Header Ads

អុញនោះ!! ឃើញផ្លាស់សំលៀកបំពាក់ស្អាតពេក ទ្រាំមិនបានក៏ចាប់រំលោភតែម្តងទៅ តែចុងក្រោយក៏…

អុញនោះ!! ឃើញផ្លាស់សំលៀកបំពាក់ស្អាតពេក ទ្រាំមិនបានក៏ចាប់រំលោភតែម្តងទៅ តែចុងក្រោយក៏…

មានហេតុ​ការណ៍​មួយបានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លំ ភូមិ​ដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញដោយមាន ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់ជន​រងគ្រោះ​នាំ​គ្នា​ដេញ​តាម​ចាប់​ខ្លួន​បាន ហើយក៏ប្រគ​ល់​ឲ្យកម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើ​ការ​ឃាត់​ខ្លួន​និង​សាក​សួរ​បន្ត ក្រោយ​ពី​ជន​ល្មោ​ភ​កាម​រូបនេះ បាន​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ផ្លាស់​សម្លៀក​បំពាក់ ដោយ​មិន​បាន​ចាក់​គន្លឹះ​ទ្វារ ទើប​ចូល​ទៅ​ចាប់​រំលោភ ។

ចំពោះជន​​សង្ស័យ​​នេះ ​មាន​​ឈ្មោះ សួន សារ៉េ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក​ដ ហើយស្នាក់​នៅ​ភូមិ​ដើមស្លែង សង្កាត់ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយបានធ្វើ​សក​ម្មភា​ព​ចាប់​រំ​លោភ​ក្មេង​ស្រី​រង​គ្រោះអាយុ​១៦ឆ្នាំ ដែល​ទើប​នឹង​ត្រឡប់​មក​ពី​លក់​ដូរ​នៅ​ផ្សារ​វិញ​រួច​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ក្នុង​បន្ទប់​ដូរ​សម្លៀក​បំពាក់​ដោយនាងភ្លេច​ដាក់​គន្លឹះ​ទ្វារ​បន្ទប់ ទើបបណ្តាលឲ្យជននេះអាច​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​សេពសន្ថវៈ តែមិន​សម្រេច​ត្រូវ​ជន​រងគ្រោះ​ឃើញ​ស្រែក​ឲ្យ​គេ​ជួយ ធ្វើឲ្យ​ជន​សង្ស័​យ​ភ័យ ក៏​រត់​ចុះ​មក​ក្រោម ត្រូវបាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នាំ​គ្នា​ដេញ​ចាប់​បាន ប្រគល់​ឲ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ២ ដើម្បី​សាក​សួរបន្ត និង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់ អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ កសាង​សំណុំ​រឿង​បន្ត​បញ្ជូនខ្លួន​ទៅ​កាន់​តុលា​ការ​ចាត់​​ការ​តាមផ្លូវ​ច្បាប់​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments