Header Ads

ពិតជាហួសហេតុពេកហើយ!!! ប្រជាជនឥណ្ឌាបានបញ្ជូនសាច់ញាតិចាស់ៗ ឲ្យទៅជាចំនីសត្វខ្លា ដើម្បីទទួលសំនងពីរដ្ឋាភិបាល

ឥណ្ឌា៖ នៅថ្ងៃទី ៥ ខែកក្កដា កន្លងទៅនេះ គេហទំព័ររបស់ ABSOLUTE CENTER បានរាយការណ៍ថា អ្នកភូមិក្រីក្រនៅក្នុងភូមិមួយដែលមានទីតាំងស្ថិតនៅតំបន់ Pilibhit នៅខេត្ត Uttar Pradesh ប្រទេសឥណ្ឌា ដែលជាតំបន់សម្បូរសត្វខ្លា បានបញ្ជូនសាច់ញាតិចាស់ៗ នៅក្នុងព្រៃជាចំនីខ្លា ដើម្បីទទួលសំណងពីរដ្ឋាភិបាល។ រឿងនេះត្រូវបានបង្ហាញដោយបុគ្គលិកនៃការិយាល័យគ្រប់គ្រងសត្វព្រៃឧក្រិដ្ឋកម្មនៅរដ្ឋ Utra Pradesh បន្ទាប់ពីការស៊ើបអង្កេតមានករណីស្លាប់អ្នកភូមិជាច្រើន។

រូបតំនាង

សម្រាប់សត្វខ្លាទាំងនោះ ត្រូវបានគេអនុញ្ញាតលែងឱ្យរស់នៅមានសេរីភាព ដូច្នេះបើអ្នកភូមិចូលទៅតំបន់នោះ ពួកគេអាចនឹងមានគ្រោះថ្នាក់ ហើយរដ្ឋាភិបាលនឹងមិនទទួលខុសត្រូវឡើយ។ តែបើមានសត្វខ្លាចេញពីព្រំប្រទល់នោះមកខាំគេឯង នោះរដ្ឋនឹងធ្វើការចេញជាសំនងទៅពួកគេ។ ដោយសារសង្កេតឃើញមានភាពមិនប្រក្រតីក្នុងការស្លាប់នេះ ទើបគេសម្រេចចិត្តស៊ើប ហើយក៏បានដឹងថា​ អ្នកភូមិនៅតំបន់នេះបានបញ្ជូនសាច់ញាតិចាស់ជរាឱ្យទៅជាចំនីសត្វខ្លា ដើម្បីទាមទារសំណងពីរដ្ឋ។ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តនោះគឺថា បន្ទាប់ពីការពិតត្រូវលាតត្រដាង អ្នកភូមិទាំងអស់មិនបានបដិសេធនោះទេ ថែនទាំងទទួលស្គាល់ថា វាំជាមធ្យោបាយតែមួយគត់ក្នុងការគេចចេញពីភាពក្រីក្រ។ ខណៈពេលដែលការិយាល័យគ្រប់គ្រងឧក្រិដ្ឋកម្មព្រៃឈើរបស់រដ្ឋ មានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការស៊ើបអង្កេតនិងរបាយការណ៍ដែលទទួលបានពីអ្នកភូមិ មុននឹងបញ្ជូនបញ្ហាទៅទីភ្នាក់ងារអភិរក្សសត្វខ្លាថ្នាក់ជាតិសម្រាប់ដោះស្រាយ៕

រូបតំនាង

**** អត្តបទបន្ត៖ បុរសម្នាក់សុំបងប្អូនស្រីទាំង ២នាក់រៀបការក្នុងពេលតែមួយ ដោយសារហេតុផលមិននឹកស្មានមួយ ****

បុរសម្នាក់បានធ្វើការសារភាពស្នេហ៍ទៅបងប្អូនស្រី ២នាក់ក្នុងពេលតែមួយ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន។ នាង Ashley Schaus វ័យ ២៣ឆ្នាំបានឲ្យដឹងថា ចាប់តាំងពីនាង Hannah ប្អូនស្រីវ័យ ១៦ឆ្នាំរបស់នាងកើតមក គ្រប់គ្នាត្រូវតែមើលថែជាពិសេស ដោយសារតែប្អូននាងមានជម្ងឺធ្លាក់ទឹកចិត្ត និងទឹកនោមផ្អែមទៀតផង។ ពួកនាងមានទំនាក់ទំនងជិតស្និទ្ធ និងតែងមើលថែគ្នាទៅវិញទៅមក ហើយទទួលរឿងល្អអាក្រក់ មិនដែលចែកដាច់ពីគ្នាឡើយ។ កន្លងទៅពេល ៧ឆ្នាំ នាងបានជួបនឹង Will ដែលជាបុរសគូស្នេហ៍ ហើយបានប្រាប់ទៅគាត់ថា ប្រសិនបើគាត់ស្រលាញ់នាង គាត់ត្រូវតែស្រលាញ់ និងយកចិត្តទុកដាក់ប្អូននាងឲ្យបានដូចនាង។
ហេតុនេះហើយ លោក Will តែងតែគិតដល់បងប្អូនទាំង ២នេះយ៉ាងដិតដល់ រហូតដល់ពេលសុំរៀបការ គេក៏បានរៀបផែនការសម្រាប់ Hannah ផងដែរដើម្បីឲ្យនាងទទួលបាននូវអារម្មណ៍រំភើបដូចជាខ្លួន។ ស្ថិតក្នុងកំឡុងពេលដំនើរកម្សាន្ត លោក​ Will បានសម្រេចលុតជង្គង់ យកចិញ្ចៀនសុំនាង Hannah រៀបការមុន ទើបសុំគូស្នេហ៍តាមក្រោយ។ ការសារភាពនេះ​បានធ្វើឲ្យ ២នាក់បងប្អូនឆ្លើយយល់ព្រម ព្រមគ្នា និងមានអារម្មណ៍រំភើបក្នុងពេលតែមួយ ដែលនេះហើយជាបំនងរបស់ Ashley Schaus ដែលចង់ឲ្យប្អូនទទួលអ្វីដែលខ្លួនបានទទួលគ្រប់យ៉ាង៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments