Header Ads

ក្លាហានម៉េះ!! ក្លែងខ្លួនធ្វើជាក្រពើ ទៅអង្អែលក្បាលក្រពើពូជកាចសាហាវ ចុងក្រោយ...

ក្លាហានម៉េះ!! ក្លែងខ្លួនធ្វើជាក្រពើ ទៅអង្អែលក្បាលក្រពើពូជកាចសាហាវ ចុងក្រោយ...

ជំនោរខ្យល់នាំមកនូវចំហាយក្ដៅមកប៉ះស្បែកមានអារម្មណ៍ថា ក្ដៅក្រហាយដូចជាត្រូវភ្លើងរលាក ។ទីក្រុង នីល រ៉េជៀន ប្រទេសតង់សានី គឺជាតំបន់មួយមានសត្វក្រពើអាហ្វ្រិកដែលកើតចេញពីបុព្វបុរសក្នុងទន្លេនីល ជាប្រភេទសត្វក្រពើពូជកាចបំផុត។ពួកកម្មករជនជាតិស្បែកខ្មៅ តង់សានី មួយហ្វូងនាំគ្នាសែងរបស់អ្វីម្យ៉ាងចុះពីលើរថយន្ដផ្ទុក ដែលសំចតនៅត្រង់មាត់ច្រាំងទឹកសំបូរទៅដោយពូជក្រពើកាចៗ។

នៅពីក្រោយពួកកម្មករមានជនជាតិអឺរ៉ុបម្នាក់ដើរតាមពីក្រោយបណ្ដើរស្រែកប្រាប់ឲ្យពួកអ្នកសែងប្រយ័ត្នប្រយែងលើវត្ថុដែលពួកគេកំពុងតែដាក់នៅលើស្មា។ លុះទៅដល់មាត់ច្រាំង ទឹកដែលមានស្ថានភាពចំណោតទៅកាន់កន្លែងរស់នៅរបស់ពួកសត្វក្រពើ ពួក កម្មករក៏នាំ គ្នា ទម្លាក់ វត្ថុនោះចុះពីលើស្មាយឺតៗ។វាគឺជារូបសត្វក្រពើសិប្បនិម្មិតដែលលោក ព្រេឌី បា អ្នកធម្មជាតិវិទ្យាបានចំណាយពេលវេលាផលិតវាឡើងរហូតដល់បានសំរេច។ លោក ព្រេឌី ក៏ជាអ្នកសត្វវិទ្យាជនជាតិអាមេរិកាំង ដែលយល់ព្រមដាក់ទុនជីវិតផ្ទាល់ខ្លួនទៅលើការសិក្សាស្រាវជ្រាវនិងថតខ្សែភាព យន្ដពាក់ព័ន្ធទៅ នឹងជីវិត ពួកសត្វកំណាចប្រកបដោយភាពក្លាហានបំផុត។លោក ព្រេឌី បានផ្ដល់បទសម្ភាសន៍ដល់បណ្ដា អ្នកសារព័ត៌មាន ដែល បានចោទសួរថា “ហេតុដូចម្ដេចក៏មិនប្រើម៉ាស៊ីនកាមេរ៉ា ថតខ្សែភាពយន្ដ ពីចម្ងាយវិញ?។ លោក ព្រេឌី បានឆ្លើយទៅវិញថា ”កាមេរ៉ាប្រភេទថតទាញពីចម្ងាយមិនអាចបំពេញតំរូវការប្លង់រូបភាព ណាមួយដែលយើងចង់បាន នោះទេ។
ដូច្នេះរូបភាពដែលយើងទទួលបានពុំមានលក្ខណៈសំបូរបែប ប៉ុន្ដែប្រសិនបើប្រើវិធីសាងសត្វក្រពើសិប្បនិម្មិតហើយលូនចូលទៅថតនោះ នឹងទទួលបានរូបភាពល្អិតល្អន់បំផុត។លោក ព្រេឌី បង្កើតរូបភាពសត្វក្រពើមានរូបរាងស្ទើរដូចបេះបិទ ដោយគ្រោងឆ្អឹង ខាងក្នុងប្រើដែក អាលុយមីញ៉ូម រីឯផ្នែកខាងក្រៅហ៊ុំព័ទ្ធស្រោមដោយស្បែកក្រពើបែបពិសេស។ នៅ ត្រង់ពីមុខមានរូបក្បាលក្រពើដែលមាន លក្ខណៈ ដូចជា ក្បាលសត្វក្រពើបេះបិទ។ នៅផ្នែកខាងក្រោយវិញ មានតួកន្ទុយដែលត្រូវបានគេរៀបចំឲ្យមានតុល្យគ្នារវាងតួខ្លួន។
ផ្នែកខាងក្នុងវិញមានលក្ខណៈប្រហោងដោយរៀបចំទុកឲ្យអ្នកចូលទៅខាងក្នុងងាយថត និងលូនវារមិនទើសទែងពួកកម្មករនាំគ្នាឈរ លីសំបកតួសត្វក្រពើ រង់ចាំនៅមាត់ច្រាំង លោក ព្រេឌី ចុះទៅតាមក្រោយកិតៗ។ ក្រោយពេល ត្រៀមលក្ខណៈ គ្រប់គ្រាន់ហើយ លោក ព្រេឌី ក៏លុតជង្គង់ក្នុងរូបភាពវារ ជើង៤។ បន្ទាប់មកពួកកម្មករក៏ជួយគ្នាដាក់គ្រោងសំបកតួក្រពើពីលើខ្នងលោក ព្រេឌី ដោយលោកបានបញ្ជាឲ្យកម្មកររំកិលងាកឆ្វេង ងាកស្ដាំ រហូតដល់ចូលស៊ុបល្អ។ រួចហើយពួកកម្មករក៏នាំគ្នាឡើងមកលើច្រាំងវិញ លាក់ខ្លួនចាំឃ្លាំមើលហេតុការណ៍ដែលនឹងកើតនាពេលបន្ដិចខាងមុខនេះ។លោក ព្រេឌី ចាប់ផ្ដើមលូនគើមៗបែបជើង៤ដូចជា ជាសត្វក្រពើ វារចូលទៅក្នុងហ្វូងសត្វក្រពើកំណាចដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងថតរូបភាព។ ពួកសត្វក្រពើវាមានកែវភ្នែកមិនសូវមុតល្អប៉ុន្មានទេ ទើបពួកវាមើលមិនស្គាល់ថា ជាសត្វក្រពើក្លែងក្លាយ ទោះ ជា សត្វប្រភេទនេះមាន ច្រមុះពូកែ ស្រង់ក្លិនក៏ដោយចុះ។ ប៉ុន្ដែដោយសារក្បាលក្រពើជាក្បាលមែនទែន ស្បែកក៏មែនទែន ហើយ កន្ទុយ ក៏មែនទែនទៀតនោះ ទើបធ្វើឲ្យពួកវាលែងមន្ទិលសង្ស័យ ហើយគិតថាជាបក្សពួករបស់ខ្លួននោះ។
លោក ព្រេឌី ម្ដងវារទៅខាងនេះម្ដងវារទៅខាងនោះ ដើម្បីប្រមូលយករូបភាពផ្សេងៗដែលលោកពេញចិត្ត។ ក្រោយពេលថត បាន ល្មម គ្រប់គ្រាន់ហើយ លោកក៏លែងថត ហើយវារត្រលប់មកវិញ ព្រមដោយរូបភាពដើម្បីយកទៅកាត់ត ហើយបញ្ចូលបទបរិយាយ។ នេះ ជា លើកទីមួយហើយដែលមនុស្សទូទាំងពិភពលោកបានមើលឃើញខ្សែជីវិតរស់នៅតាមធម្មជាតិរបស់សត្វក្រពើ ប្រៀប បាន ចូលទៅ ប្រឡូក នៅជាមួយដោយខ្លួនឯងដែរ។ក្រៅពីនេះ លោកព្រេឌី នៅមានគំរោងថតធ្វើខ្សែភាពយន្ដដែលពាក់ព័ន្ធទៅនឹងការទ្រទ្រង់ជីវិតរបស់ ហ៊ីបប៉ូប៉ូតេម៉ាស់ ក្នុងធម្មជាតិម្ដងទៀត ដែលចាត់ទុកថា ជាជំហានថ្មីក្នុងការងារថតភាពយន្ដឯកសារនៃជីវិតសត្វលើផែនដី៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments