Header Ads

ផ្អើលគ្រប់គ្នា!! កំពុងរៀបចំបុណ្យសពឪពុក ស្រាប់តែឮសម្លេង ចេញពីមឈូស ពេលបើកគម្របមើល ស្រាប់តែ…

ក្រុមគ្រួសារជនជាតិចិនមួយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានឮសម្លេងឪពុករបស់ខ្លួន គោះពីខាងក្នុងមឈូស ខណៈដែលពួកគេគិតថា គាត់បានស្លាប់បាត់ទៅហើយ។

សមាជិកគ្រួសាររបស់លោកតា វ័យ៧៥ឆ្នាំ ដែលបាននាំគ្នារៀបចំពិធីបុណ្យសពឲ្យគាត់បាននិយាយថា ពួកគេប្រញាប់ប្រញ៉ាល់នាំគ្នារត់ទៅបើកគម្របក្តារមឈូសភ្លាមៗ បន្ទាប់ពីឮសម្លេង។ បន្ទាប់ពីបានភ្ញាក់មកវិញ បុរសចំណាស់ជាឪពុក បានសួរកូនប្រុសរបស់គាត់ ដែលកំពុងតែភាំងភ្លឹកថា “មានរឿងអីកើតឡើង?”។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រូបនេះ ត្រូវបានគេគិតថាស្លាប់អស់រយៈពេលជាង៨ម៉ោងទៅហើយ ទើបក្រុមគ្រួសាររបស់គាត់ បានរៀបចំពិធីបុណ្យសពឡើង។

ហេតុការណ៍នេះ ត្រូវគេដឹងថាបានកើតឡើងនៅភូមិ Yujing ខេត្ត ស៊ីឈួន កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។ លោក Huang Mingquan ដែលជាកូនប្រុស បានឲ្យដឹងថា មឈូសនោះ បានបើកចំហរប្រហែលជា៥ស.ម នៅពេលដែលឪពុករបសលោកបានដឹងខ្លួន និងខំប្រឹងរើបម្រាស់នៅក្នុងនោះ។

យោងតាមសម្តីបុរសម្នាក់ដែលរស់នៅក្នុងភូមិកើតហេតុបានឲ្យដឹងថា បុរសចំណាស់ជាឪពុកនេះ មានជំងឺមហារីកបំពង់អាហារជាយូរណាស់មកហើយ ហើយកាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន គាត់បានដាច់ខ្យល់ មិនដកដង្ហើមទាល់តែសោះ ហើយរាងកាយប្រែជាត្រជាក់ និងមិនកម្រើកទាល់តែសោះ។ បន្ទាប់ពីមានរឿងបែបនេះ ទើបពួកគេគិតថា គាត់បានស្លាប់បាត់ទៅហើយ ក៏រៀបចំពិធីបុណ្យសពតែម្តងទៅ។

រយៈពេលជាង២ម៉ោងក្រោយ ពេលគិតថាគាត់បានស្លាប់ រាងកាយរបស់លោកតានេះ ត្រូវបានគេដាក់ចូលក្នុងមឈូស ប៉ុន្តែនៅម៉ោងប្រមាណជា ៥ល្ងាចពួកគេក៏បានឮសម្លេងចេញពីក្តារមឈូសវិញ។

បច្ចុប្បន្នលោកតា កំពុងតែដេកសម្រាកនៅក្នុងផ្ទះរបស់គាត់ ហើយស្ថានភាពរបស់គាត់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងលក្ខខណ្ឌមួយ ដែលមានស្ថេរភាពនិងអាចឆ្លើយតបទៅនឹងសំណួររបស់អ្នកដទៃបានទៀតផង៕

**** អត្តបទបន្ត៖ ប្លែកភ្នែក! អ្នកលក់ចេកចៀនបែបថ្មី ធ្វើឲ្យអ្នកទិញ ស្ទើរឈាមច្រមុះ ****

ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់អ្នកលក់ចេកចៀនតាមដងផ្លួវ២នាក់ បានធ្វើឲ្យមានភាពចលាចលពេញប្រព័ន្ធអ៉ីនធឺណេតតែម្តង។

រូបភាពនារីស៊ិចស៊ីលក់ចេកចៀននេះ ត្រួវបានបង្ហោះដោយគេហទំព័រ Facebook មួយដែលមានឈ្មោះថា Pak Get Pak Break ដែលបានធ្វើមានអ្នកចែករំលែករហូតដល់រាប់ពាន់នាក់។

បន្ថែមពីលើរូបភាពទាំងនោះ គេក៏មានសរសេរពាក្យភ្ជាប់មួយចំនួនដែរថា “ខ្ញុំបានទិញចេកចៀនពីពួកគេ ហើយខ្ញុំបានញ៉ាំវានៅមុខហាងរបស់ពួកគេទាល់តែអស់ បន្ទាប់មក ខ្ញុំក៏ទិញបន្ថែមទៀត”។

លើសពីនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបញ្ចេញយោបល់ថា “ពួកយើងមិនបានចាប់អារម្មណ៍ទៅលើចេកដែលគេលក់នោះទេ គឺពួកយើងចាប់អារម្មណ៍ទៅលើផ្លែឪឡឹកច្រើនជាង” ។

ប៉ុន្តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់មិនត្រឹមត្រូវមកលក់ចេកចៀនបែបនេះដែរ។

ទោះបីជាយ៉ាងណា មិនមានសេចក្តីរាយការណ៍ណាមួយដែលបង្ហាញថា កន្លែងលក់ចេកចៀន ដែលមានអ្នកលក់ដ៏ស៊ិចស៊ីទាំង២នាក់នេះ មានទីតាំងនៅកន្លែងណាឲ្យច្បាស់នោះទេ ក៏ព្រោះតែម្ចាស់ទំព័រ Facebook នេះ មិនអាចធ្វើការទំនាក់ទំនងសុំព័ត៌មានបន្ថែមបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments