ឌា​ កាន់​លិខិតឆ្លងដែន​លេខ​ K​ 0333465​ មាន​សុពលភាព​ដល់​ ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០២២​ មុខរបរ​ ទេសចរណ៍​ ស្នាក់​នៅ​ ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ​វត្ថុ​តាង​ចាប់​យក​ប្រាក់​ចំនួន​១៦០​ ដុល្លារ​ ។​​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ នគរបាល​កំពុង​បន្ត​និ​តិ​វិធី​តាម​ ផ្លូវច្បាប់​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments