Header Ads

ស្មានមិនដល់សោះ !!! ប៉ូលិសឥណ្ឌាស្រឡាំងកាំង ពេលស៊ើបដឹងប្រវត្តិពិតរបស់អ្នកសុំទាន….

ស្មានមិនដល់សោះ !!! ប៉ូលិសឥណ្ឌាស្រឡាំងកាំង ពេលស៊ើបដឹងប្រវត្តិពិតរបស់អ្នកសុំទាន….ក្នុងការត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលសហគ្រិនសកលនាពេលខាងមុខនេះនៅក្នុងទីក្រុងហាយដេរ៉ាបាដ ប្រទេសឥណ្ឌា ប៉ូលិសបានចាប់ផ្តើមបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីលុបបំបាត់អ្នកសុំទានដោយចាប់ពួកគេចេញពីដងផ្លូវ ហើយបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា។ នេះជាទម្លាប់ជាប្រចាំទៅហើយ រាល់ពេលដែលទីក្រុងនេះត្រៀមរៀបចំធ្វើម្ចាស់ផ្ទះទទួលភ្ញៀវជាន់ខ្ពស់។

ប៉ុន្តែលើកនេះ ការបកអាក្រាតដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានស្វាគមន៍ប៉ូលិសក្រុងហាយដេរ៉ាបាដ នៅពេលពួកគេបានធ្វើការពិនិត្យមើលប្រវត្តិរូបរបស់ស្ត្រីសុំទានពីរនាក់ ដែលពួកគេចាប់ប្រមូលមក។ ស្ត្រីទាំងពីរតាមពិតជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ហើយបានវិលត្រឡប់មកប្រទេសឥណ្ឌាវិញ បន្ទាប់ពីធ្វើការងារជាន់ខ្ពស់នៅក្រៅប្រទេស។ ម្នាក់ក្នុងចំណោមអ្នកសុំទាននោះឈ្មោះថា ហ្វាហ្សាណា (Farzana) គឺជាអ្នកកាន់សញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ដែលមុននេះធ្លាប់បានធ្វើការជា

គណនេយ្យករនៅទីក្រុងឡុងដ៍។ អ្នកសុំទានម្នាក់ទៀតឈ្មោះ រ៉ាប៊ីយ៉ា បាសៀរ៉ា (Rabiya Baseera) គឺជាអ្នកកាន់បណ្ណបៃតងអាមេរិកដែលទើបតែត្រឡប់មកឥណ្ឌាវិញ។ ស្ត្រីទាំងពីរនាក់ត្រូវបានគេចាប់បានកំពុងសុំទាននៅជិតទីសក្ការបូជាមូស្លីមនៅក្នុងតំបន់លែងហ្គើ ហ៊ូស (Langer Houz) នៃទីក្រុងហាយដេរ៉ាបាដ។ នៅពេលប៉ូលិសបានព្យាយាមចាប់ខ្លួនពួកគេពីបទបំពានលើបទបញ្ជាហាមឃាត់ការសុំទាននៅក្នុងទីក្រុងរយៈពេលពីរខែ ស្ត្រីទាំងពីរនាក់បានចាប់ផ្តើមឈ្លោះប្រកែកដោយនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ នេះហើយជាពេលដែលប៉ូលិសមានការសង្ស័យហើយចាប់ផ្តើមស៊ើបសួរអំពីប្រវត្តិរបស់ពួកគេ។ លោកស្រី ហ្វាហ្សាណា ដែលកូនប្រុសរបស់គាត់ជាស្ថាបត្យករ មានផ្ទះប្រណិតនៅក្នុងទីក្រុងនេះ។ លោកស្រីបានប្រាប់ប៉ូលិសថាគាត់បានសុំទាននេះតាមដំបូន្មានព្រះគ្រូម្នាក់ដែលបាន

ប្រាប់គាត់ថា សុំទាននឹងជួយគាត់ឱ្យរួចផុតពីព្រលឹងបិសាច ដែលតាមរំខានគាត់។ ចំណែកឯលោកស្រី រ៉ាប៊ីយ៉ា បាសៀរ៉ា វិញបាននិយាយថា លោកស្រីបានបង្ខំចិត្តសុំទាន ខណៈដែលសាច់ញាតិរបស់គាត់បានដណ្តើមយកទ្រព្យសម្បត្តិរបស់គាត់ ហើយបានធ្វើឱ្យគាត់ក្ស័យធន។គ្រាន់តែប៉ុន្មានថ្ងៃក្រោយមកសោះ ប៉ូលិសមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលអ្នកសុំទាន៥នាក់ដែលកំពុងត្រូវបានឃុំខ្លួនបានបង់ប្រាក់ធានាក្រៅឃុំចំនួន ៣.៥០០ ដុល្លារ ក្នុងម្នាក់ៗ។ ប៉ូលិសសង្ស័យថាមាន “អ្នកសុំទានមានស្តុកស្តម្ភ” បែបនេះច្រើននាក់ទៀតនៅទីក្រុងហាយដេរ៉ាបាដ ហើយកំពុងតែស្វែងរកមូលហេតុពិតដែលធ្វើឱ្យមនុស្សមានចំណេះនិងទ្រព្យបែបនេះមកធ្វើជាអ្នកសុំទាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments