Header Ads

ឆាប់ៗនេះហើយ!! រថភ្លើង​អាកាស​ទំនើបដំបូង​បង្អស់​នៅភ្នំពេញ នឹង​រត់​តាម​ផ្លូវធំៗចំនួន ៥

គម្រោង​រថភ្លើង​លើ​អាកាស AGT នឹង​ចាប់​ផ្តើម​រត់​តាម​ផ្លូវ​ធំៗចំនួន ៥ ឆាប់ៗដូចជា បណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ដោយ​ចម្ងាយ​សរុប​ចំនួន ១៨ គីឡូម៉ែត្រ។

គម្រោង​រថភ្លើង​អាកាស​ដំបូង​បង្អស់​នៅ​ក្រុងភ្នំពេញ​នេះ បាន​បង្ហាញកាលព្រឹកមិញ នៅសាលរាជធានីភ្នំពេញ ដោយ​មាន​ក្រុមការងារបច្ចេកទេសអង្គការ JICA និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ខ្សែរថភ្លើងលើអាកាស AGT លើអាកាសនេះ នឹង​ជួយ​កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏​ដូចជា​លើក​ស្ទួយ​ដល់​វិស័យ​​ដឹកជញ្ជូនលើ​អាកាស​របស់​កម្ពុជាឲ្យ​កាន់​តែ​ផុសផុលឡើង​នាពេលអនាគត៕

**** អានអត្តបទបន្ត៖​ ចំណងដៃចុងក្រោយរបស់ Jonghyun “Only One You Need” ត្រៀមចេញនៅដើមឆ្នាំ ២០១៨ ខាងមុខ (មានវីដេអូ) ****

ការស្លាប់ទាំងវ័យក្មេងរបស់តារាចម្រៀងកូរ៉េ Kim Jonghyun បង្ករនូវសោកនាដកម្មដ៏ធំមួយសម្រាប់អ្នកគាំទ្រ និងប្រជាជនកូរ៉េ។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺ មិនថ្ងៃធ្វើអត្តឃាតប៉ុន្មានថ្ងៃ Jonghyun បានប្រគុំតន្រ្តីទោល ដោយបានច្រៀងនូវបទថ្មី ត្រៀមនឹងបញ្ចេញឆ្នាំ ២០១៨ ខាងមុខនេះទៀតផង។ បើតាមការឲ្យដឹងរបស់ហ្វេន បទចម្រៀងមួយនេះ មានចំណងជើងថា “Only One You Need” ជាចម្រៀងដែលនិយាយពីរបស់មួយដែលបាត់បង់ទៅពីរាងកាយ តែនៅមានអារម្មណ៍ដូចជាវានៅដូចដើម។

Jonghyun ថែមទាំងបាននិយាយកំឡុងពេលសម្ដែងថា ខ្លួននិពន្ធបទនេះឡើងបំណងមិនចង់ឲ្យគ្រប់គ្នាកុំសោកសៅ ពេលដែលអ្នកឈឺចាប់ព្រោះមនុស្សដែលអ្នកស្រលាញ់ចាកចេញទៅ។ តាមការឲ្យដឹងរបស់ក្រុមហ៊ុន SM បានឲ្យដឹងថា បទចម្រៀងនេះ ក៏បានថតជា MV រួចរាល់ងស់ហើយ គឺចាំតែថ្ងៃចេញនៅខែមករា ឆ្នាំ ២០១៨ នេះ តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាចម្រៀងដែលហ្វេនថតបានក្នុងកំឡុងពេលចូលរួមតន្រ្តី៖

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments