Header Ads

រកឃើញសាកសពកូនតោពីរក្បាល កប់ចោលនៅក្នុងដុំទឹកកកអស់រយៈពេលជាង៥ម៉ឺនឆ្នាំ

រកឃើញសាកសពកូនតោពីរក្បាល កប់ចោលនៅក្នុងដុំទឹកកកអស់រយៈពេលជាង៥ម៉ឺនឆ្នាំ

សាកសពកូនតោពីរក្បាលត្រូវបានគេប្រទះឃើញដោយចៃដន្យបំផុត បន្ទាប់សត្វតោទាំងពីរក្បាលបានស្លាប់ និងកប់ចោល ក្នុងដុំទឹកកកអស់រយៈពេល ៥៥ ០០០ ឆ្នាំ។ សត្វតោពីរក្បាលនេះជាប្រភេទសត្វតោកម្រ ហើយពូជប្រភេទនេះត្រូវបានគេអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីកុំឲ្យវាដាច់ពូជ។ តោទាំងពីរក្បាលនេះត្រូវបានគេដាក់ឈ្មោះថា Uyan និង Dina។

បើយោងតាមក្រុមអ្នកវិជ្ជាសាស្ត្របានអះអាងថា សត្វតោទាំងពីក្បាលមានបានស្លាប់នៅពេលពួកវាមានអាយុត្រឹមតែ ២ ឬ ៣ សប្តាហ៍ប៉ុណ្ណោះ។ ហើយមូលហេតុដែលធ្វើឲ្យពួកវាស្លាប់នោះគឺដោយសារគ្មានចំណីអាហារសម្រាប់ស៊ី ព្រោះថាខណៈពេលនោះគឺសម័យកាលដែលព្យុះទឹកកកបានវាយប្រហារតំបន់ដែលវារស់នៅជាខ្លាំង ដែលធ្វើឲ្យពួកវាមិនអាចដើររកចំណីបាន និងស្លាប់ក្នុងព្យុះទឹកកកនោះតែម្តង។ បច្ចុប្បន្នតោទាំងពីរនេះត្រូវបានគេរក្សាទុកនៅក្នុងមន្ទីរពិសោធណ៍មួយនៅក្នុងប្រទេសរុស្សី ហើយក៏មានអ្នកវេជ្ជសាស្រ្តមកពីបណ្ដាប្រទេសជាច្រើនមកសិក្សា និងស្រាវជ្រាវពីពួកវាដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments