Header Ads

សូមប្រយ័ត្ន!! ពេលនេះព្យុះដែលផ្សាយពីថ្ងៃមុនបានវិវត្តន៍ខ្លួនកាន់តែខ្លាំង ដែលបង្កអោយមាន...

ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យ ៖

- មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ។

សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

សេចក្តីជូនដំណឹងបន្ថែម ស្តីពី ឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា ៖

- ព្យុះ តឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។

- សូមអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ ។

**** អានអត្តបទបន្ថែម៖ សុភ័ក្រ កុសុម៉ា កាន់តែឡើងកូដ សម្រស់កាន់តែស្អាត សូម្បីប្រធានសមាគមសិល្បៈក៏ធ្លោយមាត់ថា…. ****

ពិធីការនីបានសម្ដី កញ្ញា សុភ័ក្រ កុសុម៉ា កំពុងកើនសន្ទុះគាំទ្រពីសំណាក់បងប្អូនខ្មែរគ្រប់ស្រទាប់ ដោយសារតែវោហាសព្ទដ៏ពូកែ និងទេពកោសល្យសិល្បៈបន្ថែមពីលើផងនោះ។ សព្វថ្ងៃនេះ កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានទីផ្សារការងារច្រើន ទាំងជាតំណាងម៉ាកផលិតផល វង់តន្រ្តីការ និងកម្មវិធីទូរទស្សន៍ផង ធ្វើឲ្យរឹតតែមានទស្សនិកជនជាច្រើនកាន់តែស្គាល់ច្រើនឡើង។ ទន្ទឹមនឹងអាជីពកំពុងកាក់កប ពិធីការនីសម្បុរស្រអែមរូបនេះត្រូវគេសម្គាល់ថា កាន់តែមានសម្រស់ស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតសូម្បីតែប្រធានសមាគមសិល្បៈ​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពោលពាក្យសរសើរដែរ។

អ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែធ្លោយមាត់សរសើរពីសម្រស់ សុភ័ក្រ កុសុម៉ា តាមគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ល្បីណាស់ឥឡូវ ហើយ ស្អាតខ្លាំងទៀតផងមីងណឹង ម្សិលមិញបើកុំចែរវល់មិនដឹងមីងណឹងកូរចែយ៉ាងណាទេ»។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ថែមទាំងភ្ជាប់រូបភាពជាច្រើនសន្លឹករបស់កញ្ញា សុភ័ក្រ កុសុម៉ា ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនបញ្ចេញមតិគាំទ្រ។ កុំឲ្យខាតពេល តោះ! ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments